|
ការប្រឡងវប្បធម៍កីឡាបណ្ដាសាលាវិទ្យាល័យជនជាតិអន្តេវាសិកដ្ឋានទូទាំងប្រទេសលើកទី៧ (cantho.edu.vn) |
Vovworld-ការប្រឡង់វប្បធម៍កីឡាបណ្ដាសាលាវិទ្យាល័យជនជាតិ
អន្តេវាសិកដ្ឋានទូទាំងប្រទេសបានប្រព្រឹត្តទៅ៤ឆ្នាំម្ដង ជាទិវាបុណ្យដ៏ធំធេង
របស់សិស្សានុស្សិសដែលកំពុងរៀននៅបណ្ដាសាលាជនជាតិអន្តេវាសិកដ្ឋាន
ក្នុងទូទាំងប្រទេស។ នេះជាឱកាសដើម្បីបណ្ដាសិស្សានុស្សិសជាជនជាតិភាគ
តិចបង្ហាញទេពកោសលរបស់ខ្លួនឧទ្ទេសនាមជាមួយជនជាតិផ្សេងៗ ទន្ទឹមនឹង
នោះជាឱកាសផ្លាស់ប្តូរចំណេះដឹងដើម្បីរៀនសូត្របានល្អជាងនាពេលខាងមុខ។
ប្អូន Thach Mu Ni ស្សិសថ្នាក់ទី១១ B សាលាជនជាតិអន្តេវាសិកដ្ឋានខេត្ត Tra
Vinh ជាមួយរូបរាងតូចស្បែកខ្មៅប៉ុន្តែស្នាដៃរៀនសូត្រល្អនៅសាលាបានធ្វើឲ្យមិត្ត
ភក្តិស្ងើចសសើរ។ បានប្រសូត្រនិងរីកធំធាត់នៅគ្រួសារក្រីក្រមួយនៅស្រុក Cau Ke
ខេត្ត Tra Vinh ឪពុកម្ដាយត្រូវស៊ីឈ្នួលដើម្បីមានប្រាក់ឲ្យកូនទៅរៀន។ បានឃើញ
ស្ថានភាពលំបាករបស់ឪពុកម្ដាយហេតុនេះហើយប្អូនខំប្រឹងប្រែងរៀនសូត្រដើម្បី
ឪពុកម្ដាយសប្បាយ។
“ដើម្បីរៀនពូកែពេលទៅរៀនយើងត្រូវមើលមេរៀនមុន បន្ទាប់នោះយកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀន អ្វីដែលមិនយល់យើងសួរលោកគ្រូ។ពេលមកផ្ទះក៏ត្រូវមើលមេរៀនឡើងវិញ ពេលនោះយើងទើនរៀនពូកែបាន។”
មិនខុសប្លែកពី Mu Ni ឡើយ ប្អូន Thach Truong នៅឃុំ Da Loc ស្រុក Chau Thanh បានមានស្នាដៃសិស្សរៀនពូកែ១០ឆ្នាំជាបន្តបន្ទាប់។ មកចូលរួមការប្រឡង់
វប្បធម៍កីឡាបណ្ដាសាលាជនជាតិអន្តេវាសិកដ្ឋានទូទាំងប្រទេសលើកទី៧ឆ្នាំ
២០១៤នៅ Can Tho ប្អូន Truong បានដំណាងឲ្យសិស្សានុស្សិសសាលាជនជាតិ
អន្តេវាសិកដ្ឋានខេត្ត Tra Vinh ដើម្បីប្រឡង់នៅវិញ្ញាសារគណិតវិទ្យា។ ប្អូនឲ្យដឹងថា ចូលរួមប្រឡង់លើកនេះលទ្ធផលគឺមិនសំខាន់ឡើយ បញ្ហាគឺបានចូលរួមការប្រឡង់
លើកនេះនឹងជួយឲ្យប្អូនបើកចេញចំណេះដឹងដើម្បីក្រោយនេះរៀនបានពូកែជាង
ទៀត។
ក្នុងក្រុមរបស់អង្គភាពខេត្ត Tra Vinh បានមានសិស្សនារីមួយនាក់រៀនពូកែមុខវិទ្យា
អក្សរសាស្ត្រដែលរៀននៅសាលាជនជាតិអន្តេវាសិកដ្ឋានស្រុក Tra Cu នោះគឺប្អូន
Kim Thi Thanh Lien នៅឃុំ Ham Giang ស្រុក Tra Cu។ ប្អូន Lien បានឲ្យដឹងថា ក្រៅពី
មុខវិទ្យាអក្សរសាស្ត្រនោះ ប្អូនក៏រៀនពូកែបណ្ដាមុខវិទ្យាផ្សេងៗដូចជគណិតវិទ្យា
រូបវិទ្យាជាដើម។ ក្នុងនោះអក្សរសាស្ត្រជាមុខវិទ្យាដែលប្អូនចូលចិត្តបំផុត។ ដើម្បី
ទទួលបានលទ្ធផលនេះគឺដោយសារការខំប្រឹងប្រែងក្នុងការរៀនសូត្ររបស់ប្អូន។ ក្រៅពីការរៀនសូត្រពីគ្រូបង្រៀននោះប្អូនបានរៀនពីមិត្តភក្តិក្នុងសាលានិងរៀន
លើបណ្ដាញអ៊ិធឺណែតទៀតផង។
“ប្អូនរៀនពូកែនោមុខវិទ្យាទាំងអស់គឺដោយសារបានឡើងអ៊ិធឺណែតរកមិត្តភក្តិដើម្បី
សួរគ្នា។ បណ្ដាមិត្តជួយគ្នាល្អណាស់។ ត្រូវឧស្សាហ៍ព្យាយាមរៀនសូត្រ។ រៀនពូកែ
ដើម្បីឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូពេញចិត្ត។”
ដើម្បីបញ្ចប់នាទីពេលនេះ យើងខ្ញុំសូមប្រកាសចំលើយសំនួរក្នុងខែសីហាគឺ តំលៃ
នាំចេញតម្បាញកាត់ដេរនិងស្បែកជើងរបស់កម្ពុជាទទួលបាន២,៩២ពាន់លាន
ដុល្លារអាមេរិកក្នុងឆមាសទី១ឆ្នាំ២០១៤។យើងខ្ញុំសូនជូនពរមិត្តប៊ុណហេងនៅ
រាជធានីភ្នំពេញបានឆ្លើយត្រូវនឹងសំនួរនេះ។ យើងខ្ញុំនៅបន្តទទួលចំឡើយរបស់
មិត្តអ្នកស្ដាប់តាមត្រាប្រៃសណី។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងចូល
រួមឆ្លើយសំនួររបស់ខែកញ្ញា។ ក្នុងខែសីហា កាណាល់ផ្សាយជាភាសាបរទេសបាន
ឧទ្ទេសនាមអំពីកេរ៌្តដំណែលស្ពាន Long Bien នៅទីក្រុងហាណូយ។ បណ្ដាមិត្តចូរ
ឲ្យដឹងអំពីឈ្មោះរបស់មៅការដែលបានសាងសង់ស្ពាន Long Bien នៅទីក្រុង
ហាណូយ។ រាល់ចំលើយសំបុត្រ
email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី
Ba Trieu ខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយ ឬ
Email÷ vov5
khmer@yahoo.
com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕