លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសា បរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្ត
អ្នកស្តាប់មកប្រទេសនានាលើសកលលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមជាមួយអស់
លោកអ្នកនាងអំពីពិធីបុណ្យវិសេសវិសាលមួយចំនួននាដើមឆ្នាំថ្មីរបស់
ប្រជាជនវៀតណាមតាមសំណើររបស់មិត្ត កូល ធីតា និស្សិតឆ្នាំទី ១
សកល វិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រចំណុះសកល
វិទ្យាល័យជាតិ ទីក្រុងហាណូយ។
|
ពិធីបុណ្យទួល Dong Da។ (Image: baotintuc.vn) |
មិត្ត កូល ធីតា និងលោកអ្នកនាងជាទីមេត្រី!
មានពិធីបុណ្យចំនួនជាង ៨ ពាន់ប្រព្រឹត្តទៅនានិទាឃរដូវលើទូទាំងប្រទេស
វៀតណាម។ ប៉ុន្តែ យើងខ្ញុំនឹងឧទ្ទេសនាមជាមួយអស់លោកអ្នកនាងអំពីពិធី បុណ្យវិសេសវិសាលបំផុតមួយចំនួនក្នុងចំណោមពិធីបុណ្យនៅវៀតណាម ។ពិធីបុណ្យដែលត្រូវបានរៀបចំឡើងដំបូងជាងគេនាដើមឆ្នាំថ្មីគឺពិធីបុណ្យទួល
Dong Da។ ពិធីបុណ្យនេះប្រព្រឹត្តនាថ្ងៃទី ៥ ខែទី ១ តាមច័ន្ទគៈតិជាប្រចាំឆ្នាំ។
នេះគឺជាពិធីបុណ្យត្រូវបានប្រារព្ធឡើងសំដៅរំលឹកឡើងវិញជ័យជំនះដ៏ត្រចេះ
ត្រចង់របស់ស្ដេច Quang Trung វាយកំទេចខ្មាំង Qing របស់ចិននៅនិទាឃរដូវឆ្នាំ
១៧៨៩។ ក្នុងពិធីបុណ្យនេះមានល្បែងកំសាន្តដែលបង្ហាញនូវស្មារតីការពារមាតុ
ប្រទេសត្រូវបានរៀបចំឡើងដូចជា៖ បោះចំបាប់អុកមនុស្សជាដើម។ ក្នុងនោះ ការបង្ហែរនាក់ព្រួសភ្លើង Thang Long គឺជាល្បែងកំសាន្តវិសេសវិសាលបំផុតដែរ។
នាសព្វថ្ងៃ ការចូលរួមពិធីបុណ្យទួល Dong Da ចំពោះជន ហាណូយបានក្លាយ
ទៅជាសកម្មភាពចាំបាច់នាប៉ុន្មានថ្ងៃដើមនិទាឃរដូវ។
|
ពិធីបុណ្យវត្ត Huong (Image: baotintuc.vn) |
ជាប្រចាំឆ្នាំក្នុងពេលនានិទាឃរដូវមកដល់ម្តងៗនិងផ្កាអែបព្រីខតរីកស្រស់សក្បុះ
លើព្រៃភ្នំ Huong Son ស្រុក My Duc ទីក្រុងហាណូយ ដែលធ្វើឲ្យពុទ្ធសាសនិក
រាប់លាននាក់រួមជាមួយភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទៅចូលរួមពិធីបុណ្យវត្ត
Huong នាថ្ងៃទី ៦ ខែទី ១ តាមច័ន្ទគៈតិ។ នេះគឺជាពិធីបុណ្យដែលប្រព្រឹត្តទៅក្នុង
រយៈពេលវែងបំផុតនៅវៀតណាម (ចាប់ពីខែទី ១ ដល់ពាក់កណ្ដាលខែទី ៣ តាម
ច័ន្ទគៈតិ)។សកម្មភាពសំខាន់បំផុតក្នុងពិធីបុណ្យវត្ត Huong គឺ ពិធីបុណ្យបើកទ្វា
ព្រៃដែលប្រារព្ធឡើង នាថ្ងៃទី ១៨ ខែទី ២ តាមច័ន្ទគៈតិ។ ទៅដំណើរនៅតំបន់
ដីព្រះពុទ្ធ ពោធិសត្វបានត្រាស់ លោកស្រី Nguyen Phuong Nam ជនវៀតណាម
នៅកាណាដាមួយនាក់បានចែករំលែកថា៖
“ពេលបុណ្យតេតមកដល់ម្តងៗ ខ្ញុំវិលត្រឡប់មកវៀតណាមវិញដើម្បីជួបជុំគ្នា
ជាមួយគ្រួសារ។ នាឆ្នាំនេះ ខ្ញុំរួមជាមួយឪពុកម្តាយរបស់ប្តីទទួលបុណ្យតេតនៅ
វៀតណាមនិងនេះគឺជាលើកដំបូងដែលយើងខ្ញុំទៅទស្សនាវត្ត Huong។ ខ្ញុំមាន
គោលបំណងឧទ្ទេសនាមជាមួយឪពុកម្តាយរបស់ប្តីអំពីទេសភាពទឹកដីនិង
មនុស្សវៀតណាមថែមទៀត។ ថ្ងៃស្អែត គ្រួសារខ្ញុំនឹងទៅទស្សនានៅទីក្រុង
Da Nang។”
|
ពិធីបុណ្យវិហារស្តេច Hung នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម)។ (Image: dulichvietnam) |
ពិធីបុណ្យផ្សេងមួយទៀតដែលមិនអាចរំលងបានឡើយក្នុងឱកាសនេះគឺពិធី
បុណ្យវិហារស្តេច Hung នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម)។ ពិធី
បុណ្យវិហារស្តេច Hung ចាប់ផ្តើមពីថ្ងៃទី ៨ ដល់ទី ១១ ខែទី ៣ តាមច័ន្ទគៈតិ
ក្នុងនោះ ពិធីបុណ្យជាផ្លូវការត្រូវបានរៀបចំឡើងនាថ្ងៃទី ១០។ នេះគឺជាពិធី
បុណ្យជាតិដោយទ្រង់ទ្រាយធំសំដៅរំលឹកវិញ្ញាណក្ខន្ធបណ្ដា ស្តេច Hung ដែល
បានបង្កើតនិងការពារប្រទេសជាតិ។ ពិធីបុណ្យវិហារស្តេច Hung ទាក់ទាញការ
ចូលរួមរបស់ប្រជាជននៅក្នុងនិងក្រៅប្រទេសរាប់ សែននាក់ជាប្រចាំឆ្នាំ។
|
បុណ្យ Lim នៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) (Image: dulichvietnam) |
ប្រសិនបើ មិត្តចង់កំសាន្តចង្វាក់ចម្រៀងប្រជាប្រិយនៅតំបន់ Bac Bo ចំនួនជាង
២០០ សូមមិត្តចូលរួមបុណ្យLimនៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) នា
ថ្ងៃទី ១៣ ខែទី ១ តាមច័ន្ទគៈតិ។ នេះគឺជាពិធីបុណ្យសិល្បៈវប្បធម៌វិសេសវិសាល
នៃបណ្ដាភូមិ Quan ho នៅភាគខាងជើងវៀតណាមដែលបានបង្កើតពីយូរណាស់
មកហើយ។ នាថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០០៩ UNESCO បានទទួលស្គាល់ចម្រៀង
Quan ho ជាបេតិកភ័ណ្ឌវប្បធម៌អរូបី យវត្ថុរបស់មនុស្សលោក។
មិត្ត កូល ធីតា ជាទីមេត្រី! នៅមានពិធីបុណ្យដ៏វិសេសវិសាលជាច្រើននៅវៀតណាម
ដែលកំពុងរងចាំមិត្ត! សង្ឃឹមថាមិត្តពេញចិត្តជាមួយ ព័ត៌មានពោលខាងលើ។ ជាទី
បញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែមិនានេះគឺ៖ នាបច្ចុប្បន្ន
វៀតណាមជាដៃគូពាណិជ្ជកម្មធំទីប៉ុន្មានរបស់កម្ពុជា? រាល់ចំលើយសំបុត្រ emailសូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា
បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ Email÷vov5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួល
បានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕