ការអភិរក្សនិងអភិវដ្ឍន៍សត្វពានរៈ Vooc cha va ជើងពណ៌ត្នោតនៅទីក្រុង Da Nang

PHUONG LIEN
Chia sẻ
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរ ស័ព្ទចំនួន ១៧០ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៧ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាម ដល់អស់លោកអ្នកនាងការអភិរក្សនិងអភិវឌ្ឍន៍សត្វពានរៈ Vooc cha va ជើងពណ៌ត្នោតនៅទីក្រុង  Da Nang  (ភាគកណ្ដាលវៀតណាម) តាមសំណើរ របស់លោក Michel Beine ជនជាតិបែល្ស៊ីក។ 
ការអភិរក្សនិងអភិវដ្ឍន៍សត្វពានរៈ Vooc cha va ជើងពណ៌ត្នោតនៅទីក្រុង Da Nang - ảnh 1 ការអភិរក្សនិងអភិវដ្ឍន៍សត្វពានរៈ Vooc cha va ជើងពណ៌ត្នោតនៅទីក្រុង Da Nang

  (VOVworld) - ឧបទ្វីប Son Tra នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ត្រូវបានស្គាល់ដល់គឺជា «រាជាណាចក្រ» នៃសត្វពានរៈកម្របំផុត មិនត្រឹមតែនៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំង លើពិភពលោក ទៀតផង។ នេះគឺជាសត្វ Vooc cha va ជើងពណ៌ត្នោត។ ដោយមានរោមពណ៌រទាំង ៥ Vooc cha va ជើងពណ៌ត្នោត ឬហៅថា៖ Vooc cha ba ជើងពណ៌ក្រហមឬ Vooc ពណ៌ទាំង ៥ ប្រភេទនេះត្រូវបានអង្គការការពារសត្វព្រៃ អន្តរជាតិលើកដម្កើងជា «ព្រះមហាក្សត្រត្រីយានី» នៃសត្វពានរៈគ្រប់ប្រភេទដោយសារភាពស្អាតចំឡែករបស់ខ្លួន។ Vooc cha va ជើងពណ៌ត្នោតត្រូវបានរកឃើញនិងស្រាវជ្រាវពីឆ្នាំ ១៩៦៩។ រហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវនៅក្នុងប្រទេសនិងអន្តរជាតិយ៉ាងហោចណាស់ចំនួន ៥ ក្រុមបានធ្វើការស្រាវជ្រាវជាលំអិតអំពីប្រភេទពានរៈកម្រពិសេសនេះដែលស្ថិតនៅកំរិតគ្រោះថ្នាក់បំផុត (កំរិត E ប្រភេទសត្វព្រៃ មានហានិភ័យសាបសូន្យខ្ពស់បំផុតក្នុងធម្មជាតិ) ក្នុងសៀវភៅក្រហមរបស់វៀតណាម។ គិតដល់ឆ្នាំ ២០១០ ប្រភេទសត្វព្រៃនៅទីនេះមានចំនួន ៣០០ ក្បាល ស្រុបយក ៣០% ចំនួន Vooc cha va ជើងពណ៌ត្នោតនៅវៀតណាម។

        នាបច្ចុប្បន្ន អាស្រ័យដោយការខំប្រឹងប្រែងរបស់រដ្ឋអំណាចទីក្រុង Da Nang និងមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រក្នុងកិច្ចការពារបរិស្ថានរស់នៅសំរាប់សត្វរុក្ខជាតិគ្រប់ប្រភេទនៅឧបទ្វីប Son Tra Vooc cha va ជើងពណ៌ត្នោតកំពុងអភិវឌ្ឍន៍ល្អ ប្រសើនិងរស់នៅនិរន្តរភាពនៅតំបន់នេះ។ បណ្ឌិត Ha Thang Long នៃសមាគមការពារ សត្វទីក្រុង Frankfurt (អាល្លឺម៉ង់) អង្គការចូលរួមកម្មវិធីអភិរក្សនិងអភិវឌ្ឍន៍ Vooc cha va ជើងត្នោត នៅឧបទ្វីប Son Tra  បានឲ្យដឹងថា៖

«នេះគឺជាហ្វូងសត្វដែលបណ្ដាអ្នកវិទ្យាសាស្ត្រនិងអ្នកអភិរក្សអាចទាក់ទងស្រាវជ្រាវវិទ្យាសស្ត្រលើមុខសញ្ញានេះប្រកបដោយងាយស្រួល ព្រមទាំង អាចអនុវត្តកម្មវិធីផ្សព្វផ្សាយព័ត៌មានអប់រំអំពី Vooc cha va ជើងត្នោត នៅឧបទ្វីប Son Tra ផងដែរ។ ប្រភេទពានរៈនេះមានតំលៃពិសេស មិនត្រឹមតែ ក្នុងការអភិរក្សប្រភពហ្សែន ប៉ុណ្ណោះទេ ថែមទាំង ក្នុងការលើកកំពស់ចំណេះដឹង សំរាប់សហគមន៍ទៀតផង។ ប្រសិនបើ យើងមានផែនការល្អអំពីការអភិរក្ស  Vooc cha va ជើងត្នោតនៅឧបទ្វីប Son Tra នោះនឹងមានអត្ថន័យដ៏ធំធេងសំរាប់ប្រជាជន ទីក្រុង Da Nang ផងនិងប្រជាជនក្នុងទូទាំងប្រទេសទាំងមូលផង។»

ដើម្បីលើកំពស់ថែមទៀតការងារអភិរក្សភាពសម្បូរបែបជីវសាស្ត្រនៅទីនេះ តាមមជ្ឈដ្ឋានអ្នកជំនាញការបានឲ្យដឹងថា៖ គប្បីជំរុញយ៉ាងខ្លាំងការងារឃោសនា អប់រំលើកកំពស់ចំណេះដឹងអំពីការអភិរក្សនិងអភិវឌ្ឍន៍និរន្តរភាពមជ្ឈមណ្ឌល ធម្មជាតិ Son Tra ជាពិសេសចំពោះ Vooc cha va ជើងត្នោត។ ទន្ទឹមនឹងនោះ ពន្លឿនសកម្មភាពសហប្រតិបត្តិការស្រាវជ្រាវវិទ្យសាស្ត្ររវាងគណៈគ្រប់គ្រងព្រៃជាមួយបណ្ដាអង្គការឯកជននៅក្នុងនិងក្រៅប្រទេស ផងដែរ។ ក្រៅពីនោះ ការវិនិយោគអភិវឌ្ឍន៍អេកូទេសចរណ៍នៅឧបទ្វីប Son Tra ត្រូវអនុវត្តតាមទិស សហការរវាងការអភិរក្សនិងការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព ធានាឲ្យបាន សុខវត្ថិភាពសំរាប់ Vooc cha va ជើងត្នោត។ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានជ្រើសរើស Vooc cha va ជើងត្នោតជានិមត្តិរូបក្នុងសប្តាហ៍ជាន់ ខ្ពស់សន្និសីទ APEC ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ១១ វិច្ឆកា ឆ្នាំ ២០១៧ ខាងមុខ។

លោក Michel Beine និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ