លោកអ្នកនាងជាទីមេត្រី!
ចាប់តាំងពីឆ្នាំ២០១៥មក វៀតណាមបានលុបចោលការប្រឡងចូលរៀននៅមហាវិទ្យាល័យតាមវិធីសាស្ត្រចាស់ ហើយរៀបចំការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិជាតិជំនួសវិញ។ ការប្រឡងនេះ ត្រូវបានរួមផ្សំដោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាមួយការប្រឡងមហាវិទ្យាល័យនិងសាលាជាន់ខ្ពស់។ ការប្រឡងនេះសំដៅកាត់បន្ថយសម្ពាធ ពេលវេលានិងការចំណាយទឹកប្រាក់ចំពោះសិស្សានុសិស្សនិងក្រុមគ្រួសារ បើប្រៀបនឹងការចូលរួមការប្រឡងចំនួន២ដាច់ដោយឡែកពីគ្នាមុននោះ។ចូលរួមការប្រឡងនេះ សិស្សានុសិស្សត្រូវប្រឡងវិញ្ញាសារចាប់បង្ខំទាំងបីរួមមាន៖គណិតវិទ្យា អក្សរសាស្ត្រ ភាសាបរទេសនិងវិញ្ញាសាស្វ័យជ្រើសរើសយ៉ាងហោចណាស់មួយទៀតក្នុងចំណោមវិញ្ញាសាគឺ រូបវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យានិងភូមិសាស្ត្រវិទ្យា។
និស្សិតក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកមេកានិក |
ក្នុងឆ្នាំ២០១៧ មានសិស្សានុសិស្សជាង៨៦ហ្មឺននាក់បានចុះឈ្មោះចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិជាតិ។ក្នុងនោះ មានសិស្សានុសិស្សមិនតិច ទេដែលទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីជាប់មហាវិទ្យាល័យដែលគេចូលចិត្តឡើយ។ក្នុងចំណោមសិស្សានុសិស្សនេះ មានអ្នកខ្លះជ្រើសជ្រើសមហាវិទ្យាល័យឬសាលាជាន់ខ្ពស់ផ្សេងៗដែលទាមទារពិន្ទុស្ដង់ដារទាបជាងដើម្បីចូលរៀន។មានអ្នកខ្លះរង់ចាំដល់ឆ្នាំក្រោយដើម្បីចូលរួមប្រឡងម្ដងទៀត។មានអ្នកខ្លះទៀតជ្រើសរើសការសិក្សារៀនសូត្រវិជ្ជាជីវៈ។នេះជាជម្រើសជាក់ស្ដែងណាស់។គេយល់ថា ខ្លួនគេមិនសមស្របជាមួយនឹងការស្រាវជ្រាវ ដូច្នេះហើយសំរេចជ្រើសរើសទិសដៅផ្សេងមួយ។
“ខ្ញុំប្រាប់ឪពុកម្ដាយថា ចូលរៀនក្នុងមហាវិទ្យាល័យមិនមានន័យថា នឹងស្វែងរកបាននូវការងារស្ថិរភាពនោះទេ ដោយហេតុនេះខ្ញុំសំរេចទៅរៀនវិជ្ជាជីវៈ។
“ខ្ញុំប្រឡងមិនជាប់ទេ។ហើយ មិត្តភក្តិនិងសាច់ញ្ញាតិលើកទឹកចិត្តខ្ញុំទៅរៀនវិជ្ជាជីវៈ។ដោយសារឥឡូវនេះ មានក្រុមហ៊ុនជាច្រើនត្រូវការអ្នកមានវិជ្ជាជីវៈ។”
ស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា មិនមែនជាអ្នកជោគជ័យទាំងអស់សុទ្ធតែឆ្លងកាត់សិក្សារៀនសូត្រក្នុងមហាវិទ្យាល័យនោះឡើយ។ជារៀងរាល់ឆ្នាំអ្នកមានបរិញ្ញាបត្រជាច្រើនមិនមានការងារធ្វើឬមិនស្វែងរកបានការងារស្ថិរភាពឡើយ។ ក្នុងពេលនោះ អ្នករៀនវិជ្ជាជីវៈអាចស្វែងរកបាននូវការងារដ៏សមស្របជាមួយជំនាញរបស់ខ្លួនហើយទទួលបានចំណូលមិនទាបជាងបើប្រៀបនឹងអ្នកមានបរិញ្ញាបត្រ។ ឧទាហរណ៍គឺរឿងរ៉ាវរបស់លោក Nguyen The Cong នៅខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ ក្រោយពីបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកមេកានិកហាណូយ ដោយឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំស្ទាត់ជំនាញ ដូច្នេះបានជាលោក Cong នាបច្ចុប្បន្នជាម្ចាស់ហាងជួសជុលម៉ូតូដោយប្រាក់ចំណូលជាង១៥លានដុងក្នុងមួយខែ។
“ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំទៅធ្វើស៊ីឈ្មួលនៅហាងជួសជុលម៉ូតូមួយចំនួនកន្លែង ដើម្បីសិក្សារៀនសូត្របទពិសោធន៍និងចំណេះដឹងផង ហើយសន្សំសម្ចៃទុនសំដៅបើកហាងរបស់ខ្លួនទៀតផង។ ក្រោយពីបើកហាង ខ្ញុំក៏ទទួលនិស្សិតនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមកធ្វើការ។ ពួកគេក្រោយនោះក៏បើកហាងរបស់ខ្លួនផងដែរ។”
នាបច្ចុប្បន្ន នៅវៀតណាមមានមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រមាណ១ពាន់៥រយកន្លែង កើនឡើង៤%បើប្រៀបនឹងឆ្នាំ២០១០។ ទស្សនៈដែលថា រៀនវិជ្ជាជីវៈ មានតម្លៃតិចជាងរៀននៅមហាវិទ្យា ល័យគឺហួសសម័យហើយ។ វិជ្ជាជីវៈមួយចំនួនត្រូវបានមិត្តវ័យក្មេងយ៉ាងច្រើនកុះករនិយមចូលរួមដូចជា មគ្គុទ្ទេស សណ្ឋានគារ-ភោជនីយដ្ឋាន បច្ចេកវិទ្យាព័ត៌មាន និងគណនេយ្យជាដើម។ ក្នុងឆ្នាំ២០១៥ សិស្សានុសិស្សរៀនវិជ្ជាជីវៈចំនួន៧០% មានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn៕