គោលដៅទេសចរណ៍បែបព្រលឹងវិញ្ញាណមួយចំនួនដ៏ល្បីឈ្មោះនៅវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក នេះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ ទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនមកពីរដ្ឋធានីហាណូយនិងពីតំបន់មួយចំនួននៃប្រទេសកម្ពុជាផងដែរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្តាប់ដែលបានផ្ញើសំបុត្រនិងទូរស័ព្ទ មកយើងខ្ញុំ។ ក្នុងនាទីប្រអបសំបុត្រនាពេលនេះ យើងខ្ញុំបន្តឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលផ្ញើមកកម្មវិធីនាសប្តាហ៍មុន។ 
គោលដៅទេសចរណ៍បែបព្រលឹងវិញ្ញាណមួយចំនួនដ៏ល្បីឈ្មោះនៅវៀតណាម - ảnh 1

ការប្រកួត “សំនៀងអាស៊ាន +៣” ដោយវិទ្យុសម្លេងវៀតណាមទទួលរៀបចំបានបញ្ចប់ដោយជោគជ័យនិងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អពីទស្សនិកជន គណៈមេប្រយោគនិងបេក្ខជនផងដែរ (រូបថតៈ vov)

ពីរដ្ឋធានីហាណូយ មិត្ត អ៊ុំ សុភ័ក្រ និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាលាសេដ្ឋកិច្ចជាតិបានសម្តែងថា “ខ្ញុំតែងតែស្តាប់កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរនៅលើគេហ ទំព័រ។ ខ្ញុំចូលចិត្តព្រឹត្តិប័ត្រព័ត៌មានបានបង្ហាញយ៉ាងល្អនិងផ្តល់ព័ត៌មានដ៏សម្បូរបែប។ ខ្ញុំក៏ចូលចិត្តនាទីឆ្លើយសំណួររបស់មិត្តអ្នកស្តាប់និងកម្មវិធីបទចម្រៀង វៀត ណាមផងដែរ”។  ទន្ទឹមជាមួយគ្នានោះ មិត្តអ្នកស្តាប់ច្រើនរូបក៏បានសម្តែងការចាប់អារម្មណ៍ចំពោះការប្រឡងសំនៀងអាស៊ាន + ៣ ដោយវិទ្យុវៀតណាមទទួលរៀបចំនាពេលកន្លងមក។ មិត្ត មាស សាលី បានចែករំលែកថា៖ “ទោះបីការប្រកួតប្រជែងបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែចំណងមិត្តភាពនិងភាពស្អិតរមួតក្នុងអាស៊ាននៅតែគងវង្សជារៀងរហូត។ សូមអរគុណដល់វិទ្យុ VOV5  ដែលបានធ្វើបច្ចុប្បន្នភាពនូវព័ត៌មានស្តីពីការប្រកួតប្រជែងនេះយ៉ាងល្អិតល្អន”។

យើងខ្ញុំមានការសប្បាយរីករាយយ៉ាងក្រៃលេង ពេលទទួលបានការយកចិត្តទុកដាក់ ការចែករំលែករបស់មិត្តអ្នកស្តាប់ចំពោះកម្មវិធីរបស់យើងខ្ញុំ។ សូមថ្លែងអំណរគុណចំពោះប្រិយមិត្តទាំងអស់ ហើយយើងខ្ញុំសង្ឃឹមថា មិត្តទាំងអស់ នឹងរួមដំណើរជាមួយយើងខ្ញុំជានិច្ចក្នុងកម្មវិធីផ្សាយសម្លេងជាបន្តបន្ទាប់

គោលដៅទេសចរណ៍បែបព្រលឹងវិញ្ញាណមួយចំនួនដ៏ល្បីឈ្មោះនៅវៀតណាម - ảnh 2បេក្ខនារីកម្ពុជា Y Marineth 

មិត្តអ្នកស្តាប់ជាទីមេត្រី! នៅលើពិភពលោកនិយាយរួមនិងនៅវៀតណាមនិយាយដោយឡែក ទេសចរណ៍ខាងព្រលឹងវិញ្ញាណបានក្លាយជានិន្នាការថ្មីមួយដែលមានការពេញនិយមកាន់តែខ្លាំងឡើង។ ក្រៅពីនេះ វៀតណាមមានឧត្តមភាពក្នុងការអភិវឌ្ឍ ន៍ទេសចរណ៍ខាងព្រលឹងវិញ្ញាណ ដោយសារកម្រាស់វប្បធម៌ផ្សាភ្ជាប់ជាមួយប្រពៃណី សាសនានិងជំនឿ ដែលបានបង្ហាញតាមរយៈរមណីដ្ឋាននិងពិធីបុណ្យទានជាច្រើនរាប់មិនអស់នៅទូទាំងប្រទេស។ សូមជម្រាបថា  វៀតណាមមានពិធីបុណ្យប្រពៃណីជិត ៨.០០០ ដែលភាគច្រើនជាពិធីបុណ្យមានលក្ខណៈជាតិ។ ប្រទេសទាំងមូលមានមណ្ឌល កេរដំណែល រមណីដ្ឋាននិងទេសភាពប្រហែល ៤០,០០០ កន្លែង ដែលភាគច្រើនផ្តោតសំខាន់លើប្រាសាទ វត្តអារ៉ាម ទីសក្ការៈបូជាជាដើម ដែលក្នុងនោះមានជាង ៣.០០០ កន្លែងត្រូវបានរៀបចំណាត់ជាបេតិកភណ្ឌថ្នាក់ជាតិ។ អមដំណើរជាមួយបេតិកភណ្ឌគឺជាសកម្មភាពវប្បធម៌ ជំនឿ ក៏ដូចជាការគោរពបូជាដូនតា វង្សត្រកូល  តបស្នងសងគុណវីរៈយុទ្ធជន និងសកម្មភាពសមាធិផងដែរ។

ដើម្បីបន្តកម្មវិធី តាមសំណើររបស់អ្នកស្តាប់ សុខ ឧត្តម មកពីកម្ពុជា យើងខ្ញុំសូមណែនាំអំពីគោលដៅទេសចរណ៍ព្រលឹងវិញ្ញានៅប្រទេសវៀតណាម។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

គោលដៅទេសចរណ៍បែបព្រលឹងវិញ្ញាណមួយចំនួនដ៏ល្បីឈ្មោះនៅវៀតណាម - ảnh 3វត្តសសរមួយនិមិត្តរូបនៃរដ្ឋធានីហាណូយ 

មានល្វែងតូចតែមួយស្ថិតនៅលើសសរថ្មមួយនៅចំកណ្តាលបឹងដែលមានផ្កាឈូក វត្ត សសរមួយ (ជាភាសាវៀតណាមបានហៅថា Chua Mot Cot) ជាបេតិកភណ្ឌប្រ វត្តិសាស្ត្រនិងវប្បធម៌ចំណាស់ជាងគេ ដែលជានិមិត្តរូបនៃរដ្ឋធានីហាណូយមានកម្រាស់វប្បធម៌រាប់ពាន់ឆ្នាំ។ រឿងព្រេងនិទានបានដំណាលថា វត្តនេះត្រូវបានសាង សង់ឡើងតាមក្តីសុបិន្តរបស់ស្តេច Ly Thai Tong (១០២៨-១០៥៤)។ ពោលគឺ នៅឆ្នាំ ១០៤៩ ព្រះអង្គបានសុបិន្តឃើញព្រះនាង គង់ស៊ីអ៊ីម អង្គុយលើផ្កាឈូក។  ពេលភ្ញាក់ពីដំណេកស្តេចបាននិទានរឿងនោះហើយត្រូវបានព្រះសង្ឃណែនាំឱ្យសាងសង់វត្ត សង់ សសរថ្មដូចសុបិន ហើយបានដាក់ឈ្មោះរបស់វត្តថាជា Dien Huu។

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែទី៤ តាមច័ន្ទគតិ ព្រះអង្គតែងតែយាងមកដល់វត្តដើម្បីធ្វើពិធីស្រោចទឹកព្រះពុទ្ធ។ វត្តសសរមួយត្រូវបានជ្រើសរើសជានិមិត្តរូបនៃរដ្ឋធានីហាណូយ។ នៅ  Thu Duc - ទីក្រុងហូជីមិញក៏មានកំណែមួយនៃវត្តសសរមួយដែរ។ លើសពីនេះទៀត ក៏មានកំណែនៃវត្តសសរមួយដែលត្រូវបានសាងសង់នៅឯ មជ្ឈមណ្ឌលពហុបំណង “ហាណូយ - ម៉ូស្គូ” ដែលជាសំណង់ធំបំផុតរបស់ប្រជាជនវៀតណាមនៅបរទេសបច្ចុប្បន្ន។

គោលដៅទេសចរណ៍បែបព្រលឹងវិញ្ញាណមួយចំនួនដ៏ល្បីឈ្មោះនៅវៀតណាម - ảnh 4មជ្ឈមណ្ឌលព្រះពុទ្ធ Yen Tu

មិត្តអ្នកស្តាប់ជាទីមេត្រី! ភ្នំ Yen Tu គឺជាជួរភ្នំមួយដែលស្ថិតនៅភាគឥ្ឃសាននៃប្រទេសវៀតណាមដែលមានប្រព័ន្ធរុក្ខជាតិនិងពពួកសត្វដ៏សម្បូរបែប ដែលត្រូវបានរដ្ឋទទួលស្គាល់ថាជាតំបន់អភិរក្សធម្មជាតិ។ នៅលើភ្នំ Yen Tu នៅតែរក្សាបាន ប្រព័ន្ធនៃវត្ថុបុរាណប្រវត្តិសាស្រ្តនិងវប្បធម៌ដែលទាក់ទងនឹងដំណើការបង្កើតនិងការអភិវឌ្ឍនៃនិកាយសមាធិ Truc Lam Yen Tu ផងដេរ។ Yen Tu បានក្លាយជាមជ្ឈ មណ្ឌលព្រះពុទ្ធសាសនាចាប់តាំងពីស្តេច Tran Nhan Tong បានប្រកាសដាក់រាជបល្ល័ង្គ បួសជាព្រះសង្ឃ ហើយបានបង្កើតនិកាយព្រះពុទ្ធសាសនាពិសេសរបស់វៀត ណាម ដែលជានិកាយសមាធិក Truc Lam Yen Tu តែម្តង។ ពិធីបុណ្យ Yen Tu បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែទី១តាមចន្ទគតិ រហូតដល់ចុងខែទី៣ តាមច័ន្ទគតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទេសចរណ៍ Yen Tu បានធ្វើឡើងពេញមួយឆ្នាំហើយការធ្វើដំណើរតាមខ្សែកាបក៏អាចជួយកាត់បន្ថយចម្ងាយនិងពេលវេលាសម្រាប់អ្នកទេសចរផងដែរ។ ជាពិសេសនៅថ្ងៃដែលមានមេឃស្រឡះ ពីលើកំពូលភ្នំ Yen Tu អ្នកអាចមើលឃើញឈូងសមុទ្រហាឡុងដ៏ស្រស់ស្អាតផងដែរ។

មិត្តអ្នកស្តាប់ជាទីគោរព! សង្ឃឹមថា មិត្តអ្នកស្តាប់នឹងពេញចិត្តចំពោះព័ត៌មានខាងលើ។ រាល់សំនួរអំពីទឹកដីនិងមនុស្សវៀតណាមសូមទាក់ទងមកយើងខ្ញុំតាម៖ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ Ba Trieu ឬ អ៊ីម៉ែលៈ vov5khmer @ gmail.com ។ មិត្តទាំងអស់អាចអាន / ស្តាប់កម្មវិធីម្តងទៀតឬផ្ញើមតិយោបល់នៅលើគេហទំព័រ www.vovworld.vn ។ កម្មវិធីប្រអបសំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។  សូមអរគុណនិងគោរព្ធលា៕

ប្រតិកម្មទៅវិញ