ទៅទស្សនា Thung Nai នៅខេត្ត Hoa Binh

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅយើងខ្ញុំទទួលបានការសំណូមពរមួយចំនួនពីលោកអ្នកដែលចង់ស្វែងយល់បន្ថែមអំពីរមណីយដ្ឋានានានៅតំបន់ប៉ែកខាងជើងវៀតណាម។ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពី Thùng Nai ជារមណីយដ្ឋានល្បីឈ្មោះមួយរបស់ខេត្ត Hòa Bình។
ទៅទស្សនា Thung Nai នៅខេត្ត Hoa Binh - ảnh 1ទិដ្ឋភាពនៅ Thung Nai 

(VOVWORLD) - ក្នុងសបា្តហ៏កន្លងទៅ កាណាល់ជាតិផ្សាយជាភាសាបរទេស វិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៩របស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីលើពិភពលោក។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៣របស់មិត្តអ្នកស្ដាប់កម្ពុជា។យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់មតិនិងមនោសញ្ចេតនារបស់លោកអ្នក។

ក្នុងសប្ដាហ៍កន្លងទៅយើងខ្ញុំទទួលបានការសំណូមពរមួយចំនួនពីលោកអ្នកដែលចង់ស្វែងយល់បន្ថែមអំពីរមណីយដ្ឋានានានៅតំបន់ប៉ែកខាងជើងវៀតណាម។ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពី Thung Nai ជារមណីយដ្ឋានល្បីឈ្មោះមួយរបស់ខេត្ត Hoa Binh។

        ស្ថិតនៅចម្ងាយជាង១០០គីឡូម៉ែត្រពីរដ្ឋធានីហាណូយនោះ Thung Nai ជាឃុំមួយរួមមានកោះជាច្រើននៅលើផ្ទៃទន្លេ Da នៅស្រុក Cao Phong ខេត្ត Hoa Binh។នៅ Thung Nai មិនមានទីលេងកំសាន្តជាច្រើនទេ ប៉ុន្តែទេសភាពគឺស្អាត បំព្រងណាស់ ដោយសារកាលពីពេលសំណង់វារីអគ្គីសនី Hoa Binh ត្រូវបាន សំរេចរួចនោះ ទឹកទន្លេ Da ឡើងដល់ទៅចង្កេះភ្នំ បង្កើតឡើងកោះតូចៗ។ អ្នកស្រី Pham Thi Huong ភ្ញៀវទេសចរមួយរូបមកពីទីក្រុងហាណូយ បានចែក រំលែកថា៖

        “ខ្ញុំបានទៅទេសចរណ៍នៅកន្លែងជាច្រើនហើយ ប៉ុន្តែពេលមកដល់ Thung Nai ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ទឹកទន្លេខៀវស្រងាត់ បរិយាកាស បរិសុទ្ធនិងសុខសានត្រាណ។ខ្ញុំមានអារម្មណ៍ថា ទីនេះជាឈូងសមុទ្រ Ha Long ទី២”។

ទៅទស្សនា Thung Nai នៅខេត្ត Hoa Binh - ảnh 2 ផ្ទះសំណាក់ក្បាល់កិន

        ទេសភាពនៅ Thung Nai នារដូវណាក៏ស្អាតអស្ចារ្យដែរ។ប៉ុន្តែ លោកអ្នក គប្បីមកដល់ Thung Nai នារដូវក្ដៅ ចាប់ពីខែឧសភាដល់ខែសីហា ដើម្បីរួចផុត ពីភាពក្ដៅស្អុះស្អប់ខ្លាំងនៃតំបន់ប៉ែកខាងជើងក្នុងរដូវនេះ។

        នៅ Thung Nai មិនមានសណ្ឋាគារទំនើបដូចជាមណ្ឌលទេសចរណ៍ផ្សេងៗ ទៀតឡើយ។ប៉ុន្តែនៅទីនេះមានផ្ទះសំណាក់មួយចំនួន ដូចជាផ្ទះសំណាក់ក្បាល់កិនឬផ្ទះឈើ នៅលើកោះ Dua ដោយតំលៃជិត៩ដុល្លាអាមេរិកម្នាក់ ក្នុង១ថ្ងៃ។លោកអ្នកអាចសំរាកនៅទីនេះ ហើយទទួលទានម្ហូបអាហារដ៏វិសេស វិសាលនៃតំបន់ព្រៃភ្នំ ជាពិសេសគឺម្ហូបត្រីទន្លេ Da អាំង។ប្រសិនបើលោកអ្នកទៅ ទេសចរណ៍តាមក្រុមគឺលោកអ្នកអាចជួលទូកចេញទៅស្ទូចត្រី ហើយធ្វើម្ហូបត្រី អាំងដោយខ្លួនឯង។លោក Ta Quoc Dung អ្នកទេសចរមួយរូបពីទីក្រុងហាណូយ បានឲ្យដឹងថា៖

        “នេះជាទីសុខសាន្តគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងណាស់នៅពេលយើង បានអណ្ដែតលើផ្ទៃបឹង គយគន់ទេសភាពស្រស់ស្អាតផងនិងស្ទូចត្រីផង។ហើយ យើងទាំងអស់គ្នាញ៉ាំត្រីអាំង សំណេះសំណាល និងច្រៀងយ៉ាងសប្បាយរីក រាយណាស់”។

ទៅទស្សនា Thung Nai នៅខេត្ត Hoa Binh - ảnh 3 ម្ហូបត្រីអាំងនៅ Thung Nai

        Thung Nai នៅមានប្រការគួរឲ្យទាក់ទាញជាច្រើនដើម្បីភ្ញៀវទេសចរមក ស្វែងយល់ ជាពិសេសគឺអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ ជាជនជាតិ Muong នៅទីនេះ។ភ្ញៀវទេសចរអាចស្នាក់នៅផ្ទះឈើហើយ ចូលរួមសកម្មភាពប្រចាំថ្ងៃជាមួយអ្នកភូមិ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn៕

ប្រតិកម្មទៅវិញ