គ្រឹស្តម៉ាស់នៅទីក្រុងហា ណូយប្រទេសវៀតណាម។

HOANG HAI Theo VOVWORLD -
Chia sẻ

ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភា
សាបរទេសនៃវិទ្យុសំលេងវៀតណាមទទួល
បានសំបុត្រ និងទូរសព្ទ ចំនួន១៧៦ របស់
មិត្តអ្នកស្តាប់មកពីប្រទេសចំនួន២៧លើ
សកលលោក។ ក្នុងនោះ កម្មវិធីផ្សាយជា
ភាសាខ្មែរទទួល ទូរសព្ទ របស់លោក
NguyenVan Den ខែត្រ​Dong Nai​ភាគខាង
ត្បូងវៀតណាមនិង សំបុត្រ របស់មិត្តកញ្ញា
-បូផា-លីសីវលីញ-រតនា  នៅកម្ពុជា។សូម
អគុណអស់លោកអ្នកនាង។តាមសំណូម
ពររបស់មិត្តរតនាក្នុងនាទីប្រអប់សំបុតមិត្ត
អ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាម
ជាមួយបណ្តាមិត្តអំពីបរិយាកាស គ្រឹស្ត
ម៉ាស់នៅទីក្រុងហាណូយប្រទេសវៀត
ណាម។

                    

​​​​​​​​​​​​​ 
                     
គ្រឹស្តម៉ាស់នៅទីក្រុងហា ណូយប្រទេសវៀតណាម។  - ảnh 1

វិហារកាតូលិចធំបាន​រៀប​ចំ​តុប​តែង​លំ​អ(រូបថត: Internet)


Vovworld-មកដល់ទីក្រុងហាណូយនៅក្នុងទិវាគ្រឹស្តម៉ាស់បណ្តាមិត្តងាយឃើញ
ថា៖បរិយាកាសទទួលបុណ្យគ្រឹស្ត​ម៉ាស់បានគ្របដណ្តប់លើគ្រប់ទិសទីនៅរដ្ឋធានី
ហាណូយ ។នៅតាមវិថីធំៗដូចជា Kim Ma-Ba Trieu-Trang Tien ក៍ដូចជាហាង​
សណ្ឋាគារនិងមជ្ឈមណ្ឌលពាណិជ្ជកម្មជាពិសេសវិហារកាតូលិចធំៗបាន​រៀប​ចំ​
តុប​តែង​លំ​អ​​ជា​មួ​យ​នឹង​ដើម​គ្រឹស្ត​ម៉ាស់​និង​ភ្លើង​ពណ៌ចម្រុះយ៉ាងស្រស់ស្អាត។លើវិថីធំៗទំនុកនៃបណ្តាបទចម្រៀងគ្រឹស្តម៉ាស់ល្បីៗដែលលាន់រន្ទឺឡើងកាន់តែ
ធ្វើឲ្យបរិយាកាសទទួលបុណ្យណូអែលអ៊ូអរថែមទៀត។

                     

គ្រឹស្តម៉ាស់នៅទីក្រុងហា ណូយប្រទេសវៀតណាម។  - ảnh 2
បរិយាកាសទទួលបុណ្យណូអែលនៅទីក្រុងហាណូយ(រូបថត: Internet)។

 ទោះបីជាជាប់រវល់ជាមួយកិច្ចការក៍ដោយក៍ឪពុកម្តាយជាច្រើននាក់នៅឆ្លៀតពេល
វេលាទៅរកទិញអំណោយពិសេសជូនកូនចៅខ្លួននៅឱកាសបុណ្យណូអែល។បណ្តាវិថីដែលមានហាងលក់គ្រឿងប្រដាប់ប្រដាលេងកំសាន្តដូចជាវិថី Luong Van
Can និង​ Hang Ma​ពេលណាក៍គឺណែណាន់តាន់តាប់ដោយអ្នកលក់អ្នកទិញ។ក្នុងចរន្ត
មនុស្សដែលមានវ​ត្តមាននៅលើវិថីHang Ma​ខ័ណ្ឌ Hoan Kiem  ​ទីក្រុងហាណូយថ្ងៃ
នេះយើងខ្ញុំបានជួបជាមួយបង Rin Keoជាជនកម្ពុជា១រូបដែលកំពុងជ្រើសរើស
ខោអាវតាណូអែលមួយកំផ្លេសំរាប់កូនប្រុសរបស់ខ្លួនអោយដឹងថា៖

“ នេះជាលើកទី២ហើយដែលខ្ញុំនិងគ្រួសារទទួលបុណ្យណូអែលនៅ  ទីក្រុងហា
ណូយ។បរិយាកាសនៅទីនេះគឺអ៊ូអរសប្បាយណាស់។នាឆ្នាំទៅមិញខ្ញុំនិងគ្រួសារ
ទទួលបុណ្យណូអែលនៅ  បឹងHoan Kiem និងវិហារកាតូលិចធំ។ឆ្នាំនេះយើងខ្ញុំ
គ្រោង ទទួលបុណ្យណូអែលនៅ  នឹងផ្ទះ“ ។

​​​​​​​​​​​​​​                   

គ្រឹស្តម៉ាស់នៅទីក្រុងហា ណូយប្រទេសវៀតណាម។  - ảnh 3

បរិយាកាសទទួលបុណ្យគ្រឹស្ត​ម៉ាស់បានគ្របដណ្តប់លើគ្រប់ទិសទីនៅរដ្ឋធានីហាណូយ
(រូបថត: Internet)

មិត្ត Ratananak  និងមិត្តអ្នកស្តាប់ជាទីមេត្រី
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួល
បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្តសូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសា
ខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu
 Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយ
ឡើងវិញនៅទំព័រ Websitewww.vovworld.vn៕

ប្រតិកម្មទៅវិញ