(VOVworld) – David Smith ជាជនអង់គ្លេសមួយរូបដែលមានអាយុ ៥២ ឆ្នាំ
ជាគ្រូបង្រៀងភាសាអង់គ្លេសនៅទីក្រុងហាណូយអស់រយៈពេល ៥ ឆ្នាំហើយ។
ប៉ុន្តែ ពេលណាមកទស្សនាផ្ទះតាមដងវិថីបុរាណ លោកនៅតែវង្វែងនៅឡើយ។
Nguyen Quan ជាស្ថាបត្យករនឹងជាជនហាណូយមួយរូបដែលមានអាយុ ៣៥
ឆ្នាំ នៅតែងឿងឆ្ងល់ដោយរបៀបបន្សាំការរស់នៅនឹងច្នៃប្រឌិតប៉ិនប្រសប់
របស់ប្រជាពលរដ្ឋនៅមណ្ឌល «វិថីបុរាណ»ដ៍លំបាកនេះ។ និយមន័យ ថ្មីអំពី
វិថីបុរាណរបស់ស្ថាបត្យករវៀតណាមនិងគ្រូបង្រៀនភាសាអង់គ្លេសជាជន
បរទេស បានធ្វើឲ្យបុរសទាំងពីររូបនេះក្លាយទៅជាមិត្តភ័ក្តដ៏ឆាប់រហ័ស។
ការជជែកគ្នាលេងនៅពេលផឹកកាហ្វេពេលបានធ្វើអោយ Nguyen Quan
មានការផ្តើមគំនិតគួរឲ្យទាក់ទាញមួយគឺ៖ នាំលោក David ទៅឃើញបណ្ដា
ផ្ទះតូចដូចប្រអប់ឈើគូស ដែលស្ថិតក្នុងឌឿងហែម។ ដំណើររកឃើញរបស់
មិត្តទាំងពីររូបនេះនឹងតើយ៉ាងណា? សូម អញ្ជើញលោកអ្នកនាងតាមដាន
ស្តាប់តាមរយៈបទយកការណ៍របស់ Phuong Lien
|
David Smith ជាជនអង់គ្លេសមួយរូបដែលមានអាយុ ៥២ ឆ្នាំ ជាគ្រូបង្រៀងភាសាអង់គ្លេសនៅទីក្រុងហាណូយអស់រយៈពេល ៥ ឆ្នាំហើយ។ (VOVWorld) |
«ខ្ញុំគិតថា៖ បណ្ដាមុខទំនិញធ្វើពីសំណប៉ាហាំងត្រូវបានផលិតនៅរោង
ចក្រធំៗនា បច្ចុប្បន្ន! ប៉ុន្តែ តាមពិតរបស់ទាំងនេះធ្វើដោយដៃនៅហាងតូច
តាចនៅទីនេះសោះ!។»
|
Quan និងលោក David ឈប់នៅខាងមុខហាងលេខ ៤៨ លើវិថី Hang Thiec (VOVWorld) |
Quan និងលោក David ឈប់នៅខាងមុខហាងលេខ ៤៨ លើវិថី Hang
Thiec ដើម្បីរកទិញអឺរ៉ាន់មួយចំនួន ប៉ុន្តែពួកគេមកទីនេះមិនមែនសំរាប់
តែដើរទិញឥវ៉ាន់នោះឡើយ។ នៅក្បែហាងទំនិញគឺឌឿងហែមដោយមាន
ទទឹងជិតនឹង ៦០ សង្ទីម៉ែត្រ កំពស់ជិតនឹង ២ ម៉ែត្រប៉ុណ្ណោះ ដែលសំរាប់
តែឲ្យមនុស្សមួយនាក់អាចដើរឆ្លងកាត់បាន។ Quan បាននាំលោក David
ទៅទស្សនាផ្ទះរបស់មិត្តភ័ក្តិគាត់គឺផ្ទះ លោក Nguyen Ba Vinh Hien។ គ្រួសារ
របស់លោក Hien រស់នៅចុងផ្លូវនេះ។
- «ប្រយ័ត្នក្បាលណា! ឌឿងហែមនេះចង្អៀតណាស់!»
- «OK! គួរឲ្យទាក់ទាញណាស់! ខ្ញុំមិនដែលឃើញឌឿងហែមណាចង្អៀតដូច្នេះ
នៅអង់គ្លេសទេ! មិនអាចជឿបានសោះឡើយ!»
|
នៅក្បែហាងទំនិញគឺឌឿងហែមដោយមានទទឹងជិតនឹង ៦០ សង្ទីម៉ែត្រ កំពស់ជិតនឹង ២ ម៉ែត្រប៉ុណ្ណោះ ដែលសំរាប់តែឲ្យមនុស្សមួយនាក់អាចដើរឆ្លងកាត់បាន។ (VOVworld) |
ឆ្លងកាត់ឌឿងហែមចង្អៀតនេះ មិត្តទាំងពីររូបឃើញទីធ្លាចាក់ស៊ីម៉ង់
តូចមួយដែលមានផ្ទៃដី ៥ ម៉ែត្រក្រឡាតែប៉ុណ្ណោះ។ នៅជ្រុងខាងស្តាំ មាន
ម៉ូតូទាំងបីគ្រឿងត្រូវបានរៀបជាប់គ្នានឹងកាំជណ្តើរឡើង។ កង់ពីរគ្រឿង
ត្រូវបានព្យួរលើជញ្ជាំខាង លើ។ នៅជ្រុងខាងឆ្វេងដាក់ទំនិញសំណប៉ាហាំង
បន្តទៀតគឺច្រកហែមទី ២ ដែលនាំ ទៅដល់បន្ទប់បាយនិងបន្ទប់ទឹករបស់
គ្រួសារចំនួន ២ នៅជាន់ទី ១។ ទៅតាមជណ្តើរ ឡើងដល់ជាន់ទី ២ និងជាន់
ទី ៣ មានគ្រួសារចំនួន ៤ ទៀត។ នៅលំហខាងលើ ត្រូវបានប្រើប្រាស់សំរាប់
ហាលខោអាវ។
|
នៅលំហខាងលើ ត្រូវបានប្រើប្រាស់សំរាប់ហាលខោអាវ។ (VOVworld) |
«ផ្ទះនេះមានអាយុជិត ២០០ ឆ្នាំហើយ។ គ្រួសារមិត្តខ្ញុំរស់នៅទីនេះមុន
ឆ្នាំ ១៩៤០មកម្លេះ។ ទីលានដែលយើងខ្ញុំកំពុងឈរនេះត្រូវបានហៅថា
«អណ្ដូងពន្លឺ»។ ផ្ទះនេះ មាន «អណ្ដូងពន្លឺ» ចំនួន ២។ អណ្ដូងពន្លឺមួយទៀត
ស្ថិតនៅបន្ទប់បាយ។ ដោយសារ គ្រួសារមានសមាជិកច្រើនពេក ដោយ
ហេតុនេះហើយទើបត្រូវខ្ទប់មាត់អណ្តូងពន្លឺដើម្បី យកកន្លែងកសាងជាន់
មួយទៀត។ ក្នុងពេលកូនរៀបការ គ្រួសារនោះនឹងកសាងជាន់ បន្ថែមទៀត។»
|
ផ្ទះរបស់លោក Hien (មិត្តរបស់ Quan) មានផ្ទៃដី ១០ ម៉ែត្រក្រឡាតែប៉ុណ្ណោះ។ (VOVworld) |
ផ្ទះរបស់លោក Hien (មិត្តរបស់ Quan) មានផ្ទៃដី ១០ ម៉ែត្រក្រឡាតែ
ប៉ុណ្ណោះ។ នេះគឺជាផ្ទះដែលមានផ្ទៃដីចង្អៀតបំផុតក្នុងចំណោមគ្រួសារនៅ
ទីនេះ។ ផ្ទះនេះត្រូវបាន បែងចែកទៅជា ២ ជាន់។ ជាន់ទី ១ គឺបន្ទប់រួម
ជាន់ទី ២ គឺបន្ទប់ដេករបស់ប្តីប្រពន្ធ លោក Hien។ ងឿងឆ្ងល់ចំពោះការ
ពិតដូច្នេះ លោក David បានដាក់សំនួរជាបន្តបន្ទាប់ ៖
«មានមនុស្សច្រើនរស់នៅក្នុងផ្ទះតូចមួយដូច្នេះតើមាន សុវត្ថភាព
ដែរឬទេ? រស់នៅជាន់មួយណាដែល ងាយស្រួលជាងគេ? ជាន់ទី ១ ឬ ជាន់
ទី ៣? នៅអឺរ៉ុប ផ្ទះដែលមានតំលៃថ្លៃខ្ពស់បំផុតគឺ ផ្ទះនៅជាន់ខ្ពស់បំផុត
ឬស្ថិតនៅចុងផ្លូវ ដោយសារ មនុស្សចូលចិត្តភាពស្ងៀមស្ងាត់និង មាន
ពន្លឺព្រះអាទិត្យច្រើន។ ហាក់ដូចជានៅវិថីបុរាណមិនដូច្នេះទេ។ ផ្ទះនៅទី
នេះ គឺសុទ្ធតែមានដាក់លក់របស់របរទាំងអស់ ដូច្នេះខ្ញុំគិតថា៖ ជាន់ទី ១
នឹងមានផលប្រយោជន៍ជាងគេ។ ខ្ញុំលឺថា៖ ១ ម៉ែត្រក្រ ឡានៅទីនេះមាន
តំលៃដូចនៅអឺរ៉ុប។ ប្រការនេះជាពិតមែនដែរឬទេ?»
|
លោក Nguyen Ba Vinh ឪពុករបស់លោក Hien ដែលកំពុងមើលថែទាំហាងទំនិញ (VOVworld) |
លោក Hien បានឲ្យដឹងថា៖ តំលៃដីធ្លីនៅទីនេះអាចឡើងដល់ ១ ម៉ឺន
ដុល្លា អាមេរិក/ម៉ែត្រក្រឡា ប៉ុន្តែ ពិបាកលក់ឬជួសជុលណាស់ ដោយសារ
ផ្ទះតូចមួយមានម្ចាស់ពី ៤ ដល់ ៥ នាក់ឯណោះ។ រស់ជាមួយគ្នាក្នុងបរិយា
កាសរួមដូច្នេះ ប្រជាពលរដ្ឋទាំង អស់នៅទីនេះជិតស្និតរស់រាយរាក់ទាក់
ជាមួយគ្នាណាស់។ លោក Nguyen Ba Vinh ឪពុករបស់លោក Hien ដែល
កំពុងមើលថែទាំហាងទំនិញ ញញឹមសប្បាយរីករាយ ហើយនិយាយជាមួយ
ភ្ញៀវមកពីអង់គ្លេសថា៖
«ផ្ទះយើងខ្ញុំនៅធំបើប្រៀបនឹងផ្ទះផ្សេងៗលើវិថីនេះ។ នៅសុភមង្គល
ណាស់! គ្រួសារខ្ញុំមានមុខរបរមេជាងធ្វើសំណប៉ាហាំងប្រពៃណីពីយូរយាណាស់
មកហើយ។ នាបច្ចុប្បន្ន មានប្អូនប្រុសរបស់ខ្ញុំនៅរក្សានិងធ្វើមុខរបរនេះ
តែប៉ុណ្ណោះ។ រីឯខ្លួន ខ្ញុំចូលនិវត្តន៍ ហើយ ឥឡូវនេះ ខ្ញុំថែទាំស្តង់ទំនិញសំរាប់
ប្អូនប្រុសប៉ុណ្ណោះ! ពុទ្ធោអើយ ម្សិលមិញលក់មិនដាច់អ្វីសោះ! នាំគ្នាសើច
សប្បាយ!»
|
ចាកចេញពីវិថី Hang Thiec ទីកន្លែងទៅដល់ជាបន្តគឺវិថី Luong Van Can។ បុរសទាំងពីររូបបានដើរដល់ឌឿងហែមលេខ ២៩ ដែលស្ថិតនៅផ្ទះរបស់លោកស្រី Nguyen Thi Thuan។ (VOVworld) |
ចាកចេញពីវិថី Hang Thiec ទីកន្លែងទៅដល់ជាបន្តគឺវិថី Luong Van
Can។ បុរសទាំងពីររូបបានដើរដល់ឌឿងហែមលេខ ២៩ ដែលស្ថិតនៅផ្ទះ
របស់លោកស្រី Nguyen Thi Thuan។ គ្រួសាររបស់លោកស្រីនៅរស់នៅទីនេះ
ក្នុងរយៈពេល ៣ ជំនាន់ ហើយ។ ឌឿងហែមស្ថិតនៅចន្លេះហាងលក់មី
ចំនួន ២ ប៉ុន្តែ នៅមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់និង ខ្ពស់ជាងកន្លែង
ផ្សេងបើប្រៀបនឹងច្រកហែមដទៃទៀត។
«ហេតុអ្វីឈ្មោះវិថីមិនចាប់ផ្តើមពីពាក្យ Hang? វិថី Luong Van Can?
មានវិថី Hang ទាំង ៣៦ ក្នុងវិថីបុរាណដែរឬទេ? គេកំពុងធ្វើមីប្រភេទអ្វីៗ?
មើលនោះរបស់ អ្នកធ្វើមីទាំងពីររូបនេះសស្គោះសុទ្ធតែម្សៅអស់ហើយ។ គួរ
ឲ្យទាក់ទាញណាស់! ប៉ុន្តែ ខ្ញុំឃើញថា ផ្ទះនៅទីនេះមិនខ្ពស់ទេ។
«វិថី Hang ត្រូវបានបង្កើតឡើងពីយូរយាណាស់មកហើយ។ ក្នុងសម័យ
កាល អាណានិគមនិយមបារាំង គេបានជួសជុលកសាងនិងដាក់ឈ្មោះថ្មី
សំរាប់វិថីនៅទី នេះ។ បន្ទាប់ពីរំដោះនាឆ្នាំ ១៩៥៤ រដ្ឋអំណាចវៀតណាមបាន
ផ្លាស់ប្តូរឈ្មោះដូចនាបច្ចុប្បន្ន ។ បណ្ដាមុខរបរនៅវិថីថ្មីៗត្រូវបានកើតមាន
ឡើងបន្ទាប់នោះ។ ផ្ទះភាគច្រើននៅទីនេះ មាន ១ ជាន់ ឬ ២ ជាន់ ដោយ
សារ នារជ្ជកាល Le បានមានការកំណត់ថា៖ រាល់ផ្ទះនិង សំណងសាងសង់
មិនអាចកសាងខ្ពស់ជាងវិមានរបស់ព្រះមហាក្សត្រឡើយ។ បច្ចេកទេស
កសាងផ្ទះដែលមានជាន់ច្រើនត្រូវបានប្រជាពលរដ្ឋបារាំងនាំមកនៅ
វៀតណាម។ ដូច្នេះ លោកឃើញថា ផ្ទះទាំងអស់នៅទីនេះសុទ្ធតែទាបៗ។»
|
ចំពោះលោក David មិនមានបន្ទប់បាយណាវិសេសវិសាលដូចបន្ទប់ បាយរបស់គ្រួសារលោកស្រី Thuan ទេ។ (VOVworld) |
ឥឡូវនេះជាងម៉ោង ១១ ហើយ មានគ្រួសារចំនួន ២ កំពុងដាំបាយនៅ
បន្ទប់បាយរួម។ ចំពោះលោក David មិនមានបន្ទប់បាយណាវិសេសវិសាល
ដូចបន្ទប់ បាយរបស់គ្រួសារលោកស្រី Thuan ទេ។
- ក្លិនឈ្ងុយឆ្ងាញ់ណាស់! បងស្រីមានម្ហូបអ្វីញាំបាយថ្ងៃត្រង់?
- ស៊ុបជាមួយខ្យងចេកខ្ចីនិងតៅហ៊ូ។ តៅហ៊ូកំពុងចៀននេះ។
- ពុទ្ធោអើយ! ខ្យងផ្សំជាមួយចេកខ្ចី? Wow ខ្ញុំមិនដែលស្គាល់ដល់មុខម្ហូប
ដូច្នេះទេ។ ប៉ុន្តែ ឃើញឆ្ងាញ់ណាស់!
- នេះជាខ្យង សាច់ជ្រូក ...
«បន្ទាប់ពីរៀបការរួច គិតទាំងឪពុកម្តាយរបស់ខ្ញុំ ប្តីប្រពន្ធខ្ញុំ រួមជាមួយ
គ្រួសាររបស់ប្អូនប្រុសខ្ញុំគឺមានគ្នា ៦ នាក់។ គ្រួសារនិមួយៗមានកូន ៤ នាក់
ដូច្នេះ គ្រួសារខ្ញុំមានសមាជិក ចំនួន ១០ នាក់ដែលបានរស់នៅក្នុងផ្ទះដែល
មានផ្ទៃដី ១០ ម៉ែត្រក្រឡាតែប៉ុណ្ណោះ។ បន្ទប់ របស់ប្អូនប្រុសខ្ញុំវារស់នៅបន្ទប់
ភ្ញៀវបច្ចុប្បន្ន គ្រួសារខ្ញុំត្រូវរស់លើផ្ទៃដី ៣ ម៉ត្រក្រឡា តែប៉ុណ្ណោះ។ នេះគឺជា
ទូចង្ក្រាន gas ដែលមានជម្រៅ ៦០ សង្ទីម៉ែត្រ កំពស់ ២,២ ម៉ែត្រ។ ពេលណា
ដាំបាយ បើកដូច្នេះ ពេលណាឈប់ដាំបាយ ត្រូវចាក់សោរទ្វា។ ផ្ទះតូចត្រូវ
ធ្វើដូច្នេះហើយ។ នៅខាងកៀននេះគឺទូដាក់ម៉ាស៊ីនបោកខោវអាវ។ បន្ទប់
អានាម័យរួមស្ថិត នៅដើមឌឿងហែមនេះ។»
«ជាការពិតជាក់ស្តែង ខ្ញុំយល់ព្រមជាមួយលោកស្រីគឺរស់នៅវិថីបុរាណ
លំបាក ចង្អៀតនិងអ៊ូរអរណាស់! កុមារគ្មានទីកន្លែងលេងទេ។ ខ្ញុំអាចរស់
នៅទីនេះក្នុងប៉ុន្មាន ថ្ងៃក្តី ប៉ុន្តែ ខ្ញុំជ្រើសរើសរស់នៅជិតនឹងបឹង Ho Tay
ឬបឹង Truc Bach ដោយសារ ធំទួលាយ ជាងនិងស្ងៀមស្ងាត់ផង។ ប៉ុន្តែ មាន
ប្រការមួយដែលខ្ញុំឃើញថា៖ ទោះបីជា ជីវភាព រស់នៅពិបាកណាក៏ដោយ
ប្រជាពលរដ្ឋនៅទីនេះមិនត្អូញត្អែរទេ។ គេជានិច្ចកាល សប្បាយរីករាយ
ញញឹមនិងស្រឡាញ់ជីវិតណាស់។ ក្នុងពេលណាវិលត្រឡប់មកអឺរ៉ុប វិញ ខ្ញុំ
អផ្សុកណាស់។ ខ្ញុំនឹករលឹកមនុស្សនិងភាពអ៊ូអរនៅទីនេះណាស់។ ប្រការ
ដែលខ្ញុំចូលចិត្ត បំផុតនៅវិថីបុរាណគឺជីវភាពរស់នៅជានិច្ចកាលពោរ
ពេញទៅដោយកំលាំងរស់។ មនុស្សម្នារស់នៅទីនេះសស្រាក់សស្រាំណាស់
ខុសប្លែកពីអ៊ីរ៉ុប។ អាចនិយាយបានថា៖ ចូលស្ទឹងតាមបត់ ចូលស្រុកតាម
ទេស។»
ជំរៀបលាម្ចាស់ផ្ទះ លោក David និង Quan ដើរចេញទៅដើមឌឿង
ហែម។ មុនពេលចាកចេញ មិត្តទាំងពីររូបនេះបានសន្យាជាមួយលោក
ស្រី Thuan ថា៖ គេនឹងទៅទទួលទានមុខម្ហូបចេកនិង
តៅហ៊ូចៀននា
ពេលខាងមុខ៕
|
ឌឿងហែមស្ថិតនៅចន្លេះហាងលក់មីចំនួន ២ ប៉ុន្តែ នៅមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់និង ខ្ពស់ជាងកន្លែងផ្សេងបើប្រៀបនឹងច្រកហែមដទៃទៀត។ (VOVworld) |