មណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម

MANH CUONG Theo VOV -
Chia sẻ
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ​សំលេង​វៀតណាម ទទួល​បានសំបុត្រនឹងទូរស័ព្ទ​ចំនួន​​​១៧០ ​របស់​មិត្តអ្នក​ស្តាប់មកពី​ប្រទេស​​​ចំនួន​​៣០ លើ​សកលលោក។​​ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ​ចំនួន៤ពីមិត្ត សុខា មុនី រដ្ឋានិងសុខហែង នៅកម្ពុជា។ ក្នុងកម្មវិធីប្រអប់សំបុត្រ​មិត្តអ្នក​ស្ដាប់ពេលនេះ​យើងខ្ញុំ​សូម​ឧទ្ទេសនាម
អំពីមណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាមតាមសំណូមពររបស់​មិត្តសុខហែងនៅរាជធានីភ្នំពេញ។

មណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម - ảnh 1
មណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម


        VOV-មណ្ឌលទេសចរណ៍ Tam Coc-Bich Dong មានចម្ងាយពីក្រុង
ហាណូយ​ប្រមាណ​​ជាង៩០គីឡូម៉ែត្រទៅទិសខាងត្បូង។ Tam Coc-Bich Dong
ជាមណ្ឌល​ទេសចរណ៍មួយក្នុងចំណោមមណ្ឌលទេសចរណ៍សំខាន់ ចំនួន២១
ត្រូវបាន​អភិរក្ស​និង​ក៏បាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលរៀបចំណាត់ថ្នាក់ជាមណ្ឌល
កេរ៌្ត​ដំណែលជាតិ​ពិសេស​នាខែឧសភាឆ្នាំ២០១២។

        មណ្ឌលទេសចរណ៍រម្មណីយដ្ឋាន Tam Coc-Bich Dong នៅបានស្គាល់ដល់​
ជាមួយ​ឈ្មោះ​ល្បីល្បាញដូចជាឈូងសមុទ្រ Ha Long លើគោក។ នេះជាប្រព័ន្ធ
បណ្ដា​រូងភ្នំនិង​កេរ៌្ត​ដំណែលប្រវត្តិសាស្ត្រជំនឿតាមសង្ខាងទន្លេ Ngo Dong ដែល
បានមានការទាក់ទិនដល់រាជកាលស្ដេច Tran។ បង Dinh Van Hoi អ្នក​មគ្គុទេស
នៅ Tam Coc-Bich Dong បានឲ្យដឹងថា៖

        “នៅសម័យរាជកាល ស្ដេច Tran វាលស្រែតាមសង្ខាងទន្លេនេះត្រូវបាន​ដាំ
ពោត​ជាច្រើន ដូច្នេះប្រជាជនដំបន់បានហៅទន្លេនេះជាទន្លេ Ngo Dong។”

មណ្ឌលទេសចរណ៍ជាតិ Tam Coc-Bich Dong នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម - ảnh 2
ពេលទស្សនានៅ Tam Coc មធ្យោបាយធ្វើដំណើរតែមួយគត់គឺទូក។

        ​ពេល​ទស្សនានៅ Tam Coc មធ្យោបាយធ្វើដំណើរតែមួយគត់គឺទូក។ បណ្ដា
ភ្ញៀវ​ទេសចរណ៍អាច​ចូលរួម​ចែវទូកនិងគយគន់ទេសភាពនៅសង្ខាងទន្លេ Ngo
Dong ដូចជារូងភ្នំ Thien Huong រូងភ្នំ Tien ជាដើម។ បងស្រី Thu Ha ភ្ញៀវទេសចរណ៍​មួយរូបបានថ្លែងថា៖

        “ខ្ញុំទើបនឹងបានឆ្លងកាត់រូងភ្នំ Ca និងត្រូវបានលង់ខ្លួនទៅក្នុងបរិយាកាសមួយ
​ដ៏ល្អ​ឆើត​ឆាយ ក្នុងទឹកថ្លាយង់ សង្ខាងជាបណ្ដាវាលស្រែដ៏ខៀវស្រងាត់ ពីខាងលើ​
មើល​ចុះទៅក្រោមយើងអាចថតបានរូបថតដ៏ស្រស់ស្អាតនៅដំបន់នេះ។”

        មកដល់ Tam Coc-Bich Dong ភ្ញៀវទេសចរណ៍អាចមានឱកាសស្វែងយល់​ប្រវត្តិសាស្ត្រវប្បធម៍ជំនឿសិល្បៈស្ថាប័ត្យកម្មនិងប្រព័ន្ធទីសក្ការៈបូជាវិហារវត្ត​
ពោពេញ​ទៅដោយអត្តសញ្ញាណវប្បធម៍រាជកាលស្ដេច Tran ពិសេសគឺវត្ត Bich Dong
ស្ថិតនៅភ្នំ Ngu Nhac Son។ ជារៀងរាល់​ឆ្នាំវត្ត Bich Dong បាន​ទទួល​​ភ្ញៀវទេសចរណ៍
រាប់ម៉ឺននាក់និងពុទ្ធបរិស័ទក្នុងនិង​ក្រៅប្រទេសមកទស្សនា​និង​អុធធូប។

មិត្តសុខហែងនិងមិត្តអ្នកស្តាប់ជាទីមេត្រី

        សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​
ទទួល​បាន​សំបុត្រ​និងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយ​
ជា​ភាសាខ្មែរនៃ​កាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ​
៤៥​ Ba Trieu​-Ha ​Noi ឬ Email: VOV5khmer@yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវបានផ្សាយឡើងវិញ​នៅ​ទំព័រ Websitewww.vovworld.vn៕

ប្រតិកម្មទៅវិញ