លោកប្រធានហូជីមិញជាមួយជនរួមជាតិ |
មិត្តអ្នកស្ដាប់ជាច្រើននាក់បានផ្ញើសំបុត្រមកកាន់កម្មវិធីផ្សាយសម្លេងជាច្រើន ដែលបានសម្ដែងនូវមនោសញ្ចេតនាអំពីសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបលើកទី ១៣៣ ទិវាកំណើតរបស់លោកប្រធានហូជីមិញ(ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០-ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២៣) ។ មិត្តអ្នកស្ដាប់ គឹមសំនាង អតីតនិស្សិតកម្ពុជានៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយបានសរសេរថា៖ “នៅពេលដែលបាន សិក្សារៀនសូត្រនៅវៀតណាម ខ្ញុំមានឱកាសចូលគោរពវិញ្ញានក្ខ័ន្ធលោកអ៊ុំហូជីមិញ នៅវិមានតំកល់សព ទស្សនាវិមានប្រធានរដ្ឋ ផ្ទះឈើផុតពីដី និងបន្ទប់ធ្វើការរបស់លោកអ៊ុំ។ នៅពេលទស្សនាទីកន្លែងស្នាក់នៅ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ៊ុំ ទើបខ្ញុំដឹងថា៖ ក្នុងឆាកជីវិតធ្វើសកម្មភាពបដិវត្ត ដើម្បីប្រទេសជាតិ ដើម្បីប្រជាជននោះ លោកអ៊ុំជានិច្ចកាលបានរក្សានូវរបៀបរស់នៅដ៏សាមញ្ញ សន្សំសំចៃ និងឧស្សាហ៍ព្យាយាម។ នេះគឺជាចំណុចលេចធ្លោក្នុងរចនាបទរបស់លោកអ៊ុំ”។ ចំណែកឯមិតអ្នកស្តាប់សម្បូរមកពីកម្ពុជាបានចែករំលែកថា “ខ្ញុំចូលចិត្តស្ដាប់បទចម្រៀង ដែកកត់សរសើរលោកប្រធានហូជីមិញណាស់”។មិត្តអ្នកស្ដាប់ជាទីមេត្រី។ ឆាកជីវិតរបស់លោកអ៊ុំហូជីមិញគឺជា“ និទាឃរដូវចំនួន ៧៩” ដ៏ស្រស់ស្អាត ដែលបានបូជាសម្រាប់ប្រជាជាតិ និងប្រទេសជាតិ។ អស់រយៈពេលជាងកន្លះសតវត្សរ៍ លោកអ៊ុំបានប្រយុទ្ធ លះបង់ ដើម្បីនាំមកនូវឯករាជ្យ និងសេរីភាពជូនប្រជាជាតិ ហើយនាំមកនូវជីវភាពរស់នៅប្រកបដោយសន្តិភាព សម្បូរធូធារ សុភមង្គលដល់ប្រជាជន។
ក្នុងសប្តាហ៍កន្លងទៅ យើងទទួលបានមតិជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះមានការចែករំលែកគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់គឹម សីហា។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តអ្នកស្ដាប់បានសរសេរថា “នាពេលថ្មីៗនេះ គេហទំព័រ Taste Atlas បានចុះផ្សាយបញ្ជីមុខម្ហូបអាស៊ីល្បីៗចំនួន ១០០ ដែលរួមមាន នំប៉័ង និងហ្វើរបស់វៀតណាម។ ខ្ញុំចង់ទៅទស្សនាវៀតណាម ដើម្បីទទួលទានម្ហូបអាហារវៀតណាមណាស់”។
មិត្តអ្នកស្ដាប់គឹម សីហា និងប្រិយមិត្តជាទីមេត្រី។ នាពេលថ្មីៗនេះ គេហទំព័រ Taste Atlas បានប្រកាសបញ្ជីមុខម្ហូបអាស៊ីល្បីៗចំនួន ១០០ ក្នុង នោះមាននំបុ័ង និងហ្វើរបស់វៀតណាម ។ Taste Atlas បានពិពណ៌នាថា៖ "នំបុ័ង គឺជានំដ៏ល្បីៗនៅវៀតណាម ក្នុងនោះមានសាច់ Pate ជី និងត្រសក់ ដែលស្រប តាមរសជាតិរបស់ប្រជាជនវៀតណាម"។ចំណែកឯហ្វើវិញ Taste Atlas បានវាយតម្លៃថា ហ្វើគឺជាម្ហូបអាហារដ៏ឆ្ងាញ់ និងពេញនិយមនៅវៀតណាម។ នេះក៏ជាម្ហូបអាហារតាមដងវិថី ដោយបង្ហាញពីរចនាបទរស់នៅរបស់ប្រជាជនវៀតណាមផងដែរ។
មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ស្វែងរករូងភ្នំ Cha Loi នៅ ស្រុក Le Thuy។ នេះគឺជាភូមិរបរដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។
លោកប្រធានហូជីមិញ |
លោកអ្នកនាងជាទីមេត្រី។ ប្រព័ន្ធល្អាងភ្នំ Cha Loi នៅស្រុក Le Thuy មានទីតាំងនៅជាប់ឧទ្យានជាតិ Phong Nha-Ke Bang ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Dong Hoi តាមទិសនិរតី។ ពីខាងក្រៅរូងភ្នំ Cha Loi ពិតជាមិនមានភាពទាក់ទាញប៉ុន្មានទេ ព្រោះថាច្រកចូលល្អាងមានទំហំតូចណាស់ ពោលគឺប្រហែល ៤ ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែកុំខកចិត្តព្រោះថា ខាងក្នុងល្អាងគឺ“ពាសពេញទៅដោយស្ដាឡាក់ទីត”ដ៏ស្រស់ស្អាត។នៅក្នុងល្អាង Cha Loi ស្ដាឡាក់ទីតបានបង្កើតជារូបភាពប្លែកៗជាច្រើន ហើយក្នុងល្អាងនេះក៏មានទន្លេនៅក្រោមដី ឬបឹងតូច ដែលជាជម្រករបស់បង្កង និងត្រីដែលមានពណ៌ថ្លាដ៏ពិសេស។ នៅខាងក្រៅល្អាងភ្នំមានវាលស្មៅ ដ៏ធំល្វឹងល្វើយ។ បើបោះតង់សំរាក់មួយយប់នៅទីនេះ ភ្ញៀវទេសចរអាចស្រូបខ្យល់ធម្មជាតិនិងមានឱកាសស្វែងយល់ពីវប្បធម៌ដ៏វិសេសវិសាល ហើយបានទទួលទានមុខម្ហូបឆ្ងាញ់ពិសាររបស់ជនជាតិ Van Kieu នៅទីនេះផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ៕