ម្ហូបអាហារពោតអាំងរបស់ជនហាណូយ

Chia sẻ

ហាណូយកំពុងឈានចូលក្នុងរដូវរូម៉ាន
ទិចបំផុតក្នុងឆ្នាំ នោះ​គឺសរទរដូវ។ក្នុង
បរិយាកាសត្រជាក់រហៀកៗនេះ គ្មានអ្វី
អស្ចារ្យជាងពេលដែលបានទទួលទាន
ពោតអាំង សំណេះសំណាលគ្នាលេង
ជាមួយមិត្តភ័ក្ត។ នេះគឺជាចំណូលចិត្ត
មួយរបស់ជនហាណូយនិងពិសេសគឺ
បណ្ដាមិត្តវ័យក្មេង ។ ​

ម្ហូបអាហារពោតអាំងរបស់ជនហាណូយ - ảnh 1
ម្ហូបអាហារពោតអាំងរបស់ជនហាណូយ (Image: monngonhanoi.com)

លោកអ្នកនាងជាទីមេត្រី!

ធាតុអាកាសនៅរដ្ឋធានីហាណូយកំពុងមានបំរែបំរួល។នៅពេលត្រឡប់មកផ្ទះវិញ
ក្នុងពេលយប់ ខ្ញុំមានអារម្មណ៍ខ្យល់ត្រជាក់រហៀកៗបានបក់មក និងជូនកាលថែម
ទាំងមានសំណើមទឹកភ្លៀងទៀតផង…។ នេះគឺជាអារម្មណ៍របស់មិត្ត Achany -
និស្សិតកម្ពុជាមួយនាក់ដែលកំពុងសិក្សានៅវៀតណាម ក្នុងសំបុត្រ ផ្ញើមកកម្មវិធីផ្សា
យ​ជាភាសាខ្មែរ​ នៃវិទ្យុសម្លេងវៀតណាម។​

មិត្ត Achany និងលោកអ្នកនាងជាទីមេត្រី!

ហាណូយកំពុងឈានចូលក្នុងរដូវរូម៉ានទិចបំផុតក្នុងឆ្នាំនោះ​គឺសរទរដូវ។ក្នុងបរិយា
កាសត្រជាក់រហៀកៗនេះ គ្មានអ្វីអស្ចារ្យជាងពេលដែលបានទទួលទានពោតអាំង 
សំណេះសំណាលគ្នាលេងជាមួយមិត្តភ័ក្ត។ នេះគឺជាចំណូលចិត្តមួយរបស់ជន
ហាណូយនិងពិសេសគឺបណ្ដាមិត្តវ័យក្មេង ។ ​

ពេលដែលរដ្ឋធានីហាណូយទទួលខ្យល់ត្រជាក់ដើមដំបូងនៃសរទរដូវ នោះគឺជា
ពេលដែលស្ពាន Long Bien មានភាពអ៊ូអរជាងដោយសារតូបលក់​ពោត​អាំងផ្សេងៗ។ ទាញយកកៅអ៊ីជ័រ ហើយជ្រើសយកទីកន្លែងមួយឲ្យងាយស្រួលសំរាប់អង្គុយ និង
ទទួលទានគ្រាប់ពោតអាំង មិត្តនឹងបានទទួលអារម្មណ៍ឈ្ងុយឆ្ងាញ់ពិសារ។ លោក 
Dinh Van Thang អ្នកលក់ពោតអាំងនៅស្ពាន Long Bien នេះបានច្រើនឆ្នាំមកហើយ ​បានអោយដឹងថា÷    

“ខ្ញុំលក់នៅទីនេះដល់ម៉ោង ១០-១១ យប់។ ភ្ញៀវពិសេសមកទីនេះមានទាំងចាស់
ទាំងវ័យក្មេង កុមារ ។ល។ ជាពិសេស បណ្ដាមិត្តនិសិ្សតមក​ទីនេះច្រើន ណាស់។”

ការជជែកលេងជាមួយគ្នាបានធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយជាងជាមួយ
ការពិសារគ្រាប់ពោតអាំងឆ្ងុយឆ្ងាញ់។ Pham Mai Anh និស្សិតនារីឆ្នាំទី ៤​ វិទ្យាសា្ថន
សារព័ត៍មាននិងផ្សព្វផ្សាយទីក្រុងហាណូយបានចែករំលែកថា÷

“បានទទួលទានពោតអាំងនិងជជែកលេងជាមួយមិត្តភ័ក្តគឺអស្ចាត្យណាស់។ ជាពិសេសគឺធាតុអាកាសត្រជាក់រហៀកៗ។ ប្អូនៗតែងតែនៅទទួលទានពោត
អាំងនៅស្ពាន Long Bien ពីព្រោះនៅទីនេះ ពោតអាំងមានតំលៃថោក សមស្របនឹង
និស្សិត។”

រួមជាមួយទឹកអំពៅ ពោតលីញជាម្ហូបអាហារមួយដ៏វិសេសវិសាលក្នុង​រាត្រីនា
សរទរដូវមកដល់ម្ដង់ៗ។ មិត្ត Achany ជាទីមេត្រី សង្ឃឹមថា÷ ក្នុងរយៈ ពេល
ស្នាក់នៅវៀតណាម មិត្តនឹងមានឱកាសទៅពិសារម្ហូបអាហារពិសេសរបស់​ជនហាណូយបានច្រើនជាងទៀត។ និងពិតប្រាកដថា÷ នេះគឺជាបណ្ដា​អនុស្សាវ
រីយ៍ដ៏ល្អ ស្អាតរបស់មិត្តចំពោះវៀតណាម។​

ម្ហូបអាហារពោតអាំងរបស់ជនហាណូយ - ảnh 2
ម្ហូបអាហារពោតអាំងរបស់ជនហាណូយ (Image: nld.com)


នាទីប្រអប់សំបុត្រមិត្តអ្នករបស់យើងខ្ញុំពេលនេះចាប់តែបុណ្ណោះ។ មិត្តអាចផ្ញើ
សំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន÷ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយ
ជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ​Hoan Kiem រដ្ឋធានីហាណូយ ឬ email: vov5khmer@yahoo.com.vn។ ​សូមអរគុណ និងសូមជូនពរ
អស់លោកអ្នកនាងសប្ដាហ៍ថ្មីគ្រប់ប្រការ៕

ប្រតិកម្មទៅវិញ