បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣

Phuong Lien Theo VOV World -
Chia sẻ
(VOVworld) - បរិយាកាសទទួលបុណ្យតេតប្រពៃណីឆ្នាំ
ម្សាញ់សំរិទ ២០១៣ គ្របដណ្ដាប់លើគ្រប់ដណ្តប់
ទិសទីក្នុងទូទាំងប្រទេសវៀតណាម។ ក្នុង 
ឱកាសនេះកម្មវិធីផ្សាយជាភាសាខ្មែរកា 
ណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ 
សម្លេងវៀតណាមសូ​មថ្លែងអំណរគុណ 
ចំពោះលោក Nguyen Van  Den ខេត្ត  
Dong  Nai (វៀតណាម) និងលោក ហេន  
សារាន ខេត្ត កំពត (កម្ពុជា) រួមជាមួយមិត្ត 
អ្នកស្តាប់ជាច្រើនផ្សេងៗទៀតដែលបានផ្ញើ  
សេចក្តីជូនពរឆ្នាំថ្មីមកយើញខ្ញុំ។     

លោកអ្នកនាងជាទីមេត្រី!

បរិយាកាសទទួលបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សំរិទ ២០១៣ គ្របដណ្ដប់លើគ្រប់
ទិសទីក្នុងទូទាំងប្រទេសវៀតណាម។ ក្នុងឱកាសនេះ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមសូ​មថ្លែងអំណរគុណ
ចំពោះ លោក Nguyen Van Den ខេត្ត Dong Nai (វៀតណាម) និង លោក ហេន សារាន
ខេត្ត កំពត (កម្ពុជា) រួមជាមួយមិត្តអ្នកស្តាប់ជាច្រើនផ្សេងៗទៀត ដែលបានផ្ញើសេចក្តី
ជូនពរឆ្នាំថ្មីមកយើញខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូម
អញ្ជើញលោកអ្នកនាងលង់ខ្លួនចូលក្នុងបរិយាសកាសទទួលបុណ្យតេតរបស់ប្រជាជន
វៀតណាមនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ក្នុង “បុណ្យផ្កានិទាឃរដូវ
Tao Dan ឆ្នាំ ២០១៣” តាមរយៈបទយកការណ៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាម។ 

បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣ - ảnh 1
បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣ (Image: Internet)

បុណ្យផ្កានិទាឃរដូវគឺជាសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបានរៀបចំ ឡើង ក្នុងឱកាស
បុណ្យតេតប្រពៃណីជាតិវៀតណាម។ បុណ្យផ្កានិទាឃរដូវឆ្នាំម្សាញ់សំរិទ ២០១៣ ត្រូវបានរៀបចំឡើងនៅឧទ្យាន Tao Dan នៅ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
ចាប់ពីថ្ងៃទី ៥ ដល់ទី ១៦ កុម្ភៈ (ថ្ងៃទី ២៥ ខែទី​ ១២ ដល់ថ្ងៃទី ៧ ខែទី ១ តាមច័ន្ធគតិ)។ ដោយប្រធានបទ “ប្រៀបរបស់ ប្រទេសជាតិ-ដួងចិត្តរបស់ប្រជាជន” និងឈ្មោះ “រូបភាព
វៀតណាម” បុណ្យ ផ្កាលើកនេះត្រូវបានចែកជា​មណ្ឌលសំខាន់ៗចំនួន ៣ គឺ៖
មណ្ឌលបង្ហាញដើមឈើលំអរចំនួន ៨ ពាន់ដើម មណ្ឌលលេងកំសាន និងស្តង់ទំនិញ
វត្ថុអនុស្សាវរីយ៍ចំនួន ២០ ស្តង់។ ក្នុងព្រឹត្តិការលើកនេះ​ មានការចូលរួមរបស់សិប្បករជា
ច្រើននាក់។​ សិប្បករដាំដើមឈើ Bonsai ល្បីឈ្មោះវៀតណាមមួយនាក់ លោក Nguyen
Huu Tam ចែករំលែកថា៖

“តាមរយៈបុណ្យផ្កានិទាឃរដូវឆ្នាំ ២០១៣ លើកនេះ ខ្ញុំមានបំណងឧទ្ទសនាមជា
មួយភ្ញៀវបរទេសអំពីប្រភេទសិល្បៈដាំដើមឈើ Bonsai ពិសេស របស់វៀតណាម”

បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣ - ảnh 2
Image: Internet

បណ្ដាវណ្ណកម្មសិល្បៈដោយផ្កាត្រូវបានតាំងបង្ហាញក្នុងឆ្នាំនេះដូចជារូបសំណាកយុទ្ធជន
របងឬស្សីភូមិនិងស្រែកាំជណ្តើរ។ នាយកក្រុមហ៊ុនឧទ្យាន ដើមឈើសំអទីក្រុងហូជីមិញ
លោក Tran Thien Ha ឲ្យដឹងថា៖

“ឆ្នាំ ២០១៣ នេះគឺជាឆ្នាំរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាការវាយសម្រុកនិងក្រាក
ឈរឡើងក្នុងឱកាសបុណ្យតេតឆ្នាំ ១៩៦៨ ឈានទៅឯកភាពប្រទេសវៀតណាម។ យើងខ្ញុំមានបំណងរំលឹកដល់ជំនាន់ថ្ងៃនេះអំពីយុទ្ធជ័យ ការពារមាតុប្រទេសរបស់ កងទ័ពនិងប្រជាជនវៀតណាម។”

លោកអ្នកនាងជាទីមេត្រី!

ក្នុងឱកាសនេះ មិត្តអ្នកចូរទៅទស្សនាបុណ្យផ្កានិទាឃរដូវ Tao Dan ២០១៣!សង្ឃឹម
ថាមិត្តពេញចិត្តនូវព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានសំបុត្រ
និងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់
ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu ទីក្រុងហាណូយ ឬ
Email: vov5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ www.vovworld.vn៕

បុណ្យផ្កានិទាឃរដូវ Tao Dan ឆ្នាំ ២០១៣ - ảnh 3
Image: Internet


ប្រតិកម្មទៅវិញ