|
មណ្ឌលកេរ៌្តដំណែលបញ្ជាការដ្ឋានយោធាយុទ្ធនាការ Dien Bien Phu នៅ Muong Phang ខេត្ត Dien Bien (baodienbienphu.info.vn) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទ១៩៣ពីមិត្តអ្នកស្ដាប់នៅក្នុងនិងក្រៅប្រទេស។
ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ពីមិត្តណារី សីហានិងមុនីនៅរាជធានីភ្នំពេញ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះតាមសំណូមពរ
របស់មិត្តណារី យើងខ្ញុំសូមឧទ្ទេសនាមអំពីមណ្ឌលកេរ៌្តដំណែលបញ្ជាការដ្ឋានយោធា
យុទ្ធនាការ Dien Bien Phu នៅ Muong Phang ខេត្ត Dien Bien ភាគខាងជើងវៀតណាម។
មណ្ឌលកេរ៌្តដំណែល Muong Phang ខេត្ត Dien Bien ស្ថិតក្នុងព្រៃមួយឆ្ងាយពីទីក្រុង
Dien Bien Phu ប្រមាណ៣៥គីឡូម៉ែត្រ។ នេះគឺជាកន្លែងដែលបញ្ជាការដ្ឋានយោធា
យុទ្ធនាការ Dien Bien Phu ប្រជុំពិភាគ្សាកលយុទ្ធនិងក៏ជាកន្លែងធ្វើការរបស់នាយឧត្តម
សេនីយ៍ Vo Nguyen Giap និងបញ្ជាការយុទ្ធនាការមុននេះ។
បញ្ជាការដ្ឋានយោធាយុទ្ធនាការ Dien Bien Phu បានបោះជុំរំតាមបណ្ដោយទឹក
ជ្រោះហូរធ្លាក់ជុំវិញភ្នំ Pu Don លើផ្ទៃដីប្រមាណ៩០គីឡូម៉ែត្រក្រឡា បានរៀបចំជា
ប្រព័ន្ធបណ្ដាញលេណដ្ឋានមានរូងត្រង់ស៊េរជាប់គ្នាធានាភាពសំងាត់សុវត្ថិភាព។
ប៉ុស្តយាមល្បាតខាងមុខស្ថិតនៅលើឆ្អឹងជំនីរភ្នំខាងស្ដាំមានផ្លូវតូចនាំចូលបញ្ជាការ
ដ្ឋាន។ នៅទីនេះបណ្ដាយុទ្ធជនបានដាក់ប៉ុស្តិឃ្លាំមើលមួយលើដើមឈើខ្ពស់ ហើយ
ជាប្រចាំថ្ងៃប្តូរវែនគ្នាប្រចាំការដើម្បីក្ដាប់ជាប់ស្ថានភាពអ្នកចេញចូល។ ចេញពីប៉ុស្តិ
យាមល្បាតមិនឆ្ងាយគឺជំរុំនិងលេណដ្ឋានធ្វើការរបស់ស្ថាប័នវិទ្យុទាក់ទង។ ដើរតាម
បណ្ដោយផ្លូវតូចចូលព្រៃ Muong Phang ប្រមាណ១គីឡូម៉ែត្រ ទស្សនិកជននឹងមក
ដល់កន្លែងបោះទ័ពរបស់បញ្ជាការដ្ឋានយុទ្ធនាការ Dien Bien Phu។ កន្លែងធ្វើការ
របស់ស្ថាប័នបញ្ជាការជាខ្ទមតូចលាក់ខ្លួនក្រោមម្លប់ដើមឈើព្រៃ។ ក្នុងនោះខ្ទម
ធ្វើការរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានបិទបាំងបន្ថែមដោយកម្រប
ស្មៅដើម្បីបាំងពន្លឺនាពេលយប់។ លើជញ្ជាំងព្យួរផែនទីចំនួន២ផ្ទាំងស្ដីពីស្ថានភាព
សមរភូមិឥណ្ឌូចិនឆ្នាំ១៩៥៣-១៩៥៤និងផែនទីមួយតាមដានការដឹកជញ្ជូនភស្តុភារ។
លោកស្រី Lo Thi Thuy មគ្គុទេសនៅមណ្ឌលកេរ៌្តដំណែលបានឲ្យដឹងថា៖
“ខ្ទមដ៏សាមញ្ញប៉ុន្តែជាកន្លែងស្នាក់នៅធ្វើការរបស់អគ្គបញ្ជាការកងទ័ពប្រជាជន
វៀតណាមនាគ្រានោះ។ លើទំហ៊ុំ១៨ម៉ែត្រក្រឡា ខ្ទមត្រូវបានចែកជា២ល្វែង។ ល្វែង
ក្នុងជាកន្លែងធ្វើការនិងសំរាករបស់សមមិត្តឧបការី។ ជារៀងរាល់ថ្ងៃនាយឧត្តមសេនីយ៍
Vo Nguyen Giap បានធ្វើការនិងសំរាកនៅល្វែងខាងក្រៅ។ គឺនៅខ្ទមនេះហើយដែល
បទបញ្ជាវាយប្រហារទៅលើមូលដ្ឋានសឹក Dien Bien Phu ត្រូវបាននាំចេញនាវេលា
ម៉ោង៨និង១៥នាទីរាត្រីថ្ងៃទី៦ឧសភាឆ្នាំ១៩៥៤។”
ពីខ្ទមធ្វើការរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap មានលេណដ្ឋានមួយតភ្ជាប់ជាមួយខ្ទមកលយុទ្ធរួមមាន៣ល្វែង។ នេះជាកន្លែងតាមដានស្ថានភាព
យុទ្ធនាការនិងជាកន្លែងប្រជុំជាប្រចាំថ្ងៃរបស់បញ្ជាការដ្ឋានជាមួយស្ថាប័ននយោបាយភស្តុភារជាដើម។
“នៅសាលប្រជុំនេះ នារាត្រីថ្ងៃទី៧ឧសភា នាយឧត្តមសេនីយ៍ Vo Nguyen Giap បានចេញបទបញ្ជាឲ្យគណៈកម្មាធិការឃោសនាអប់រំតាក់តែងសេចក្តីប្រកាស
ពិសេសរបស់អគ្គបញ្ជាការដ្ឋាន។ បន្ទាប់នោះផ្ញើរជូនវិទ្យុសម្លេងវៀតណាមផ្សាយ
ក្នុងរាត្រីថ្ងៃនោះដើម្បីថ្ងៃស្អែកព័ត៌មានជ័យជំនះ Dien Bien Phu បានផ្សាយលើគ្រប់
ទិសទីក្នុងប្រទេសនិងលើពិភពលោក។ និងបទចម្រៀង “រំដោះ Dien Bien”ត្រូវបាន
និពន្ធនារាត្រីថ្ងៃទី៧ឧសភានោះ។”
មណ្ឌលកេរ៌្តដំណែលបញ្ជាការដ្ឋានយោធាយុទ្ធនាការ Dien Bien Phu នៅ Muong
Phang ជាកន្លែងទស្សនាដែលគួរឲ្យទាក់ទាញភ្ញៀវជាច្រើនកុះករមកដល់ Dien Bien។ គេមកទីនេះដើម្បីយល់បន្ថែមអំពីប្រវត្តិសាស្ត្រយុទ្ធនាការ Dien Bien Phu។ ភ្ញៀវ
ទេសចរណ៍ជាច្រើនមិនអាចនឹកស្មានថា ឆ្ងាយពីបញ្ជាការដ្ឋានបារាំងនៅ Muong
Thanh ប្រមាណ៣៥គីឡូម៉ែត្រជាបញ្ជាការដ្ឋានយុទ្ធនាការរបស់វៀតណាមដែលបានរក្សាសម្ងាត់ដូច្នេះ។ លោក Nguyen Quoc Huy ភ្ញៀវទេសចរណ៍ម្នាក់មកពីទីក្រុង
ហាណូយបានឲ្យដឹងថា៖
“មកនឹង Muong Phang យើងខ្ញុំមានបំណងបានយល់បន្ថែមអំពីបញ្ជាការដ្ឋាន
យុទ្ធនាការ។ បណ្ដារូបថតអនុស្សាវរីយ៍នេះយើងខ្ញុំនឹងផ្សាយលើ facebook ដើម្បី
មិត្តភគ្តិស្គាល់ដល់។ យើងខ្ញុំបានមកខិតជិតជាងជាមួយនាយឧត្តមសេនីយ៍ Vo
Nguyen Giap។”
ដើម្បីបញ្ចប់នាទីប្រអប់សំបូត្រមិត្តអ្នកស្ដាប់ពេលនេះ សូមអញ្ចើញលោកអ្នកនាងមកនឹងសំនួរក្នុងខែរបស់យើងខ្ញុំ៖ សូមលោកអ្នកនាងឲ្យដឹងអំពីឈ្មោះខ្សែភាពយន្តរបស់កម្ពុជាដែលដណ្ដើមបានរង្វាន់នៅមហោស្រពខ្សែភាពយន្ត Cannes
ឆ្នាំ២០១៣។ ចំឡើយសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។ ចំលើយ
ត្រូវនិមួយៗនឹងទទួលបានការដូរពិសេសមួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេង
វៀតណាម។ សួរស្តី!