ភ្ញៀវកិត្តយសក្នុងសិក្ខាសាលា |
អត្ថន័យនៃប្រធានបទឆ្នាំនេះ គឺឆ្នាំ២០១៨នឹងប្រព្រឹត្តទៅព្រឹត្តិការ ណ៍កីឡាសំខាន់ៗជាច្រើន ដែលសុទ្ធតែជាព្រឹត្តិការណ៍តភ្ជាប់បេះដូងនិងអារម្មណ៍របស់មនុស្សគ្រប់រូបលើទូទាំងពិភពលោក។ តាមនោះ វិទ្យុផ្សាយសម្លេងទាំងអស់លើពិភពលោកគប្បីស្តែងចេញនូវសោភណ្ឌភាព របស់កីឡាជាមួយភាពសប្បូរបែបរបស់វានិងលើកតម្កើងវិញ្ញាសារកីឡា ប្រពៃណីដែលតភ្ជាប់មនុស្សគ្រប់រូបជាមួយបេតិកភណ្ឌវប្បធម៌ជាដើម។
ជួយជ្រោមជ្រែងទិវាផ្សាយសម្លេងពិភពលោកឆ្នាំនេះ វិទ្យុផ្សាយសម្លេងវៀតណាមបានរៀបចំសកម្មភាពជាច្រើន សំដៅឆ្ពោះទៅប្រធាន បទ “ផ្សាយសម្លេងនិង កីឡា” ក្នុងនោះ ចំណុចលេចធ្លោគឺសិក្ខាសាលា ស្តីពី “ផ្សាយសម្លេងនិងកីឡា” ដោយមានការចូលរួមរបសអ្នកយកព័ត៌ មានអ្នកអត្ថាធិប្បាយកីឡាដែលប្រព្រឹត្តទៅនាថ្ងៃទី២កុម្ភៈឆ្នាំ២០១៨ នៅអាស័យដ្ឋាន លេខ ៥៨ វិថី Quan Su រដ្ឋធានីហាណូយ៕