ទំនៀមទំលាប់ទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីរបស់ជនវៀតណាម

Hoang Hai
Chia sẻ
(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់
ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាម
ទទួលបានសំបុត្រចំនួន២៩៤មកពី៣៩ប្រទេសនិង
តំបន់ដែន ដី។ រីឯកម្មវិធីផ្សាយជាភាសាខ្មែរទទួល
បានសំបុត្រចំនួន៤មកពីមិត្តអ្នកស្ដាប់ កម្ពុជា។ក្នុងនោះលោក គឹម យ៉ារ៉េត និស្សិតដែលកំពុងរៀនសូត្រនៅវិទ្យាស្ថាន ការទូត ទីក្រុងហាណូយ បានសួរថា៖ “ក្នុងប៉ុន្មានថ្ងៃដើមដំបូងឆ្នាំថ្មីប្រពៃណីនោះ ជនវៀតណាមតែងតែទៅវត្ត។តើគេបួងសួងសុំឲ្យប្រការអ្វីនៅពេលទៅវត្តនោះ?” ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរនេះ របស់លោកគិម យ៉ារ៉េត។
ទំនៀមទំលាប់ទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីរបស់ជនវៀតណាម - ảnh 1
ជនវៀតណាមតែងតែទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីដើម្បីបួងសួងសុំឲ្យមានសុខភាពល្អ សំណាងល្អនិងសុភមង្គលសំរាប់ក្រមគ្រួសារ

(VOVworld) - នៅពេលនិទាឃរដូវមកដល់ម្ដងៗគឺជាការចាប់ផ្ដើមនៃឆ្នាំថ្មីមួយ
ដោយមាន បំណងប្រាថ្នានិងសេចក្ដីសង្ឃឹមថ្មីដ៏ល្អប្រសើរជាងមុន។ហើយក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ ជនវៀតណាមមានទំនៀមទំលាប់ទៅវត្ត ដូច្នេះហើយ
បាន ក្លាយទៅជាលក្ខណៈវប្បធម៌មួយក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនវៀត
ណាម។
ចំពោះប្រជាជនវៀតណាមការទៅវត្តនាដើមឆ្នាំថ្មីមិនត្រឹមតែដើម្បីបួងសួង
ប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលាដើម្បីមនុស្សម្នាក់ៗសម្របខ្លួនទៅក្នុងបរិយា
កាសបរិសុទ្ធនៅទីនោះហើយវិលត្រឡប់ទៅប្រភពដើមរបស់ប្រជាជាតិទៀតផង។
លោក Nguyen Van Cu ប្រជាពលរដ្ឋមួយរូបនៅខ័ណ្ឌ​ Tay Ho រដ្ឋធានីហាណូយបាន
សំណេះសំណាលថា៖
“ជីដូនជីតាតាំងពីយូរណាស់មកហើយតែងតែទៅវត្តនៅពេលនិទាឃរដូវមក
ដល់ម្ដងៗ។ឥឡូវយើងជាជំនាន់កូនចៅ គប្បីធ្វើតាមជំនាន់មុនៗ។ទៅវត្តដើម្បីបួង
សួងសុំឲ្យមានសំណាងល្អ សុភមង្គល រកស៊ីមានបាន និងសុខភាពល្អសំរាប់ក្រុម
គ្រួសារនិងសង្គមទាំងមូល”។
ទំនៀមទំលាប់ទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីរបស់ជនវៀតណាម - ảnh 2
ការទៅវត្តនាដើមឆ្នាំថ្មីបានក្លាយទៅជាលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម

តាមទស្សនៈរបស់ជីដូនជីតាថា ការទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីនាំមកនូវអា
រម្មណ៍ ស្ងប់ចិត្តនិងសុខសានត្រាណ។ហាក់ដូចជានៅពេលជីវភាពរស់នៅកាន់តែ
ទំនើបនិងអារិយ្យធម៌នោះ មនុស្សយើងកាន់តែចង់ទៅកាន់ទីកន្លែងដ៏ បរិសុទ្ធដើម្បី
ចាកចេញពីភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ។លោកស្រី Pham Thi Dau ប្រជាពល
រដ្ឋមួយរូបនៅខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ ចែក រំលែកថា៖
“ទំនៀមទំលាប់ទៅវត្តនាដើមឆ្នាំថ្មីប្រពៃណីរបស់ជនវៀតណាមជាទំនៀម
ទំលាប់ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅ។តាំងពីជនចាស់ជរាដល់យុវជន
សុទ្ធតែចង់ទៅវត្តដើម្បីបួងសួងសុំឲ្យខ្លួនឯងមានសំណាងល្អ​ សុំឲ្យប្រទេសជាតិ
កាន់តែ សម្បូររុងរឿង។ខ្ញុំសង្ឃឹមថា ជំនាន់ក្រោយៗនឹងបន្តអភិរក្សនិងពង្រីកលក្ខ
ណៈ វប្បធម៌នេះ”។
ការទៅវត្តមិនត្រឹមតែជួយប្រជាជនវៀតណាមរក្សាបាននូវអត្តសញ្ញាណប្រពៃ
ណី របស់ប្រជាជាតិហើយសំដែងការគោរពដឹងគុណចំពោះជីដូនជីតាប៉ុណ្ណោះទេ
ថែមទាំងជួយគេឆ្ពោះទៅសុចរិតទៀងត្រង់​ ធ្វើប្រការអ្វីមួយដែល ធ្វើការមានអត្ថ
ន័យចំពោះគ្រួសារនិងសង្គម ទៀតផង។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោល
ខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី
 Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo. vn។នាទី
ប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្ត
នាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ