|
បុណ្យជល់ក្របីនៅវៀតណាមបានមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមកនិងផ្សាភ្ជាប់នឹងរឿងព្រេង ប្រជាប្រិយ។ |
VOV-បុណ្យជល់ក្របីនៅវៀតណាមបានមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមក
និងផ្សាភ្ជាប់នឹងរឿងព្រេងប្រជាប្រិយ។ តាមការកត់ត្រាទុកក្នុងឯកសារបុរាណ
នានានិងនាពេលថ្មីៗនេះបំផុតគឺឯកសារបុរាណខេត្ត Vinh Yen បុណ្យជល់ក្របីក៏ ដូចជាបណ្ដាបុណ្យធ្វើសក្ការៈបូជាផ្សេងៗ ជាពិធីការទូទៅរបស់ប្រជាជនដំបន់
ដាំស្រូវទឹក។ តាមរឿងព្រេងដំណាលថា នៅពេលព្រឹកព្រលឹមមួយ គេបានឃើញ
នៅភូមិ Bach Luu Ha (នាបច្ចុប្បន្នជាឃុំ Hai Luu ស្រុក Lap Thach ខេត្ត Vinh Phuc) មានក្របីសចំនួន២ក្បាលជល់គ្នា។ ក្រោយនោះក្របីទាំងពីរក្បាលនេះបាន លោតទៅក្នុងទន្លេបាត់ទៅ។ កន្លែងដែលក្របីពីរក្បាលជល់គ្នាត្រូវបានចាត់ទុកជាស្រុកកំណើតរបស់បុណ្យជល់ក្របីនៅវៀតណាម។
|
បុណ្យជល់ក្របីនីមួយៗសុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅគ្រប់ទិសទីមកទស្សនា។ |
នាបច្ចុប្បន្នបុណ្យជល់ក្របីត្រូវបានរៀបចំនៅកន្លែងជាច្រើននៅវៀតណាម
ដូចជា Nghe An, Hai Phong, Vinh Phuc, Tuyen Quang, Phu Tho។ បុណ្យជល់ក្របីនីមួយៗសុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅគ្រប់ទិសទីមកទស្សនា។ ១ថ្ងៃមុននឹងបុណ្យជល់ក្របីនីមួយៗ ក្របីត្រូវបាននាំមកវិហារភូមិដើម្បីធ្វើពិធី សក្ការៈបូជាសែនទេវតា។ បណ្ដាក្របីជល់ត្រូវបានគេគោរពដោយហៅថាលោកតា
Cau រឺលោកតាក្របីតាមដំបន់នីមួយៗ។ ក្រោយពេលធ្វើពិធីសែនទេវតានោះ ម្ចាស់ ក្របីនាំក្របីមកផ្ទះ បើកពិធីជប់លៀងដ៏សប្បាយ ទន្ទឹមនឹងនោះត្រៀមងួតទឹកឲ្យ ក្របីដើម្បីត្រៀមឲ្យការប្រគួត។ លោក Nguyen Hung Lai ម្ចាស់ក្របីជលមួយនាក់
ដែលចូលរួមបុណ្យជល់ក្របី Do Son ទីក្រុង Hai Phong បានឲ្យដឹងថា ក្របីជល់មិន
បានយកទៅលក់ច្រើនទេ។ លោកបានទៅកន្លែងជាច្រើនដើម្បីជ្រើសរើសទិញបាន
ក្របីជល់ជាមួយតំលៃ១០០លានដុង។
“អ្នកលេងជល់ក្របីត្រូវជ្រើសរើសក្របីមានភ្នែកលៀន មានក្រឃៅជាច្រើន
នៅស្មាស្នែងធំនិងខ្លាំង ជើងមុខត្រូវទាបជាងជើងក្រោយដើម្បីក្របីអាចអោនវាត់
បានខ្លាំងជាង។”
|
១ថ្ងៃមុននឹងបុណ្យជល់ក្របីនីមួយៗ ក្របីត្រូវបាននាំមកវិហារភូមិដើម្បីធ្វើពិធីសក្ការៈបូជាសែនទេវតា។ |
លោក Lai បានចែករំលែកថាដំណើរការថែទាំក្របីជលមិនងាយស្រួលឡើយ ក្រៅពីស្មៅនិងកន្ទក់ បណ្ដាក្របីត្រូវបានឲ្យស៊ីប្រម៉ាត់ខ្លាឃ្មុំអ៊ាស៊ឹមនិង Vitamin B1 ជារៀងរាល់សប្ដាហ៍។
ក្រោយនេះ ក្នុងការប្រែប្រួលនៃខឿនសេដ្ឋកិច្ច អាចធ្វើឲ្យផ្លាស់ប្តូរជាច្រើននៅ
បណ្ដាដំបន់នេះប៉ុន្តែរាល់តំលៃប្រពៃណី ក្នុងនោះមានបុណ្យជលក្របី នៅមានស្ថិតស្ថេរជាអមតៈជាមួយពេលវេលា។ ពីព្រោះវាមិនត្រឹមតែជាផ្នែកវប្បធម៍ស្អាត
ធម្មតាឡើយ ថែមទាំងជាក្តីមោទនៈភាពរួម ជាផ្នែកសំខាន់បង្កើតឡើងវប្បធម៍ប្រជាប្រិយរាប់ពាន់ឆ្នាំរបស់ដំបន់ជនបទ ប្រទេសវៀតណាម។
មិត្តលីហែងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥
Ba Trieu HaNoi ឬEmail:VOV5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបាន ផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕