ចលនាជិះកង់ហ្វឹកហាត់កីឡារបស់ប្រជាពលរដ្ឋទីក្រុងហាណូយ

PHUONG LIEN Theo VOV WORLD -
Chia sẻ

ក្នុងសប្តាហ៍កន្លងទៅកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រ email
 និងទូរស័ព្ទរបស់មិត្តអ្នក ស្តាប់ចំនួន
 ២១២ នាក់មកពីប្រទេសចំនួន ៣០
លើពិភពលោក។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ
កម្មវិធីផ្សាយជាភាសាខ្មែរសូម
ឧទ្ទេសនាមដល់ លោកអ្នកនាង
អំពីចលនាជិះកង់ហ្វឹកហាត់កីឡា
របស់ប្រជាពលរដ្ឋទីក្រុងហាណូយ
តាមសំណូមពររបស់លោក ចាន់
ប៊ុន ថា នៅរាជធានី ភ្នំ ពេញ កម្ពុជា។

ចលនាជិះកង់ហ្វឹកហាត់កីឡារបស់ប្រជាពលរដ្ឋទីក្រុងហាណូយ - ảnh 1
ចលនាជិះកង់ហ្វឹកហាត់កីឡារបស់ប្រជាពលរដ្ឋទីក្រុងហាណូយ (Image: info.vn)

លោកអ្នកនាងជាទីមេត្រី!
ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់
ចំនួន ២១២ នាក់មកពីប្រទេសចំនួន ៣០ លើពិភពលោក។ ក្នុងនា
ទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ កម្មវិធីផ្សាយជាភាសា
ខ្មែរសូមឧទ្ទេសនាមដល់ លោកអ្នកនាងអំពីចលនាជិះកង់ហ្វឹកហាត់
កីឡារបស់ប្រជាពលរដ្ឋទីក្រុងហាណូយតាមសំណូមពររបស់លោក
ចាន់ ប៊ុន ថា នៅរាជធានី ភ្នំ ពេញ កម្ពុជា។​

លោក ចាន់ ប៊ុន ថា និងអស់លោកអ្នកនាងជាទីមេត្រី!

រូបភាពប្រជាពលរដ្ឋហាណូយជិះកង់តាមដងវិថីនានាបានក្លាយទៅ
ជាប្រការកម្រឃើញនាបច្ចុប្បន្នប៉ុន្តែអនុស្សារវរីយ៍នោះក្នុងដួងចិត្តរបស់
ជនហាណូយមិនអាចបំភ្លេចបានឡើយ។ សង្គមកាន់តែអភិវឌ្ឍន៍ដោយ
ឥតឈប់ឈរដែលធ្វើឲ្យមធ្យោបាយចរាចរណ៍ក៏បានផ្លាស់ប្តូរផងដែរ។
ក្នុងរយៈពេល៣០ឆ្នាំមុននេះ កង់ជាមធ្យោបាយស្នូលនៅទីក្រុងហាណូយ
ប៉ុន្តែនាបច្ចុប្បន្នកង់បានក្លាយទៅជាមធ្យោបាយដែលជួយប្រជាពលរដ្ឋ
ទីក្រុងហ្វឹកហាត់កីឡាកាយលើកកំពស់សុខភាព។ សួន ឧទ្យានធំៗដូច
ជា៖ សួនឧទ្យាន Thong Nhat (ឯកភាព) សួនឧទ្យាន Hoa Binh (សន្តិភាព)
 ឬ បឹង Ho Tay និងបឹង Ho Guom គឺជាទីកន្លែងសមស្របបំផុតដើម្បីជន
ទីក្រុងហ្វឹកហាត់ប្រភេទកីឡានេះ។ ប្រសិនបើ មកដល់ទីកន្លែងដូច
ពោលខាងលើនាព្រឹកព្រលឹមឬនារាត្រីនោះលោកអ្នកនាងអាចឃើញ
ក្រុមអ្នកជិះកង់ហ្វឹកហាត់កីឡា។

        អាស្រ័យដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា កង់ត្រូវបានផ្លាស់ប្តូរជា
ច្រើន។ កង់ មិនមានទម្ងាន់ធ្ងន់និងតួច្រងេងច្រងាងទេកង់ទំនើបត្រូ
បានផលិតឲ្យសមស្របនឹងជីវភាពរស់នៅបច្ចុប្បន្ន។ លោក Do Quang
Huy  សមាជិកក្លឹបជិះកង់ទីក្រុងហាណូយបានឲ្យដឹងថា៖

        “កង់ទំនើបត្រូវបានផលិតដោយមានទម្ងន់ស្រាលនិងមុខងារ
ផ្សេងៗទៀត។ ជាឧទាហរណ៍ កង់ដែលត្រូវបានផលិតក្នុងរយៈពេល
តស៊ូជាមួយចក្រពត្តិអាមេរិក ឬ ២០ ឆ្នាំមុននេះ គ្រាន់តែមានកាលីប
ចំនួន ១ ដល់ ៣ ប៉ុណ្ណោះ។ មិត្តអាចផ្លាស់ ប្តូរល្បឿនក្នុងក្របខ័ណ្ឌ
នោះ។ ប៉ុន្តែ នាបច្ចុប្បន្ន កង់ទំនើបមានកាលីបចំនួន ៩ ឯណោះអាច
ជិះលឿនជាងនិងស្អាតជាង។ អាស្រ័យដោយលក្ខណៈនោះ ការហ្វឹក
ហាត់និងថែទាំកង់ក្លាយទៅជាងាយស្រួលថែមទៀត។”

        មានប្រភេទកង់កីឡាចំនួន ២ ដែលជនហាណូយចូលចិត្តប្រើ
ប្រាស់គឺ៖ trek bike (កង់សំរាប់ការឡើងភ្នំ) និង touring bike (កង់សំរាប់
ការធ្វើដំណើរចម្ងាយ ឆ្ងាយ)។ លោក Duong Thanh សមាជិកក្លឹបជិះកង់
ទីក្រុងហាណូយជួយយើងធ្វើ ឲ្យខុសគ្នាប្រភេទកង់កីឡាចំនួន ២ នោះ។

        “ទីមួយគឺ៖ កង់សំរាប់ការឡើងភ្នំមានសំបកធំហើយមានក្រឡាសំដៅ
ជៀសវាងភាព រអិលក្នុងតំបន់លំបាក។ ខុសពីកង់សំរាប់ការធ្វើដំណើរ
ចម្ងាយឆ្ងាយ វាមានសំបកតូចនិងលើងជាងចង្កូតកង់ត្រូវបានរចនាត្រង់
ឲ្យសមស្របនឹងការធ្វើដំណើរឆ្ងាយ”

        ការជ្រើសរើសកង់កីឡាមួយគ្រឿងដែលឆ្លើយតបនឹងតម្រូវការរបស់
ខ្លួន មិនពិបាកទេ។ ក្រៅពីនោះ លោកអ្នកនាងអាចជ្រើសរើសឧបករណ៍
ធានាសុវត្ថិ​ភាពក្នុងពេលជិះកង់ដូចជា៖ មួកសុវត្ថិភាព ស្រោមដៃស្បែក
ជើងជំនាញ។

លោក ចាន់ ប៊ុន ថា និងអស់លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា
 លោកនឹង ជ្រើសរើសសំរាប់ខ្លួនកង់កីឡាល្អស្អាតមួយដើម្បីចាប់ផ្តើម
ការហ្វឹកហាត់នៅ ភ្នំពេញ។ សូមលោកនិងមិត្តអ្នកស្តាប់ចែករំលែកបទ
ពិសោធន៍ក្នុងការហ្វឹកហាត់ ជិះកង់កីឡាជាមួយយើងខ្ញុំតាមអាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu
ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់
សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនា
សប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ