ចំពោះប្រជាជនវៀតណាមការទៅវត្តនាដើមឆ្នាំថ្មីមិនត្រឹមតែដើម្បីបួងសួង ប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលាដើម្បីមនុស្សម្នាក់ៗសម្របខ្លួនទៅក្នុង បរិយាកាសបរិសុទ្ធនៅទីនោះហើយត្រឡប់ទៅរកប្រភពដើមរបស់ប្រជាជាតិ ទៀតផង។ |
(VOVworld) – នៅពេលនិទាឃរដូវមកដល់ម្ដងៗគឺជាការចាប់ផ្ដើមនៃឆ្នាំថ្មីមួយដោយមាន បំណងប្រាថ្នានិងសេចក្ដីសង្ឃឹមថ្មីដ៏ល្អប្រសើរជាងមុន។ហើយក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីនេះជនវៀតណាមមានទំនៀមទំលាប់ទៅវត្តដូច្នេះហើយបានក្លាយទៅជាលក្ខណៈវប្បធម៌មួយក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនវៀតណាម។
ចំពោះប្រជាជនវៀតណាមការទៅវត្តនាដើមឆ្នាំថ្មីមិនត្រឹមតែដើម្បីបួងសួង ប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលាដើម្បីមនុស្សម្នាក់ៗសម្របខ្លួនទៅក្នុង បរិយាកាសបរិសុទ្ធនៅទីនោះហើយត្រឡប់ទៅរកប្រភពដើមរបស់ប្រជាជាតិ ទៀតផង។ លោក Nguyen Van Cu ប្រជាពលរដ្ឋមួយរូបនៅខ័ណ្ឌ Tay Ho រដ្ឋធានីហាណូយបានសំណេះសំណាលថា៖
“តាំងពីជីដូនជីតាមកហើយតែងតែទៅវត្តនៅពេលនិទាឃរដូវមក ដល់ម្ដងៗ។ឥឡូវយើងជាជំនាន់កូនចៅ គប្បីធ្វើតាមជំនាន់មុនៗ។ទៅវត្តដើម្បីបួង សួងសុំឲ្យមានសំណាងល្អ សុភមង្គល រកស៊ីមានបាន និងសុខភាពល្អសំរាប់ក្រុម គ្រួសារនិងសង្គមទាំងមូល”។
តាមទស្សនៈពីជីដូនជីតាថា ការទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីនាំមកនូវ អារម្មណ៍ ស្ងប់ចិត្តនិងសុខសានត្រាណ។ហាក់ដូចជានៅពេលជីវភាពរស់នៅ កាន់តែទំនើបនិងអារិយ្យធម៌នោះ មនុស្សយើងកាន់តែចង់ទៅកាន់ទីកន្លែងដ៏ បរិសុទ្ធដើម្បីចាកចេញពីភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ។លោកស្រី Pham Thi Dau ប្រជាពលរដ្ឋមួយរូបនៅខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ ចែក រំលែកថា៖
“ទំនៀមទំលាប់ទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីរបស់ជនវៀតណាមជាទំនៀម ទំលាប់ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅ។តាំងពីជនចាស់ជរាដល់យុវជន សុទ្ធតែចង់ទៅវត្តដើម្បីបួងសួងសុំឲ្យខ្លួនឯងមានសំណាងល្អ សុំឲ្យប្រទេសជាតិ កាន់តែ សម្បូររុងរឿង។ខ្ញុំសង្ឃឹមថា ជំនាន់ក្រោយៗនឹងបន្តអភិរក្សនិងពង្រីក លក្ខណៈ វប្បធម៌នេះ”។
ការទៅវត្តមិនត្រឹមតែជួយប្រជាជនវៀតណាមរក្សាបាននូវអត្តសញ្ញាណ ប្រពៃណីរបស់ប្រជាជាតិហើយសំដែងការគោរពដឹងគុណចំពោះជីដូនជីតា ប៉ុណ្ណោះទេ ថែមទាំងជួយគេឆ្ពោះទៅភាពសុចរិតទៀងត្រង់ ធ្វើប្រការអ្វីមួយដែល មានអត្ថន័យចំពោះគ្រួសារនិងសង្គម ទៀតផង៕