ជាក់ស្ដែងមិត្តគីមសំនាងបានផ្ញើសំបុត្រដោយសរសេរថា៖” ខ្ញុំមានអារម្មណ៍ក្រៀមក្រំនិងបារម្ភយ៉ាងខ្លាំងក្លា ខណៈដែលជ្រាប់ព័ត៌មានថា ជំន់ទឹកភ្លៀងអូសបន្លាយក្នុងរយៈពេលវែងកំពុងប៉ះពាល់ដល់ខេត្តនិងក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាម។ ខ្ញុំសូមសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាមចំពោះការបាត់បង់អាយុជីវិត នងរងរបួសរបស់ប្រជាជន ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ដោយសារជំនន់ទឹកភ្លៀងបណ្ដាលឡើងនៅតំបន់ភាគកណ្ដាលវៀតណាមផងដែរ”។
សកម្មភាពរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង (រូបថត៖ VGP) |
លោកអ្នកនាងជាទីមេត្រី។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សង្គមទាំងមូលកំពុងឆ្ពោះទៅតំបន់ភាគកណ្ដាលវៀតណាម ។ក្នុងគ្រាដ៏លំបាក ដោយត្រូវប្រឈមនឹងអាកាសធាតុមិនអំណោយផលនោះ បណ្ដាសកម្មភាពចែករំលែក បានជួយលើកកម្ពស់ស្មារតីជាតិ។ ជាមួយនឹងស្មារតីជួយគ្នាទៅវិញទៅមកនោះ ប្រជាជនវៀតណាមទាំងមូល ចាប់ពីស្ថានប័នដឹកនាំ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាជនសាមញ្ញ គឺសុទ្ធតែបានឆ្ពោះមកតំបន់ភាគកណ្ដាលវៀតណាម ជាមួយនឹងសកម្មភាពប្រកបដោយមានអត្ថន័យ និងជាក់ស្តែងបំផុត។ នោះគឺជារូបភាពរបស់កម្មាភិបាល យុទ្ធជននគរបាលបានជួយប្រជាជន ក្នុងគ្រាមានភ្លៀងព្យុះ។ នោះគឺជារូបភាពរបស់ថ្នាក់ដឹកនាំបានទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនក្នុងគ្រាដ៏លំបាក។
ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលបានមតិយោបល់ជាច្រើនពីសំណាកប្រិយមិត្ត ក្នុងនោះ មានមតិយោបល់គួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់គីមដារ៉េត មកពីរាជធានីភ្នំពេញ កម្ពុជា។ មិត្តបានសំណេះសំណាលថា៖ “តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានដឹងថាដងវិថីមួយចំនួននៅមជ្ឈមណ្ឌលទីក្រុងហូជីមិញត្រូវបានបំពាក់ ស្លាកលេខកូដ QR ដើម្បីប្រជាជនអាចស្វែងយល់អំពីឈ្មោះរបស់ឥស្សរជនប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ខ្ញុំគិតថានេះគឺជាគំនិតផ្ដូចផ្ដើមដ៏ល្អ តើមិត្តអាចចែករំលែកព័ត៌មានបន្ថែមដល់ខ្ញុំបានទេ។ សូមអរគុណ”។
ស្លាក លេខកូដ QR នៅតាមដងវិថី |
មិត្តខ្ញុំគឹមដារ៉េត និងមិត្តអ្នកស្ដាប់ជាទីមេត្រី។ កាលពីព្រឹកថ្ងៃទី ១៣ ខែតុលា ដងវិថី នៅមជ្ឈមណ្ឌលទីក្រុងហូជីមិញត្រូវបានបំពាក់ស្លាក លេខកូដ QR ដើម្បីជួយប្រជាជនស្វែងយល់អំពីឥស្សរជនប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ។ លេខកូដ QR ត្រូវបានបំពាក់លើកម្ពស់ជាង ២ ម៉ែត្រដោយបែរមុខទៅដងវិថី។ ប្រជាជនអាច ប្រើប្រាស់ស្មាតហ្វូនស្កេនលេខកូដ ដើម្បីទទួលបានព័ត៌មានអំពីប្រវែងរបស់ផ្លូវ ក៏ដូចជាឥស្សរជន និងព្រឹត្តិការណ៍ ដែលត្រូវបានដាក់ឈ្មោះឲ្យវិថីនេះ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានផ្ដល់ ព័ត៌មានអំពីជីវប្រវត្តិឈ្មោះផ្លូវ ដល់មន្ទីគមនាគមន៍ និងដឹកជញ្ជូន ដើម្បីធ្វើបច្ចុប្បន្នភាពទៅក្នុងកម្មវិធីគ្រប់គ្រង និងជួសជុលផ្លូវគោក។ ប្រជាជននិងភ្ញៀវទេសចរជាច្រើនបានបង្ហាញចំណាប់អារម្មណ៍នៅពេលដែលទីក្រុងហូជីមិញបានបំពាក់ស្លាក់ ស្កេនលេខកូដ QR ជាលើកដំបូង ដើម្បីជួយឲ្យប្រជាជនយល់ដឹងបន្ថែមអំពីវិថី ឥស្សរជន និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរ។
មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ស្វែងរករូងភ្នំ Cha Loi នៅ ស្រុក Le Thuy។ នេះគឺជាភូមិរបរដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។
រព័ន្ធល្អាងភ្នំ Cha Loi នៅស្រុក Le Thuy |
លោកអ្នកនាងជាទីមេត្រី។ ប្រព័ន្ធល្អាងភ្នំ Cha Loi នៅស្រុក Le Thuy មានទីតាំងនៅជាប់ឧទ្យានជាតិ Phong Nha-Ke Bang ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Dong Hoi តាមទិសនិរតី។ ពីខាងក្រៅរូងភ្នំ Cha Loi ពិតជាមិនមានភាពទាក់ទាញប៉ុន្មានទេ ព្រោះថាច្រកចូលល្អាងមានទំហំតូចណាស់ ពោលគឺប្រហែល ៤ ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែកុំខកចិត្តព្រោះថា ខាងក្នុងល្អាងគឺ“ពាសពេញទៅដោយស្ដាឡាក់ទីត”ដ៏ស្រស់ស្អាត។នៅក្នុងល្អាង Cha Loi ស្ដាឡាក់ទីតបានបង្កើតជារូបភាពប្លែកៗជាច្រើន ហើយក្នុងល្អាងនេះក៏មានទន្លេនៅក្រោមដី ឬបឹងតូច ដែលជាជម្រករបស់បង្កង និងត្រីដែលមានពណ៌ថ្លាដ៏ពិសេស។ នៅខាងក្រៅល្អាងភ្នំមានវាលស្មៅ ដ៏ធំល្វឹងល្វើយ។ បើបោះតង់សំរាក់មួយយប់នៅទីនេះ ភ្ញៀវទេសចរអាចស្រូបខ្យល់ធម្មជាតិនិងមានឱកាសស្វែងយល់ពីវប្បធម៌ដ៏វិសេសវិសាល ហើយបានទទួលទានមុខម្ហូបឆ្ងាញ់ពិសាររបស់ជនជាតិ Van Kieu នៅទីនេះផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ៕