ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣២០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ទីក្រុងហាណូយស្ងាត់មនុស្សក្នុងរយៈពេលបិទខ្ទប់

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមតណាម។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ សំសាលី និស្សិតកម្ពុជាម្នាក់នៅមហាវិទ្យល័យសេដ្ឋកិច្ចជាតិបានចែករំលែកថា៖ “ខ្ញុំសង្ឈឹមថា ទីក្រុងហាណូយអាចកំចាប់បានជំងឺរាតត្បាតកូវីដ ១៩ ក្រោយរយៈពេលរក្សាគម្លាតសង្គម។ សំខាន់បំផុតគឺការយល់ដឹងរបស់ប្រជាជន ពោលគឺកាន់តែកាត់បន្ថយការធ្វើដំណើរតាមដងវិថីគឺកាន់តែល្អប្រសើរ”។ ឬមិត្តអ្នកស្ដាប់ គីម សំនៀង និស្សិតកម្ពុជាម្នាក់បានសម្ដែងថា៖ “បណ្ដាដងវិថីបានស្ងាត់មនុស្សនៅពេលរាត្រី ជាពិសេសគឺនារាត្រីចុងសប្ដាហ៍។ នេះគឺជាសញ្ញាវិជ្ជមាន ដែលសរឲ្យឃើញថា ប្រជាជនទីក្រុងហាណូយបានលើកកម្ពស់ការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ”។

ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ដែ ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះយើងខ្ញុំទទួលបាន មតិចែករំលែកគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ជា ដាវី។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធី មិត្តបានសរសេរថា៖ “ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានដឹងថាទីក្រុងហាណូយនិងទីក្រុងហូជីមិញ កំពុងដាក់ឲ្យដំណើរការទូចែកទំនិញស្វ័យប្រវត្តិដើម្បីជួយអតិថិជនម្ចាស់ការទទួលយកទំនិញ ដោយមិនបារម្ភពីគ្រោះអាសន្ននៃការឆ្លងជំងឺកូវីដ ១៩ ឡើយ។ តើកម្មវិធីអាចផ្តល់ដំណឹងបន្ថែមអំពីព័ត៌មាននេះទេ?”

មិត្តអ្នកស្ដាប់ ជា ដាវី និងប្រិយមិត្តជាទីមេត្រី។ នេះគឺជាលើកដំបូងហើយ លើវិស័យប្រៃសណីយ៍ដឹកជញ្ជូនទំនិញ ដែលប្រៃសណីយ៍វៀតណាម (Vietnam Post) បានដាក់ឲ្យដំណើរការទូចែក ឥវ៉ាន់ស្វ័យប្រវត្តិនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ សំដៅចៀសវាងគ្រោះអាសន្នឆ្លងជំងឺកូវីដ ១៩ តាមរយៈការប្រាស្រ័យទាក់ទងគ្នា។ ជំនួសឱ្យការទៅប៉ូស្កិ៍ប្រៃសណីយ៍ដើម្បីទទួលយកទំនិញ ឬទទួលតាមអាស័យដ្ឋាន នាបច្ចុប្បន្ននេះ អតិថិជនអាចទៅកាន់
ទូចែកតំនិញស្វ័យប្រវត្តិ Post Smart ណាមួយ ដើម្បីទទួលយកទំនិញដោយខ្លួនឯង។ មិនត្រឹមតែជួយសម្រួលអតិថិជនក្នុងការទទួលយកទំនិញដោយម្ចាស់ការ និងងាយស្រួលប៉ុណ្ណោះទេ ទូចែកឥវ៉ាន់ស្វ័យប្រវត្តិ Post Smart ថែមទាំងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព របស់ Vietnam Post ក្នុងការធានាសុខភាពសាធារណៈក្នុងបរិបទជំងឺកូវីដ ១៩ ទៀតផង។ តាមរយៈ Post Smart អតិថិធនអាចទទួលបានទំនិញ ដោយមិនចាំបាច់ប្រាស្រ័យទាក់ទងជាមួយអ្នកដឹកជញ្ជូនទំនិញឡើយ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 រាង្គតម្កល់សពព្រះមហាក្សត្រ Khai Dinh

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ប្រាង្គតម្កល់សពព្រះមហាក្សត្រ Khai Dinh ឃុំ Thuy Bang ទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ វិសាលបុត្រ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។  មិត្តវិសាលបុត្រ និងប្រិយមិត្តជាទីមេត្រី។ ប្រាង្គតម្កល់សពព្រះមហាក្សត្រKhai Dinh នៅមានឈ្មោះហៅថា Ung Lang ជាផ្នូរព្រះមហាក្ស Khai Dinh (១៨៨៥ - ១៩២៥) ជាព្រះមហាក្សត្រទី១២នៃរាជការNguyen ស្ថិតនៅលើភ្នំ Chau Chu (ឬហៅថា Chau E) នៅខាងក្រៅរាជវាំងហ្វេ ហើយឥឡូវនៅចំណុះឃុំ Thuy Bang ទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue។ ផ្នូរបានចុះបឋមសិលា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩២០ ហើយត្រូវបានសាងសង់អស់រយៈពេល ១១ ឆ្នាំ ដោយឆ្លងកាត់ព្រះមហាក្សត្រពីរជំនាន់នៃរាជការ Nguyen គឺព្រះមហាក្សត្រ Khai Dinh និងបុត្រា Bao Dai ទើបធ្វើសម្រេចជាស្ថាពរ។ បើប្រៀបនឹងប្រាង្គតម្កល់សពនៃព្រះមហាក្សត្រមុនៗ ផ្នូរព្រះមហាក្សត្រ Khai Dinh មានផ្ទៃដីតូចជាងបន្តិច៖ ១១៧ម X ៤៨,៥ម ប៉ុន្តែជាសំណង់បានសាងសង់ដោយផ្ចិតផ្ចង់បំផុត ហើយចំណាយកម្លាំងនិងទ្រព្យច្រើនបំផុត។ ចំណុចពិសេស ដែលបង្កើតជាតម្លៃដោយឡែក នៃប្រាង្គតម្កល់សពព្រះមហាក្សត្រ Khai Dinh គឺចំណែកខាងក្នុងប្រាង្គ គឺជាទីកន្លែងដែលមានសិល្បៈខ្មុកម្រ័ក្សណ៍ សម្តែងរចនាសម្រេចដល់កម្រិតវិចិត្រប្រណីត គ្មានពីរ។ ប្រសិនបើខាងក្រៅមានរូបរាងសំណង់ស្កឹមស្កៃ ស្តុកស្តម្ភ បានសាងដោយស៊ីម៉ង់ ដែកថែបជាមួយនឹងតុងពណ៌ស តាមបែបរចនាបថលោកខាងលិច តែផ្ទុយទៅវិញ នៅពេលទស្សនានៅខាងក្នុងគ្រឿងសង្ហារិម អ្នកទស្សនានឹងពិតជារន្ធិតអារម្មណ៍ជាមួយនឹងសម្រស់ស្អាតឆើតឆាយ ប្រកបទៅដោយពណ៌សម្បុរ និងរូបគំនូររាប់រយផ្ទាំង ក្បាច់ចម្លាក់ប្រណីត បានសាងដោយបន្ទះបំណែកតូច នៃប៉សឺឡែននិងកញ្ចក់ពណ៌រាប់ពាន់។ឆ្លងកាត់អសរយៈពេលជាង ១០០ឆ្នាំ ប្រាង្គតម្កល់សពព្រះមហាក្សត្រ Khai Dinh សព្វថ្ងៃនៅរក្សាបានដូចសភាពដើមដដែលផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ