ការប្រឡងប្រមូលតែម “តែមរៀបរាប់រឿងអំពីអ៊ុំហូ” ឆ្នាំ ២០១៥

PHUONG LIEN Theo VOV WORLD -
Chia sẻ

(VOVworld) - ក្នុងនាទីប្រអប់សំបូត្រ
មិត្តអ្នកស្តាប់នៃកម្មវិធីផ្សាយជាភាសារ
ខ្មែរពេលនេះ សូមអស់លោកអ្នកនាង
និងមិត្តអ្នកស្តាប់រួមជាមួយយើងខ្ញុំស្វែង
យល់អំពីសកម្មភាពរំលឹកខួបអនុស្សារវរី
យ៍លើកទី ១២៥ នៃទិវាកំណើតរបស់
លោកប្រធានហូជីមិញនៅប្រទេស
វៀតណាមតាមសំណូមពររបស់មិត្តរ
ស្មីជានិស្សិតឆ្នាំទី ១ នៅមហាវិទ្យា
ល័យពហុបច្ចេកទេសទីក្រុងហាណូយ។


ការប្រឡងប្រមូលតែម “តែមរៀបរាប់រឿងអំពីអ៊ុំហូ” ឆ្នាំ ២០១៥ - ảnh 1
ក្នុងការប្រឡង “មិត្តយល់ដឹងអ្វីៗខ្លះអំពីវៀតណាម?” (Image: vietnamtourist.com)

(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការប្រឡង “មិត្តយល់​ ដឹងអ្វីៗខ្លះអំពីវៀតណាម?” របស់វិទ្យុសម្លេងវៀតណាម (VOV) ទទួលបានសំបុត្រ
email របស់មិត្តអ្នកស្តាប់ជាច្រើនកុះករលើពិភពលោក។ ក្រៅពីការផ្សព្វផ្សាយការប្រ ឡងដល់មិត្តអ្នកស្តាប់ បណ្ដាកម្មវិធីរបស់​ VOV នៅបច្ចុប្បន្នកម្មជាបន្តបន្ទាប់រាល់ ខ្លឹមសារការបំផុសគំនិតសំរាប់ឆ្លើយសំណួរ។ មិត្តអ្នកស្តាប់ Attapon ដែលជាជនថៃ បានផ្ញើរសំបុត្រមួយរួមជាមួយបទប្រឡងដល់កម្មវិធីដោយមានខ្លឹមសារថា៖ “ក្នុងនា
ទី ប្រអប់សំបូត្រមិត្តអ្នកស្តាប់ VOV បានបំផុសគំនិតជាច្រើនដើម្បីឆ្លើយសំណួរ មួយចំនួនក្នុងការប្រឡង “មិត្តយល់ដឹងអ្វីៗខ្លះអំពីវៀតណាម?”។ ខ្ញុំរកឃើញថា៖ ប្រការនេះមានប្រយោជន៍។ ខ្ញុំបានថតសំលេងទុកឲ្យការបំផុសគំនិតនេះដើម្បីឆ្លើយ
សំណួរប្រឡង។ ខ្ញុំនឹងចូលរួមការប្រឡងនេះ។ ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះ
VOV ទទួលបានបទប្រឡងចំនួនជាង ១០០។ ប្រការនេះបានបង្ហាញថា៖ ការងារផ្សព្វ ផ្សាយអំពីវៀតណាមដល់មិត្តអ្នកស្តាប់លើសកលលោកគឺល្អណាស់”។ សូមអស់ លោកអ្នកនាងនិងមិត្តអ្នកស្តាប់បន្តផ្ញើរបទប្រឡងមុនថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៥។ យើងខ្ញុំនឹងបន្តផ្សាយបណ្ដាការបំផុសគំនិតសំរាប់សំណួរក្នុងនាទីប្រអប់សំបូត្រមិត្ត
អ្នកស្តាប់ជារៀងរាល់ថ្ងៃច័ន្ទ។


ការប្រឡងប្រមូលតែម “តែមរៀបរាប់រឿងអំពីអ៊ុំហូ” ឆ្នាំ ២០១៥ - ảnh 2
ការប្រឡងប្រមូលតែម “តែមរៀបរាប់រឿងអំពីអ៊ុំហូ” ឆ្នាំ ២០១៥។ (Image: vietnampost.vn)

ក្នុងនាទីប្រអប់សំបូត្រមិត្តអ្នកស្តាប់នៃកម្មវិធីផ្សាយជាភាសារខ្មែរពេលនេះ សូមអស់លោកអ្នកនាងនិងមិត្តអ្នកស្តាប់រួមជាមួយយើងខ្ញុំស្វែងយល់អំពីសកម្ម
ភាពរំលឹកខួប អនុស្សារវរីយ៍លើកទី ១២៥ នៃទិវាកំណើតរបស់លោកប្រធាន
ហូជីមិញនៅប្រទេស វៀតណាមតាមសំណូមពររបស់មិត្តរស្មីជានិស្សិតឆ្នាំទី ១ នៅមហាវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយ។ សូមអញ្ជើញអស់លោក
អ្នកនាងតាមដានស្តាប់!

មិត្ត រស្មី និងមិត្តអ្នកស្តាប់ជាទីមេត្រី!

ខែឧសភាបានចាប់ផ្តើមនៅរដ្ឋធានីហាណូយរួមជាមួយសម្លេងរបស់សត្វរៃនិង
ពណ៌ក្រហមស្រស់របស់ផ្កាក្ងោក។ ទីក្រុងហាណូយសប្បាយរីករាយក្នុងការ
រៀបចំពិធី​រំលឹកខួបអនុស្សារវរីយ៍លើកទី ១២៥ នៃទិវាកំណើតរបស់លោក
ប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៥)។ ក្រៅពីបណ្ដាសកម្មភាពរំលឹក ខួបទិវាជាក់ស្តែង ដូចជា៖ ចលនារៀនសូត្រនិង
ធ្វើតាមគំរូសិលធម៌របស់លោកប្រធាន ហូជីមិញ វេទិការ “យុវជនជាមួយអ៊ុំហូ”
ជាដើម អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានចេញផ្សាយកំរងតែមស្តីពី
លោកប្រធានហូជីមិញ។ តែមមួយសន្លឹកគឺជារឿងស្តីអំពីជីវិតនិងបុព្វហេតុន
របស់លោកប្រធានហូជីមិញ។

ការប្រឡងប្រមូលតែម “តែមរៀបរាប់រឿងអំពីអ៊ុំហូ” ឆ្នាំ ២០១៥ - ảnh 3
កំរងតែមអំពីលោកអ៊ុំហូ។ (Image: vietnampost.vn)

បន្តជោគជ័យនៃការប្រឡង “ស្វែងយល់ជ័យជំនះ Dien Bien Phu តាមរយៈតែម
ប្រៃស ណីយ៍” ដែលត្រូវបានរៀបចំនាឆ្នាំ ២០១៤ អគ្គក្រុមហ៊ុនប្រៃសណីយ៍
វៀតណាម សមាគមអ្នកប្រមូលតែមវៀតណាមនិងក្រុមប្រឹក្សារក្រុមយុវជន
ជំទង់មជ្ឈឹមបានរៀបចំ ការប្រឡងប្រមូលតែម “តែមរៀបរាប់រឿងអំពីអ៊ុំហូ” ឆ្នាំ
២០១៥។ តាមរយៈនោះ បណ្ដា កុមារជំទង់អាចសម្តែងមោនសញ្ចេតនារបស់
ខ្លួនជាមួយលោកអ៊ុំហូ សែងយល់បាន អត្ថន័យនិងតំលៃវប្បធម៌នៃតែមប្រៃស
ណីន៍ រួមចំណែកក្នុងការលើកកំពស់មោទនភាព ជាតិនិងស្នេហារជាតិ។ ការប្រឡងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ មករា ដល់ថ្ងៃទី ១០ មេសា ឆ្នាំ
២០១៥ ក្រោមរូបភាពឆ្លើយសំណួរ។ រាល់កុមារវៀតណាមនៅក្នុង និងក្រៅ
ប្រទេសចាប់ពីអាយុ ៩ ឆ្នាំដល់ ១៥ ឆ្នាំអាចចូលរួមការប្រឡងនេះបានដើរ។
លោកស្រី Dang Hoang Giang ម្តាយរបស់សិស្ស​ថ្នាក់ទី​៥ Ho Xuan Bach សាលា
បឋមសិក្សារ Khuong Thuong ខ័ណ្ឌ Dong Da ទីក្រុងហាណូយ បានឲ្យដឹងថា៖

“ខ្ញុំលើកទឹកចិត្តកូនចូលរួមការប្រឡងនេះ។ ខ្ញុំគិតថា៖ នេះគឺជាសកម្មភាពមាន
អត្ថន័យ សំខាន់ដែលជួយកូនខ្ញុំយល់បន្ថែមអំពីលោកប្រធានហូជីមិញដោយ
មានការច្នៃប្រឌិត។ កូនខ្ញុំមានកម្រងតែមអំពីលោកអ៊ុំហូ។ កូនខ្ញុំបានផ្ញើរចម្លើយ
និងកំពុងរងចាំលទ្ធផល។”

មិត្តរស្មីនិងបណ្ដាមិត្តអ្នកស្តាប់ជាទីមេត្រី!

បើទោះបី តែមជាវត្ថុតិចតូចក្តី ប៉ុន្តែ វាមានសារជាច្រើន។ យើងខ្ញុំសង្ឃឹមថា៖ មិត្តអ្នក ស្តាប់នឹងចែករំលែកជាមួយកម្មវិធីយើងខ្ញុំអំពីចំណុចវិសេសវិសាលនៃតែមប្រិសនីយ៍ របស់ប្រទេសកម្ពុជាតាមអស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មី វិទ្យុសម្លេងវៀតណាម
លេខ ៤៥ វិថី  Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email:
khmervov5@yahoo.com.vn
. លោកអ្នកនាងអាចស្តាប់នាទីនេះលើគេហទំព័ណ៍៖
www.vovworld.vn។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ