លោកអ្នកនាងជាទីមេត្រី!
ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេងវៀតណាមទទួលបានសំបុត្រនិងទូរសព្ទរាប់រាយ របស់មិត្តអ្នកស្តាប់មកពី ប្រទេសជាច្រើនលើសកលលោក។ ក្នុងនោះ មិត្តអ្នកស្ដាប់ជាច្រើននាក់បានចែករំលែក
ជាមួយយើងខ្ញុំនូវបទពិសោធន៍របស់ខ្លួន ក្នុងដំណើរទៅទេសចរណ៍នៅវៀត
ណាម។ ប្រការដែលធ្វើអោយមិត្តនានាចាប់អារម្មណ៍ខ្លាំងបំផុត នោះគឺវប្បធម៌
ម្ហូបអាហាររបស់ប្រជាជាតិវៀតណាម។ តាមសំណូមពររបស់មិត្តសីហា
ពីរាជធានីភ្នំពេញ (កម្ពុជា) ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើង
ខ្ញុំសូមឧទ្ទេសនាមជាមួយអស់លោកអ្នកនាងអំពីប្រភេទភេសជ្ជះមួយ នោះគឺ
ទឹកអំពៅ។
ក្នុងខែកក្កដានេះ ធាតុអាកាសក្កៅនៅទីក្រុងហាណូយ ធ្វើអោយមនុស្សគ្រប់រូប
ត្រូវស្វែងរកបណ្ដាប្រភេទទឹកភេសជ្ជះ ដើម្បីបន្ធូភាពក្តៅ។ មកដល់រដ្ឋធានីហា
ណូយពេលនេះ មិត្តនានាអាចឃើញហាងលក់ទឹកអំពៅជាច្រើនតាមវិថី។ជាមួយម៉ាស៊ីនក្រៀបទឹកអំពៅមួយគ្រឿង និងកៅអីជ័រមួយចំនួនទៀតម្ចាស់
ហាងអាចបំរើអតិថិជនកែទឹកអំពៅដ៏ត្រជាក់ចិត្ត ។ ត្រូវតាមឈ្មោះរបស់ប្រភេទ
ទឹកភេសជ្ជះនេះ ទឹកអំពៅត្រូវបានធ្វើពីដើមអំពៅក្រៀបតកទឹកដាក់ទឹកកក់និង
ផ្លែហ្វីតឬក្រូចឆ្មាទៀតផង។
|
ទឹកអំពៅវិថី Hang Vai បានក្លាយទៅជាពាណិជ្ជសញ្ញា។ (Image: nguoilaodong.vn) |
នៅទីក្រុងហាណូយ ពិច្រើនឆ្នាំកន្លងមក ទឹកអំពៅវិថី Hang Vai បានក្លាយទៅ
ជាពាណិជ្ជសញ្ញា។ តាមទំលាប់ ពេលក្តៅ ជនហាណូយ បានមកដល់ទីនេះ
មិនគ្រាន់តែផឹកទឹកអំពៅ” ប្រពៃណី”ដាក់ទឹកកកប៉ុណ្ណោះទេ ថែមទាំងដើម្បី
ផឹកទឹកអំពៅចែនជូរ ទឹកអំពៅដូងស្ងួត ទៀតផង។ បងស្រី Susan Claire ជាភ្ញៀវ
ទេសចរណ៍អង់គ្លេស ១ រូបដែលមកទស្សនា រដ្ឋធានីហាណូយ ជាលើកដំបូង
បានចែករំលែកថា÷
“ ខ្ញុំចូលចិត្តរស់ជាតិស្រួយផង ផ្អែមផង។ ខ្ញុំមិនគិតថាទឹកអំពៅឆ្ងាញ់ដូច្នេះទេ។ មិត្តភ័ក្តរបស់ខ្ញុំនៅអង់គ្លេសនឹងចូលចិត្តប្រភេទភេសជ្ជះនេះណាស់។”
មូលហេតុមួយទៀត ដែលទាក់ទាញភ្ញៀវជាច្រើននាក់នៅក្នុងនិងក្រៅប្រទេស
ផឹកទឹកអំពៅ នោះគឺការធ្វើប្រកបដោយអនាម័យ។ ដូច្នេះ ទឹកអំពៅរក្សារបានរស់ជាតិឈ្ងុយឆ្ងាញ់ធម្មជាតិរបស់វា។
|
Image: thetravelblog.com |
មិត្តសីហានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
កម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះ។ សូមជូនពរ
អស់លោកអ្នកនាង និងគ្រួសារ ក្នុងសប្ដាហ៍ថ្មីមានសុខភាពល្អ គ្រប់ប្រការ។ យើង
ខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមក
កម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀត
ណាមលេខ៤៥ Ba Trieu HaNoi ឬ Email: vov5khmer@yahoo.com.vn។ ព័ត៏មានទាំង
ឡាយត្រូវបានផ្សាយឡើងវិញនៅWebsite : www.vovworld.vn៕