សកម្មភាពចាក់វ៉ាក់សាងការពារកូវីដ ១៩ |
ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងការធ្វើតេស្តទូលំទូលាយរបស់ទីក្រុងហាណូយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។ ក្នុងសំបុត្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ ឡាយដារិទ្ធ និស្សិតកម្ពុជានៃសាកលវិទ្យាល័យ សេដ្ឋកិច្ចជាតិបានសម្តែងថា៖“ ខ្ញុំសង្ឃឹមថា ទីក្រុងហាណូយ ក្នុងនាមជាទីក្បាលម៉ាស៊ីនអំពីសេដ្ឋកិច្ច មជ្ឈមណ្ឌលនយោបាយ សង្គមរបស់ប្រទេសជាតិទាំងមូលនឹងនាំជីវភាពរស់នៅវិលត្រឡប់មកភាពប្រក្រតីថ្មីវិញយ៉ាងឆាប់។ យុទ្ធសាស្ត្រទាំងពីរបស់ទីក្រុងហាណូយគឺ ជំរុញខ្លាំងការចាក់វ៉ាក់សាំង និងធ្វើតេស្តទូលំទូលាយយ៉ាងឆាប់រហ័សដូច្នេះគឺពិតជាត្រឹមត្រូវណាស់”។ ធ្វើការវាយតម្លៃអំពីខ្លឹមសារនេះ មិត្តអ្នកស្ដាប់ មាសសុខណា និស្សិតកម្ពុជាម្នាក់បានសម្តែងថា៖“ ខ្ញុំឃើញថាការរៀបចំចាក់វ៉ាក់សាំងបន្ថែមនាពេលយប់ពិតជាល្អប្រសើរណាស់ ដើម្បីចៀសវៀងអាកាសធាតុក្ដៅនៅទីក្រុងហាណូយ។ ក្រៅពីនេះ ការងារត្រៀមរៀបចំ និងចាត់កម្លាំងមានសមត្ថកិច្ចនៅកន្លែងចាក់វ៉ាក់សាំងរបស់ទីក្រុងហាណូយក៏ល្អប្រសើរ
ផងដែរ។ ក្នុងដំណើរការចាក់វ៉ាក់សាំងនោះ ប្រជាជនបានគោរពយ៉ាងតឹងរឹងនូវបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត”។ ក្នុងពេលនោះ មិត្តអ្នកស្ដាប់លាងស្រីទូចនិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសបានចែករំលែកថា៖“ការដែលទទួលបានការចាក់វ៉ាក់សាំងគឺមានសារៈសំខាន់យ៉ាងធំធេងលើផ្លូវចិត្តរបស់ប្រជាជន។ ខ្ញុំមានជំនឿជាក់ទៅលើសមត្ថភាពប្រឆាំងរីរុសរបស់វ៉ាក់សាំង។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងនឹងជួយប្រជាជនមានអារម្មណ៍នឹងនរចិត្ត និងកាត់បន្ថយគ្រោះអាសន្ន ឆ្លងជំងឺជាងមុន។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនិងផ្នែកសុខាភិបាលវៀតណាមនឹងគ្រប់គ្រងបានជំងឺរាតត្បាតនាពេលឆាប់ៗផងដែរ” ។
វិហារ Du Sinh |
ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ វិហារ Du Sinh ទីក្រុង Da Lat ខេត្ត Lam Dong។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។ ប្រិយមិត្តជាទីមេត្រី។ វិហារ Du Sinh បានសាងសង់នៅឆ្នាំ ១៩៥៦ ហើយបានសម្ពោធ នៅថ្ងៃបុណ្យណូអែលនាឆ្នាំ១៩៥៧ ដោយឡែកប៉មកណ្តឹងបានសម្រេចការសាងសង់នៅឆ្នាំ១៩៦២។ សំឡឹងមើលទិដ្ឋភាពទូទៅ ស្ថាបត្យកម្មវិហារ Du Sinh គឺប្រៀបប្រដូចជាវត្តអារ៉ាមវៀតណាមមួយខ្នងអញ្ចឹង។ វិហារស្ថិតនៅលើកំពូលទួលខ្ពស់នៅ ក្បែរផ្លូវ Huyen Chan Cong Chua ទីក្រុង Da Lat ខេត្ត Lam Dong។ ក្លោងទ្វារវិហារបាន សាងសង់តាមបែបក្លោងទ្វារវៀតណាម ហើយបានរចនាសម្ពន្ធបែបសាមញ្ញ។ ពីក្លោងទ្វារធ្វើដំណើរទៅកាន់វិហារ គឺជាកំណាត់ផ្លូវមួយចោត ដែលបានបែងចែកជា ៥ កាំ។ នៅកណ្តាលមានកាំជណ្តើរវែង ជាពិសេសនៅសងខាងមានរូបនាគស៊ីម៉ងត៍។ នៅមុខវិហារ មានប៉មកណ្តឹងដំបូលប្រក់ក្បឿង នៅសងខាងមានរូបសំណាកព្រះអម្ចាស់ ។រចនាសម្ពន្ធទាំងបីនេះ ប្រគំគ្នាបង្កើតជារូបសណ្ឋានធំមួយ បន្ទាប់ពីក្លោងទ្វារវិហារ។ វិហារធំគឺជាអគារពីរជាន់ធំមួយ ជញ្ជាំងថ្ម ដំបូលប្រក់ក្បឿងក្រហម តាមបែបអគារប្រពៃណី។ ផ្នែកខាងក្រៅ មានរបៀងវែងនៅសងខាង។ ប្រការពិសេសគឺ ជួរសសរធំនៅរបៀង និងទាំងក្នុងវិហារធំ សុទ្ធតែបានរចនារូបដើមឫស្សី ពក ដោយភ្ញោចអារម្មណ៍រលឹកដល់ភាពជិតស្និទ្ធ ជាមួយនឹងវប្បធម៌ភូមិស្រុក របស់ប្រជាជនវៀតណាម។ របៀងនៅជំវិញ បានតុបតែងដោយរង្វង់មូល មានអក្សរ “អាយុ” ដែលជារបៀបតុបតែងស្ថាបត្យកម្មដ៏ពិវិសេសវិសាលមួយនៅតាមសលាភូមិ និងវត្តអារ៉ាមវៀតណាមផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕