ណែមគួន-មុខម្ហូបអាហារពិសេសរបស់វៀតណាម

PHUONG LIEN Theo VOV WORLD -
Chia sẻ

(VOVworld) - លោកអ្នកនាងជាទីមេត្រី!​
 ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជា
ភាសាខ្មែរកាណាល់ផ្សាយជាភាសា
បរទេសនៃវិទ្យុសម្លេងវៀតណាមទទួល
បានសំបុត្រ email និងទូស័ព្ទជាច្រើន
របស់មិត្តអ្នកស្តាប់មកពីកម្ពុជា។ ក្នុង
នាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេល
នេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី
 ណែមគួនមុខម្ហូបអាហារពិសេស
របស់វៀតណាមតាមសំណូមពរ
របស់មិត្ត គឹម ម្លិះ ពីភ្នំពេញ កម្ពុជា។ 

ណែមគួន-មុខម្ហូបអាហារពិសេសរបស់វៀតណាម - ảnh 1
ណែមគួន-មុខម្ហូបអាហារពិសេសរបស់វៀតណាម (Image: eva.vn)


(VOVworld) - លោកអ្នកនាងជាទីមេត្រី!​ ក្នុងសប្តាហ៍កន្លងទៅកម្មវិធីផ្សាយ
ជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម
ទទួលបានសំបុត្រ email និងទូស័ព្ទជាច្រើនរបស់មិត្តអ្នកស្តាប់មកពីកម្ពុជា។
ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី
ណែមគួនមុខម្ហូបអាហារពិសេសរបស់វៀតណាមតាមសំណូមពររបស់មិត្ត
 គឹម ម្លិះ ពីភ្នំពេញ កម្ពុជា។

មិត្ត គឹម ម្លិះ ជាទីមេត្រី! នំត្រាងគួនឬហៅថា ណែមគួន (នៅភាគខាងជើង
វៀតណាម) ឬហ្គយគួន (ភាគខាងត្បូងវៀតណាម) គឺជាមុខម្តូបអាហារល្បី
ឈ្មោះ នៅវៀតណាម។ ជាធម្មតា យើងប្រើប្រាស់នំត្រាងគួនជាមួយគ្រឿង
ផ្សំសម្បូរបែប ពិសេសក្នុងតំបន់នៅទូទាំងប្រទេសវៀតណាម ដូចជា៖ ជីរ
 នំបញ្ចុក និង សាច់ជ្រុកស្ងោរ សាច់គោរឆា ត្រី បង្គា ជាដើម។ របៀបធ្វើមុខ
ម្ហូបនេះមិនពិបាក ទេ ជាពិសេស លោកអ្នកនាងអាចឆ្នៃប្រឌិតក្នុងពេលធ្វើ
មុខម្ហូបនេះបានផងដែរ។

នាបច្ចុប្បន្ន ណែមគួនពេញនិយមបំផុតនៅវៀតណាមគឺណែមគួនបង្គានិង
សាច់ជ្រូកស្ងោរ ណែមគួនសាច់គោរឆានិងបន្លែស្លឹកស្ពៃណែមគួនត្រី។
ជាបន្ត ទៀត យើងខ្ញុំសូមឧទ្ទេសនាមរបៀបធ្វើណែមគួនបង្គានិងសាច់
ជ្រូកស្ងោរ។

គ្រឿងផ្សំសំរាប់មនុស្សចំនួន ៤ នាក់រួមមាន៖

-      នំបញ្ចុក  ៣០០ ក្រាម

-      សាច់ជ្រូក ២០០ ក្រាម

-      បង្គា ១០០ ក្រាម

-      ពងមាន់ ៣

-      នំត្រាង

-      ជី,​ ត្រសក់, ម្នាស់​ ឬ ស្វាយជូរ

របៀបធ្វើ៖ ស្ងោរសាច់ជ្រូក បង្គា ពងមាន់ ហើយហាន់ស្តើងៗ។
 ត្រសក់ ម្នាស់​ ឬ ស្វាយជួរចិតសំបកនិងហាន់តាមបណ្តោយជា
បំណែកតូចៗ។ក្នុងករណីគ្មានស្វាយជូរមិត្តអាចជំនួសដោយម្មាស់
ក៏បានដែរ។ រស់ជាតិជូររបស់ម្នាស់ឬស្វាយនឹងធ្វើឲ្យមុខម្ហូបគួរឲ្យ
ទាក់ទាញថែមទៀត។ បន្ទាប់នោះ ប្រពាក់សាច់ជ្រូកស្ងោរជាមួយ
អំបិលបីទេងកន្លះស្លាប់ព្រាម្រេចមួយស្លាប់ព្រា។ ក្នុងពេលមូរណែម
 មិត្តដាក់នំត្រាងលើចានទាប ហើយដាក់សាច់ជ្រុកស្ងោរ បង្គា
រោយនំបញ្ចុក ពងមាន់ឆា ជី ត្រសក់ ម្មាស់ ឬ ស្ង័យនៅកណ្ដាល។
បន្ទាប់នោះ យើងមូរឲ្យតឹង។

ណែមគួន-មុខម្ហូបអាហារពិសេសរបស់វៀតណាម - ảnh 2
របៀបធ្វើណែមគួន (Image: eva.vn)


មុខម្ហូបណែមគួនសាច់ជ្រូកបង្គាដ៏ឆ្ងាញ់ពិសារមិនអាចខ្វះទឹកជ្រលក់
បានឡើយ។ បងស្រី Tran Ha Trang ប្រជាពលរដ្ឋមួយរូបនៅខ័ណ្ឌ
Hoan Kiem ទីក្រុង ហាណូយបានចែករំលែកថា៖

 “ធ្វើទឹកជ្រលក់សំរាប់ណែមគួនមិនពិបាកទេ។ យើងត្រូវលាយជាមួយ
ទឹកត្រី ១ ស្លាប់ព្រា ទឹក ១ ស្លាប់ ទឹកតក្រូចឆ្មារ ២ ស្លាបព្រាស្ករ ហើយ
ដាក់ម្រេច ខ្ទឹមសខ្ញីដែលត្រូវបានចិញ្ជ្រាំឲ្យល្អិតមិត្តនឹងមានទឹកជ្រលក់
ឈ្ងួយឆ្ងាញ់មួយចាន។”

       មិត្ត គឹម ម្លិះ ជាទីមេត្រី! ណែមគួនស្រាច់ជ្រុកបង្គាគឺជាមុខម្ហូប
ដែលមិត្តត្រូវ ពិសារមួយៗដើម្បីទទួលបានរស់ជាតិឈ្ងួយឆ្ងាញ់ពី
សាច់ជ្រុកនិងបង្គាលាយគ្នាជាមួយពងមាន់ឲរួមជាមួយរស់ជាតិជូរ
ដោយជីរ ម្នាស់ ត្រសក់ ហើយជ្រលក់ ទឹកត្រី!!!! នេះគឺជាមុខម្ហូប
សមស្របនឹងអាហារថ្ងៃត្រង់ បាយល្ងាច ឬ អាហារក្រៅ ពេលយ៉ាង
ឆ្ងាញ់ពិសារ។ យើងខ្ញុំសង្ឃឹមថា មិត្ត គឹម ម្លិះ និងលោកអ្នកនឹងធ្វើ
ណែមគួនប្រកប ដោយជោគជ័យ។

       រាល់សំណួរបស់លោកអ្នកនាងសូមផ្ញើរមកអាស័យដ្ឋាន៖
កម្មវិធីផ្សាយជា ភាសាខ្មែរ កាណាល់ផ្សាយភាសាបរទេសវិទ្យុសំ
លេងវៀតណាម លេខ ៤៥ Ba Trieu ទីក្រុងហាណូយ ឬ
 email vov5khmer@yahoo.com.vn ។ កម្មវិធីប្រអប់សំបុត្រយើង
ខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍
ខាងមុខ៕

ប្រតិកម្មទៅវិញ