ផ្នែកផ្លូវដែកវៀតណាម

PHUONG LIEN
Chia sẻ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email របស់ មិត្តអ្នកស្តាប់ចំនួន ១១៩ នាក់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរសូមឧទ្ទេស នាមដល់អស់លោកអ្នកនាងអំពីផ្នែកផ្លូវដែកនៅវៀតណាមតាមសំណូមពររបស់ លោកស្រី Saeki Yoshimori មិត្តអ្នកស្តាប់មកពីជប៉ុន។ 
ផ្នែកផ្លូវដែកវៀតណាម - ảnh 1 ផ្នែកផ្លូវដែកវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email របស់ មិត្តអ្នកស្តាប់ចំនួន ១១៩ នាក់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរសូមឧទ្ទេស នាមដល់អស់លោកអ្នកនាងអំពីផ្នែកផ្លូវដែកនៅវៀតណាមតាមសំណូមពររបស់ លោកស្រី Saeki Yoshimori មិត្តអ្នកស្តាប់មកពីជប៉ុន។

        លោកស្រី Saeki Yoshimori និងលោកអ្នកនាងជាទីមេត្រី!

        ខ្សែរថភ្លើងដំបូងនៅវៀតណាមត្រូវបានកសាងនាឆ្នាំ ១៨៨១ ដោយមាន ប្រវែងចំនួន ៧១ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុង Sai Gon (ទីក្រុងហូជីមិញបច្ចុប្បន្នភាគខាងត្បូងវៀតណាម) ជាមួយខេត្ត My Tho (ប៉ែក Nam Bo ខាងលិច)។ នាឆ្នាំ ១៩៣៦ ខ្សែផ្លូវដែកឆ្លងកាត់វៀតណាមត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូង។ រហូតមកដល់ពេលនេះ ខ្សែផ្លូវដែកហាយវៃឆ្លងកាត់វៀតណាមដែលមានប្រវែង ១៥៧០ គីឡូម៉ែត្រ រួមមានស្ថានីយ៍ចំនួន ២៧ ទទឹងនៃផ្លូវដែកនិមួយៗគឺ ១៤៣៥ មីលីម៉ែត្រ មានតំលៃប្រាក់ទុនវិនិយោគឡើងដល់ ៥៥ ពាន់លាន ៨៥០ លានដុល្លាអាមេរិក។ ជារៀលរាល់ឆ្នាំ ខ្សែរថភ្លើងឆ្លងកាត់វៀតណាមទទួលបាន ភ្ញៀវទេសចររាប់លាននាក់។ បណ្តាញខ្សែផ្លូវដែកវៀតណាមរួមមានខ្សែស្នូល ចំនួន ៧ ដែលតភ្ជាប់ខេត្តក្រុងចំនួន ៣៥។

        នាឆ្នាំ ២០១៤ អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាមបានជួសជុលនិងកែលំអរផ្លូវ ដែកស្ថានីយ៍ចំនួន ២២៧ ព្រមទាំង លើកកំពស់គុណភាពសេវ៉ាកម្មនៅស្ថានីយ៍ ក្រុងហាណូយនិងទីក្រុងហូជីមិញ។ ប្រការនេះត្រូវបានចាត់ទុកជាការបោះ ជំហានលោតផ្លោះនៃផ្នែកផ្លូវដែករបស់វៀតណាមដោយសារហេដ្ឋារចនាសម្ព័ន្ធនៅស្ថានីយ៍ទាំងអស់មិនទាន់ស្ថានឡើងវិញក្នុងរយៈពេលយូរអង្វែង។ នៅស្ថានីយ៍ទីក្រុងហាណូយនិងទីក្រុងហូជីមិញបណ្ដាផ្លូវដែកត្រូវបានកសាងថ្មីដែលមានកំពស់ស្រដៀងគ្នាជាមួយរថភ្លើងដើម្បីអ្នកដំណើរឡើងចុះងាយស្រួលថែមទៀត។ រួមជាមួយគ្នា ប្រ័ពន្ធដំបូល ក្តារអេឡេត្រូនិកនិងស្ពានអាកាសឆ្លងកាត់ស្ថានីយ៍ទៅស្ថានីយ៍ត្រូវបានកសាងទំនើបនិងព្រមៗគ្នា។ លោក  Nguyen Van Phuong អ្នកធ្វើដំណើរមួយនាក់មកពីខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានឲ្យដងឹថា៖             

        «មុននេះ យើងខ្ញុំត្រូវដើរឆ្ងាយដើម្បីមកដល់ស្ថានីយ៍។ ម្ប៉ាងទៀតគឺមាន អីវ៉ាន់យូរដៃធ្ងន់ ដោយហេតុនេះ ការធ្វើដំណើរពិបាកណាស់។ ឥឡូវនេះ មានស្ពានអាកាសទៅកាន់ស្ថានីយ៍គឺងាយស្រួលហើយ។»

        នាបច្ចុប្បន្ន អ្នកធ្វើដំណើរអាចទិញសំបុត្រលើគេហទំព័ររបស់អគ្គក្រុមហ៊ុន ផ្លូវដែកវៀតណាម ឬ ទៅកាន់ស្ថានីយ៍រថភ្លើងទិញសំបុត្រតាមលេខលំដាប់។ ឌីជីថលភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងក៏ដូចជាការលើកកំពស់គុណភាពទូរថភ្លើង និងការបំរើអ្នកធ្វើដំណើរគឺជាបណ្ដាគោលដៅជួរមុខដែលផ្នែកផ្លូវដែកវៀតណាម ឆ្ពោះទៅ។ ប្រធានគណៈកម្មការផលិតកម្មនៅស្ថានីយ៍ទីក្រុងហាណូយ លោកស្រី Pham Anh Dao បានឲ្យដឹងថា៖

        «ការជួយឧបត្ថម្ភអ្នកធ្វើដំណើរមានភាពងាយស្រួលច្រើនថែមទៀត។ អ្នកធ្វើដំណើរដែលមកកាន់ស្ថានីយ៍នឹងមានក្តារអេឡេត្រូវនិកណែនាំច្បាស់លាស់។ បុគ្គលិកត្រូវបានបណ្តុះបណ្ដាលភាសាបរទេសហើយមានរបៀបធ្វើការជំនាញ ជាពិសេសចំពោះភ្ញៀវទេសចរបរទេស។ ដូច្នេះ ការងារណែនាំអ្នកធ្វើដំណើរមិន នឿយហត់ទេ។»

        ក្រៅពីបណ្ដាខ្សែផ្លូវដែកក្នុងប្រទេស នាបច្ចុប្បន្ន វៀតណាមមានខ្សែរថភ្លើង អន្តរជាតិហាណូយ (វៀតណាម) - ទីក្រុងប៉េកាំង (ចិន)។ គំរោងការណ៍ដឹកជញ្ជូន អន្តរជាតិរវាងវៀតណាមនិងបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ដូចជា៖ ឡាវ កម្ពុជា និងថៃកំពុងត្រូវបានសិក្សាស្រាវជ្រាវ។ នាពេលខាងមុខ ផ្នែក ផ្លូវដែកវៀតណាមនឹងបំផុសប្រភពទុនសង្គមដើម្បីវិនិយោគចូលក្នុងហេដ្ឋារច នាសម្ព័ន្ធ។

        លោកស្រី Saeki Yoshimori និងលោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ