មិត្តអ្នកស្ដាប់ជាទីមេត្រី!
រដូវក្តៅគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកអ្នករៀបចំផែនការធ្វើដំណើរទេសចរណ៍សម្រាកលំហែកាយជាមួយមិតភក្តិ និងក្រុមគ្រួសារ ក្រោយពីរយៈពេលបំពេញការងារ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ សូមឧទ្ទេសនាមអំពី មណ្ឌលទេសចរណ៍ Tam Dao នៅវៀតណាម តាមសំណើររបស់មិត្តអ្នកស្ដាប់មួយចំនួនមកពីកម្ពុជា។
លោកអ្នកនាងជាទីមេត្រី
មណ្ឌលទេសចរណ៍ Tam Dao ស្ថិតនៅជួរភ្នំ Tam Dao ចំណុះទីរួមស្រុក Tam Dao ខេត្ត Vinh Phuc។ Tam Dao ត្រូវបានប្រសិទ្ធនាមជា Da Lat នៃភាគខាងជើងវៀតណាម ដោយសារអាកាសធាតុដ៏វិសេសវិសាលនៅទីនេះ។ ទេសភាពធម្មជាតិដ៏ធំសម្បើម រួមជាមួយអាកាសធាតុត្រជាក់ស្រួល ព្រមទាំងមានទីតាំងភូមិសាស្ត្រងាយស្រួលក្នុងការធ្វើដំណើរទៅមកផងនោះ។ ប្រការទាំងនេះបានធ្វើឲ្យ Tam Dao ក្លាយទៅជាទីមកដល់ទេសចរណ៍គួរឲ្យទាក់ចិត្តរបស់ភ្ញៀវទេសចរគ្រប់រូប នៅពេលដែលរដូរក្ដៅមកដល់ម្ដងៗ។
វិហារកាតូលិកថ្មជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរណ៍ |
មកដល់ Tam Dao នាពេលព្រឹកព្រលឹម ខ្បល់បក់រំភើយៗ ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ដូចជាវង្វេងក្នុងសួនផ្កានៃនិទាឃរដូវ។ នាថ្ងៃត្រង់ព្រះអាទិត្យបញ្ជាំងរស្មីកក្រៅដូចជាសញ្ហាប្រាប់ថា រដូវក្ដៅបានមកដល់ហើយ។ នាពេលល្ងាចខ្យល់បក់រំភើយៗ លាឡំខ្យល់ត្រជាក់នៃរដូវស្លឹកឈើជ្រុះ។ នៅពេលរាត្រីវិញ ភ្ញៀវទេសចរណ៍នឹងមានអារម្មណ៍ត្រជាក់ស្រួលដូចក្នុងរដូវរងារដែរ។ លោកស្រី Nguyen Phuong Lan ភ្ញៀវទេសចរណ៍មួយរូបមកពីទីក្រុងហាណូយបានចែករំលែកថា៖
“ដោយសារមមាញឹកនឹងការងារ ហើយគ្មានពេលវាលេសម្រាកច្រើនទេ បានជានាងខ្ញុំតែងតែជ្រើសរើស Tam Dao ជាទីមកដល់សម្រាកលំហែកាយឲ្យក្រុមគ្រួសារនាចុងសប្ដាហ៍។ ទេសភាពស្ងៀមស្ងាត់ និងខ្យល់បរិសុទ្ធគឺជាប្រការដ៏អស្ចារ្យនៅទីនេះសម្រាប់ភ្ញៀវទេសចរគ្រប់រូបលើសពីនេះទៅទៀតពីទីក្រុងហាណូយមកកាន់ទីនេះមានចម្ងាយជាង ៨០គីឡូម៉ែត្រប៉ុណ្ណោះ ហេតុដូច្នេះហើយ Tam Dao គឺជាទីមកដល់សម្រាកលំហែកាយនារដូវក្ដៅសម្រាប់អ្នកទីក្រុងផងដែរ”។
វិហារកាតូលិកថ្មជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរណ៍ |
ដើម្បីទស្សនាសោភ័ណភាពទាំងអស់នៅ Tam Dao ភ្ញៀវទេសចរអាចស្នាក់នៅទីនេះក្នុងរយៈពេល ២ ដល់ ៣ ថ្ងៃ។ ប្រសិនបើគ្មានពេលវេលាគ្រប់គ្រាននោះទេ ភ្ញៀវទេសចរអាចអញ្ជើញទៅទស្សនាទីតាំងល្បីល្បាញនៅទីនេះដូចជា៖ បង្គោលទូរទេស្សន៍ ហាង Quan Gio ល្បាកទឹក Bac ឬកំពូលភ្នំ Rung Rinh ជាដើម។ ក្រៅពីនេះ វិហារកាតូលិកថ្មក៏ជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរណ៍ដែរ។ គូរស្រករជាច្រើនតែងតែជ្រើសរើសដើម្បីថតរូបអាពាហពិពាហ៍។ គូសង្សា Viet Anh – Lan Phuong បានចែករំលែកថា៖
"នេះគឺជាលើកទីមួយហើយ ដែលប្អូនៗបានមកដល់ Tam Dao។ ប្អូនឃើញថា៖ មិត្តភក្តិបានចែករំលែករូបថតដ៏ស្អាតៗនៅទីនេះ ហេតុដូច្នេះហើយប្អូនបានសម្រេចចិត្តជ្រើសរើសទីនេះ ដើម្បីរាក្សាទុកនូវពេលវាលាដ៏ ផ្អែមល្ហែមនៃក្តីស្រឡាញ់។ ប្អូនៗនឹងជ្រើសរើសទីនេះទៅក្រេបទឹកឃ្មុំផងដែរ។
ទេសភាពនៅ មណ្ឌលទេសចរណ៍ Tam Dao |
មកដល់ Tam Dao ភ្ញៀវទេសចរមិនត្រឹមតែបានសម្រាបខ្លួនជាមួយធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមានបទពិសោធន៍ហែលទឹកនៅលើភ្នំ ឬចូលរួមសកម្មភាពវាយកូនគោលដែលមានស្ដង់ដាអន្តរជាតិ។ នាពេលរាត្រី ភ្ញៀវទេសចរអាចទៅទស្សនាផ្សាររាត្រី។ នៅទីនេះភ្ញៀវទេសចរអាចគយគន់ទេសភាពគួរឲ្យស្ងើចសរសើរនៅ Tam Dao ផង និងបរិភោគមុខម្ហូបដ៏វិសេសវិសាលនៅទីនេះផង ដូចជា៖ បាយក្រឡាន ត្រីស្ទឹង ត្រួសស៊ូស៊ូជាដើម។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕