ប្រជាពលរដ្ឋវៀតណាមដែលបានជម្លៀសចេញពីតំបន់ប្រយុទ្ធនៅអ៊ុយក្រែន មានវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Frederic Chopin ប្រទេសប៉ូឡួញនាព្រឹកថ្ងៃទី៩ មីនា ដើម្បីបំពេញបែបបទឡើងយន្តហោះវិលត្រឡប់មកមាតុប្រទេសវិញ។ (រូបថត៖ VOV) |
ព័ត៍មានមួយដែលទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកស្តាប់ និងមិត្ត អ្នកអានក្នុងសប្តាហ៍មុន គឺការជួយជម្លៀស ប្រជាពលរដ្ឋវៀតណាមដែលរងផល ប៉ះពាល់ដោយជម្លោះយោធានៅអ៊ុយក្រែន។ បញ្ចេញមតិលើរឿងហេតុនេះ មិត្តអ្នកអាន សុភត្តិ នៅទីក្រុងភ្នំពេញ បានធ្វើអត្ថា ធិប្បាយថា៖ “ទោះបីជាគ្មានពលរដ្ឋវៀតណាម ណាម្នាក់បាត់បង់ជីវិតឬរងរបួសក្នុងជម្លោះយោធានៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែខ្ញុំដឹងថា មនុស្សជាច្រើនត្រូវតែបោះបង់ចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ ដើម្បីជម្លៀសចេញ ដោយមិនដឹងពេលណាអាចត្រឡប់មកវិញបាន។ ខ្ញុំសូមចែករំលែកជាមួយការ លំបាកទាំងខាងសម្ភារៈនិងខាងស្មារតីដែលសហគមន៍ជនវៀតណាមនៅអ៊ុយក្រែន កំពុងជួបប្រទះ។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព និងសុខភាពល្អ”។ មិត្តអ្នកស្តាប់ម្នាក់ទៀតឈ្មោះ ចាន់ បុប្ផា នៅខេត្តព្រះសីហនុ ក៏ចង់ ផ្ញើរការចែករំលែកតាម រយៈកម្មវិធីទៅដល់សហគមន៍ជនវៀតណាមនៅអ៊ុយក្រែនយ៉ាងដូច្នេះថា៖ “សូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព។ ខ្ញុំសង្ឃឹមថា ជម្លោះយោធានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! បច្ចុប្បន្ននេះ សហគមន៍ជនវៀតណាម មានមនុស្សប្រមាណ ៧០០០នាក់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅអ៊ុយក្រែន ភាគច្រើននៅតាមទីក្រុងធំៗមួយចំនួនដូចជា Kiev, Kharkov និង Odessa... បន្ទាប់ ពីជម្លោះយោធាបានកើតឡើងនៅអ៊ុយក្រែន រដ្ឋាភិបាលវៀតណាម បានបង្កើតក្រុម ការងារពិសេសមួយ ដើម្បីជម្លៀសពលរដ្ឋវៀតណាមចេញពីតំបន់ប្រយុទ្ធគ្នា ជួយប្រជា ពលរដ្ឋឲ្យវិលត្រឡប់មកស្រុកកំណើតវិញដោយឈរលើស្មារតីស្ម័គ្រចិត្ត។ គិតត្រឹមពេលនេះ សហគមន៍ជនវៀតណាមភាគច្រើននៅអ៊ុយក្រែនបានចាកចេញពីតំបន់ប្រយុទ្ធ ហើយ ទៅកាន់ប្រទេសជិតខាងនានាដូចជា ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី... ស្ថានទូតវៀតណាម ប្រចាំនៅបណ្ដាប្រទេសក៏បានកសាងផែនការសម្របសម្រួលជាមួយសមាគម និង សហគមន៍ជនវៀតណាមទៅកាន់តំបន់ព្រំដែនដើម្បីជួយឧបត្ថម្ភបងប្អូនជនរួមជាតិ ធានាថាគ្មានអ្នកណាអត់ឃ្លាន ត្រជាក់ ឬខ្វះអាហារឡើយ។ ក្នុងសប្តាហ៍កន្លងទៅ មានជើង ហោះហើរ ជួយសង្រ្គោះពិសេសដើម្បីដឹកជន វៀតណាមនៅអ៊ុយក្រែនវិលត្រឡប់ មកប្រទេសវិញ។ បច្ចុប្បន្ននេះ ស្ថាប័នតំណាងវៀតណាមប្រចាំនៅប្រទេសជិតខាង នានារបស់អ៊ុយក្រែនកំពុងបន្តទទួលការចុះបញ្ជីរបស់បងប្អូនជនរួមជាតិដែលមាន បំណងចង់វិលត្រឡប់មកវៀតណាមវិញសម្រាប់ជើងហោះហើរបន្តបន្ទាប់ទៀត។
យុវជនវៀតណាមចូលរួមដាំដើមឈើបៃតង។ (រូបថត៖ VOV) |
ផ្លាស់ទៅព័ត៌មានមួយទៀត មិត្តអ្នកស្តាប់ សង សម័យ និស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយចែករំលែកថា៖ “ខ្ញុំមានបំណងចង់ ស្វែងយល់បន្ថែមអំពីចលនាខែយុវជនប្រចាំឆ្នាំនៅប្រទេសវៀតណាម។ មិត្តភក្តិខ្លះ របស់ខ្ញុំដែលកំពុងសិក្សារៀនសូត្រនៅ វៀតណាមក៏បានបង្ហោះរូបថតមួយចំនួននៅ ពេលចូលរួមក្នុងចលនានេះដែរ។ ខ្ញុំមានបំណងចង់ស្តាប់អំពីសកម្មភាពដែលច្រើនតែ ត្រូវបានធ្វើឡើងក្នុងអំឡុងខែយុវជននេះ”។ បន្តកម្មវិធី យើងសូមឆ្លើយសំណួរនេះរបស់មិត្ត សម័យ ណា។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដើម្បីជួយជ្រោមជ្រែងការរំលឹកខួបទិវា បង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣១) ខែមីនា ជា រៀងរាល់ឆ្នាំត្រូវបានជ្រើស រើសជាខែយុវជនវៀតណាម ដោយមានសកម្មភាព ការ ប្រឡង និងចលនាជាច្រើន ទាក់ទងជាមួយនឹងយុវជននិងនិស្សិត ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស។ អាស្រ័យលើប្រធានបទនៃខែយុវជន បណ្ដាអង្គការ តំបន់នឹង មានសកម្មភាពរៀងៗខ្លួន ទោះជាយ៉ាងនេះក្តី អាចនិយាយដល់សកម្មភាពលេចធ្លោ មួយចំនួនជាប្រចាំឆ្នាំដូចជា៖ ការឃោសនា អប់រំអំពីប្រពៃណីរបស់យុវវ័យវៀតណាម និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ; សកម្មភាព ការប្រឡង និងចលនាសំដៅលើ កកម្ពស់ស្មារតីស្ម័គ្រចិត្តដើម្បីសហគមន៍របស់យុវជន (ឧទាហរណ៍ថា ការដាំដើមឈើ បៃតង ការកសាងសំណង់មេត្តាធម៌ មនុស្សធម៌ ការជួយឧបត្ថម្ភប្រជាជនដែល មានស្ថានភាពលំបាក...); សកម្មភាពរួមដំណើរជាមួយយុវជនក្នុងការចាប់ផ្ដើម អាជីវកម្ម ការច្នៃប្រឌិត ធ្វើសមាហរណកម្មអន្តរជាតិ; ការប្រឡងនិងចលនាដើម្បីភ្ជាប់ និស្សិតទូទាំងប្រទេស ឬរវាងនិស្សិតវៀតណាមជាមួយប្រទេសដទៃ។ ល។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះជាការបូកសរុប ខ្លឹមសារនៃសំបុត្រមួយចំនួនរបស់ប្រិយមិត្ត ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍ កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោ សញ្ចេតនាក៏ដូច ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕