ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន៤១៣ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 ស្ថានភាពជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម (រូបថត៖ VOV)

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបន្តទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់ ដែលបានចែករំលែកអំពីករណីស្លាប់ រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ការបាត់បង់ផ្ទះសម្បែងដែលបណ្តាលមកពីទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តគីមដារ៉េតមកពីរាជធានាភ្នំពេញប្រទេសកម្ពុជាបានសួរថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ តំបន់ភាគកណ្ដាលវៀតណាមបានរងគ្រោះដោយសារទឹកជំនន់ព្យុះជាបន្តបន្ទាប់ ហើយបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិត និងទ្រព្យសម្បត្តិ ។ តើមិត្តអាចជួយខ្ញុំពន្យល់ថា ហេតអ្វីបានជាទឹកជំនន់តែងតែកើតមាននៅតំបន់ភាគកណ្ដាលក្នុងរយៈពេលកន្លងទៅ។ លោកអ្នកនាងជាទីមេត្រី មូលហេតុចម្បងដែលកើតមានព្យុះ និងទឹកជំនន់នៅតំបន់ភាគកណ្ដាល គឺដោយសារព្យុះត្រូវបានកើតមានឡើងពីសមុទ្រខាងកើត និងខ្យល់មូសុងដោយផ្អែកលើលក្ខណៈអាកាសធាតុនៅតំបន់កណ្តាលគឺអាចបង្កើតផ្លូវបោកបក់សម្រាប់ភ្នែកព្យុះ។ ដូច្នេះបណ្តាខេត្តភាគកណ្តាលបានក្លាយទៅជាតំបន់រងគ្រោះមហន្តរាយធម្មជាតិ។ ហេតុផលផ្សេងទៀតដូចជាស្ថានភាពកាប់បំផ្លាញព្រៃឈើសម្រាប់ដាំដំណាំឧស្សាហកម្ម ធ្វើស្រែចំការ អភិវឌ្ឍន៍ផលិតកម្មគឺធ្វើឲ្យស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរជាង។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ គុហា Mua។ នេះគឺជាគោលដៅដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ គុហាMua ស្ថិតនៅភូមិ Khe Dau Ha ឃុំNinh Thuan ស្រុក Hoa Lu ខេត្ត Ninh Binh ដោយបង្កប់នូវសម្រស់ដ៏វិសេសវិសាលដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្រ្តវប្បធម៌ ជាមួយនឹងធម្មជាតិតំបន់ដីក្រុងបុរាណ។ ទីនេះ បានប្រៀបដូចជាមហាកំពែងរបស់វៀតណាម ដោយមានកាំជណ្តើរថ្មបុរាណចំនួន៤៨៦កាំទោងទៅដោយស្លែ នឹងនាំលោកអ្នកឡើងទៅកាន់កំពូលភ្នំគុហាMua។ពីលើកំពូលភ្នំ Mua មិត្តអាចគយគន់មើលតំបន់Tam Coc ជាមួយនឹងសម្រស់ស្រស់ស្អាត បម្លាស់ប្ត្តូរតាមរដូវកាលនីមួយៗក្នុងឆ្នាំ ហើយត្រូវបានភ្ញៀវទេសចរបរទេស លើកសរសើរថាស្អាតមិនចាញ់ស្ថានីយ៍គយគន់ខ្ពស់ផ្សេងៗនៅវៀតណាម ដូចជាខ្នងភ្នំ Ma Pi Leng (Ha Giang) Lim Mong (Yen Bai) ឬMai Chau (Hoa Binh)។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ទិដ្ឋភាពនៃគុហា Mua (រូបថត៖ VOV)

មនុស្សគ្រប់រូបវាយតម្លៃថាកំពូលភ្នំ Mua ជាទីកន្លែងរស់និម្មិតស្អាតបំផុតនៅខេត្តNinh Binh។  ដូច្នេះហើយ គោលដៅនេះ ទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរបរទេសដោយបានបង្ហោះសន្លឹករូបថតនៃគោលដៅនេះទៅលើបណ្តាញសង្គម វេទិកាទេសចរណ៍អន្តរជាតិ។ភ្ញៀវទេសចរចូលចិត្តផ្សងព្រេង ធ្វើដំណើរតាមខ្នងភ្នំ ហើយបន្តតោងឡើងពើងភ្នំចេញទៅខាងក្រៅ ដើម្បីសំឡឹងមើលទន្លេ Ngo Dong ដ៏ស្រស់ស្អាត។ ពេលព្រះអាទិត្យអស្តង្គត ទូទាំងតំបន់ Hoa Lu ដណ្តប់ទៅដោយពណ៌លឿង។ ទេសភាពថ្ងៃរសៀលអស្តង្គតនៅទីនេះ ពិតជាស្រស់បំព្រង គាប់ចិត្តអ្នកទេសចរមកទស្សនា។ ក្នុងសប្តាហ៍នេះយើងខ្ញុំសូមឧទ្ទេសនាមដល់មិត្តអ្នកស្ដាប់អំពីអត្ថបទប្រឡងល្អៗសម្រាប់សំណួរទី ៥ នៃការប្រលង“តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម”ឆ្នាំ ២០២០ ដែលសំណួរបើកចំហរអំពីចំណាប់អារម្មណ៍ដើមដំបូងរបស់លោកអ្នកអំពីវៀតណាម។ លោកអ្នកនាងជាទីមេត្រី យើងខ្ញុំបានរៀបចំការប្រឡងតើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាមជាច្រើនដងមកហើយ។ ប៉ុន្តែគណៈមេប្រយោគមិនធ្លាប់ជួបការលំបាកក្នុងការជ្រើសរើសបេក្ខជនមួយណាដែលមានចម្លើយល្អបំផុត ដូចជាការប្រឡងក្នុងឆ្នាំ ២០២០ នេះឡើយ។ ហេតុផលគឺសាមញ្ញណាស់ ដោយសារមានចម្លើយល្អៗជាច្រើនណាស់។ យើងខ្ញុំសូមលើកឧទាហរណ៍ថា នៅពេលសរសេរអំពី“លោកប្រធានហូជីមិញ” មិត្តអ្នកស្ដាប់សុទ្ធតែបានសរសេរពាក្យពេជន៍ដោយបង្ហាញការគោរពការកោតសរសើរ ស្រឡាញរាប់អានគ្នានដែនកំណត់។ ជាក់ស្ដែងមិត្ត Tiet Phi ជនជាតិចិនមួយរូបបានសរសេរថា“នៅពេលនិយាយដល់វៀតណាមយើងមិនអាចមិនរំលឹកដល់អគ្គមគ្គុទេសក៏ ហូជីមិញជាទីគោរពស្រឡាញ់ ដែលមិត្តភក្តិនៅទូទាំងពិភពលោកបានកោតសរសើរបានឡើយ។ វៀតណាម ហូជីមិញតែងតែត្រូវបានមិត្តភក្តិពិភពលោករំលឹកដល់ជាមួយការគោរព កោតសរសើរ។ សូមរំលឹកឡើងវិញថា នៅមានចម្លើយល្អៗជាច្រើនទៀត ដែលវិទ្យុសម្លេងវៀតណាមមិនទាន់បានដកស្រង់បានទាំងស្រុងឡើយ។យើងនឹងបន្តចែករំលែកជាមួយប្រិយមិត្តក្នុងកម្មវិធីក្រោយផងណា។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។រាល់សំបុត្រមតិឬសំណួររបស់អស់លោកអ្នកសូមផ្ញើរមកកាន់អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរវិទ្យុសម្លេងវៀតណាមលេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយឬ Email៖ vov5khmer@gmail.com។លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ។សូមជំរាបលា៕

ប្រតិកម្មទៅវិញ