ឆ្លើយសំណួរនៃមិត្តអ្នកស្តាប់មួយចំនួន

Chia sẻ

(VOVworld) - ក្នុងសប្តាហ៍កន្លង
ទៅកាណាល់ផ្សាយជាភាសា
បរទេសនៃវិទ្យុសម្លេងវៀត
ណាមទទួលបានសំបុត្រ email
និងទូរស័ព្ទន៍ចំនួន ១៨៧​ របស់
មិត្តអ្នកស្តាប់មកពីប្រទេសចំនួន
៣២ លើពិភពលោក។ គ្នុងនាទី
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
របស់កម្មវិធីផ្សាយជាភាសា
ខ្មែរពេលនេះ យើងខ្ញុំនឹង
ឆ្លើយសំណួរនៃ​មិត្តអ្នក
ស្តាប់មួយចំនួនដែល
បានផ្ញើរមកកម្មវិធី។

(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទន៍ចំនួន ១៨៧​ របស់មិត្តអ្នកស្តាប់មក
ពីប្រទេសចំនួន ៣២ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់
កម្មវិធីផ្សាយជាភាសាខ្មែរពេលនេះ យើងខ្ញុំនឹងឆ្លើយសំណួរនៃ​មិត្តអ្នកស្តាប់មួយ
ចំនួនដែលបានផ្ញើរមកកម្មវិធី។

ឆ្លើយសំណួរនៃមិត្តអ្នកស្តាប់មួយចំនួន - ảnh 1
ប្រជាកសិករជាជនរួមជាតិខ្មែរនៅខេត្ត Soc Trang (ភាគខាងត្បូងវៀតណាម) ទទួលបានជោគជ័យក្នុងការដាំដុះដើមទៀប (Image: VOV)

ក្នុងសំបុត្រផ្ញើរមកកម្មវិធី មិត្ត Thach Chau Long នៅខេត្ត Soc Trang ភាគខាងត្បូង
វៀតណាម បានសរសេរថា៖ “ខ្មុំថ្លែងអំណរគុណកម្មវិធីដែលបានឧទ្ទេសនាម អំពីរូបសណ្ឋានចញ្ចឹមគោយកទឹកដោះស្អាត។ ខ្ញុំនឹងស្រាវជ្រាវឯកសារថែមទៀត និងអនុវត្តរូបសណ្ឋាននេះនៅគ្រួសារ។ ខ្ញុំមានគោលបំណងថា៖ កម្មវិធីផ្សាយជា ភាសាខ្មែរនឹងឧទ្ទេនាមរូបសណ្ឋានចិញ្ចឹមដាំដុះដែលមានប្រយោជន៍សំរាប់ប្រជា កសិករថែមទៀតនាពេលខាងមុខ”។ មិត្ត Thach Chau Long ជាទីមេត្រី ! តាម សំណូមពររបស់មិត្តកម្មវិធីជាសូមឧទ្ទេសនាមដើមឃើហូបផ្លែមួយដែលនាំមក
នូវផលប្រយោជន៍យ៉ាងច្រើនសំរាប់ជនរួមជាតិខ្មែរនៅខេត្ត​ An Giang (ភាគខាង
ត្បូងវៀតណាម)។នេះគឺជាដើមទៀប។ ដើមទៀបត្រូវបានដាំដុះភាគច្រើននៅ
ស្រុកព្រៃភ្នំ Tri Ton និងស្រុក Tinh Bien របស់ខេត្តAn Giang ដោយមានផ្ទៃដីប្រហែល
ជា ១ រយហិចតា។ ដោយសារត្រូវបានដាំដុះនៅភ្នំនិងមិនប្រើប្រាស់ជីគីមីផ្លែទៀប
នៅតំបន់ Bay Nui ខេត្ត An Giang មានរសជាតិផ្អែមឆ្ងាញ់ណាស់។ ទៀបត្រូវបាន
ចាត់ទុកជាផ្លែឈើ “ស្អាត” របស់ប្រជាកសិករខ្មែរនៅតំបន់ខាងលិចវាលទំនាប
ទន្លេ Cuu Long ។ ទន្និផលផ្លែទៀបទទួលបានពី ២០ ដល់ ៣០ គីឡូ/ដើមដែលក្នុង
មួយហិតាអាចទទួលបានចំណូលពី ៥០ ដល់ ៦០ លានដុងក្នុងមួយឆ្នាំ។ ចំការ
ដើមផ្លែទៀបបាន ជួយឧបត្ថម្ភប្រជាកសិករនៅទីនេះមានប្រភពចំណូលស្ថិរភាព។
ផ្លែឈើទៀប នៅតំបន់ Bay Nui ត្រូវបានដាំដុះតាមស្តង់ដាស្អាត​គ្មានជីគីមី ដោយ
ហេតុនេះ អាជីវករគ្រប់រូបបញ្ជាទិញនៅចំការដើម្បីនាំចេញទៅកម្ពុជាឬដឹកជញ្ជូន
ទៅលក់នៅបណ្ដាខេត្តនៅតំបន់វាលទំនាបទន្លេ Cuu Long។ មិត្ត Thach Chau Long
ជាទីមេត្រី! សង្ឃឹមថាមិត្តពេញចិត្តនូវព័ត៌មានពោលខាងលើ។ រាល់សំណើរ សំបុត្រ សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា​បរ
ទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធា​នី​ហាណូយ
ឬ Email÷vov5khmer@​yahoo​.com.vn។ សូមមិត្តទទួលបាន ជោគជ័យក្នុងការងារធ្វើ
របស់ខ្លួន!

ឆ្លើយសំណួរនៃមិត្តអ្នកស្តាប់មួយចំនួន - ảnh 2
ប្អូន Lam Thai Tung សិស្សថ្នាក់ទី ១២ វិទ្យល័យអន្តេវាសិកជនជាតិ Van Cuong ខេត្ត Soc Trang (ភាគខាងត្បូង វៀតណាម)។ (Image: VOV)

មិត្ត ស៊ីផន នៅខេត្ត កំពត កម្ពុជា បានសរសេរក្នុងសំបុត្រអេឡិចត្រូនិក ផ្ញើរមកកម្មវិធីបានឲ្យដឹងថា៖ “ខ្ញុំបានដឹងថា៖ ការប្រឡង់វប្បធម៌កីឡានៃ បណ្ដាសាលាអន្តេវាសិកដ្ឋានជនជាតិទូទាំងប្រទេសវៀតណាមលើកទី ៧ ឆ្នាំ
២០១៤ ទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Can Tho។ កម្មវិធីឧទ្ទេសនាមសិស្សា នុសិស្សគំរូមួយចំនួននាក់ទៀតដែរឬទេ?។

មិត្ត ស៊ីផន ជាទីមេត្រី! ការប្រឡង់វប្បធម៌និងកីឡានៃបណ្ដាសាលាអន្តេវាសិក
ដ្ឋានជនជាតិលើទូទាំងប្រទេសវៀតណាមលើកទី ១២ ឆ្នាំ ២០១៤ ទើបនឹងបាន រៀបចំឡើងនាចុងខែកក្កដាកន្លងទៅនៅខេត្ត Can Tho ដែលបានទាក់ទាញការ ចូលរួមរបស់សិស្សានុសិស្សនៃសាលាអន្តេវាសិកដ្ឋានជនជាតិក្នុងទូទាំងប្រទេស ជាពិសេសគឺបណ្ដាសាលានៅតំបន់វាលទំនាបទន្លេ Cuu Long។ ក្នុងចំណោម សិស្សានុសិស្សឆ្នើមគំរូដែលត្រូវបានលើកដម្កើងលើកនេះ សូមអញ្ជើញលោកអ្នក នាងនិងមិត្តអ្នកស្តាប់ជួបប្រាស្រ័យជាមួយប្អូន Lam Thai Tung សិស្សថ្នាក់ទី ១២ វិទ្យល័យអន្តេវាសិកជនជាតិVan Cuong ខេត្ត Soc Trang (ភាគខាងត្បូង​​វៀតណាម)។
ប្អូន Lam Thai Tung ត្រូវបានមិត្តភ័ក្តនិងលោកគ្រូអ្នកគ្រូដល់ ដោយការជំនះពុះពារ
លើស្ថានភាពលំបាកខិតខំប្រឹងប្រែងរៀនសូត្រនិងក្លាយទៅមទនភាពនៃគ្រួសារ
និងប្អូនៗរស់នៅនៅឃុំ បឹង Trop Pe ឃុំ An Hiep ស្រុក  Chau Thanh ខេត្ត Soc Trang។
កាន់តែ មោទនភាពជាងនេះទៅទៀត ក្នុងពេលដែល ប្អូន Lam Thai Tung បានក្លាយ
ទៅជាបក្ខជនកម្មុយនិស្តវៀតណាមជាផ្លូវការ នាខែមិថុនាឆ្នាំ ២០១៤ កន្លងទៅ។
ប្អូន Lam Thai Tung បានចែករំលែកថា៖

“ប្អូនស្បាយរីករាយនិងមានមោទនភាពណាស់ដែលបានចូលរួមក្នុងកម្មុយនិស្ត
វៀតណាម។ ប្អូននឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនរៀនសូត្រនិង
ក្លាយទៅជាបក្ខជនល្អមួយរូប។”

វាយតំលៃស្តីអំពីប្អូន Lam Thai Tung លោកThach Xong នាយកសាលាអន្តេវាសិក
ដ្ឋានជនជាតិ Van Cuong ខេត្ត Soc Trang បានឲ្យដឹងថា៖

“សាលាតាមដានមើលគ្រួសារប្អូន  Lam Thai Tung ខ្វះខាតច្រើនណាស់។ ប៉ុន្តែ ប្អូន
Lam Thai Tung មានចិត្តចង់រៀនសូត្រនិងសង់ជឿនលឿន។ លោកគ្រូអ្នកគ្រូជួយ
ដាស់តឿនប្អូន Lam Thai Tung យ៉ាងច្រើន។ ប្អូន Lam Thai Tung ទទួលបានចំណាត់
ថ្នាក់សិស្សានុសិស្សពូកែក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់និងចូល បក្សកម្មុយនិស្តនៅ
សាលានាខែមិថុនា។ ក្រៅពីរៀនសូត្រប្អូនជួយសាលារៀបចំសកម្មភាពសិល្បៈ
កីឡាច្រើនណាស់។

ជាទីបញ្ចប់​ យើងខ្ញុំសូមអញ្ជើញ លោកអ្នកនាងចូលរួមឆ្លើយសំនួររ​បស់​ខែកញ្ញា។
ក្នុងខែសីហា កាណាល់ផ្សាយ​ជា​ភាសាបរទេសនៃវិទ្យុសម្លេងវៀត​ណាម​បានឧទ្ទេសនាមអំពីកេរ៌្តដំណែលស្ពាន Long Bien នៅទីក្រុង​ហាណូយ។បណ្ដាមិត្តចូរឲ្យដឹងអំពីឈ្មោះរបស់អ្នកមៅការដែលបានសាងសង់​ស្ពាន Long Bien នៅទីក្រុងហាណូយ។ រាល់ចំលើយ​សំបុត្រ  emailសូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា​បរទេស វិទ្យុសម្លេងវៀតណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធា​នី​ហាណូយឬ Email÷vov5khmer@​
yahoo​.com.vn។ ចំលើយត្រូវនិមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេង​វៀត​ណាម៕

 

ប្រតិកម្មទៅវិញ