(VOVworld) - ក្នុងសបា្តហ៏កន្លងទៅ កាណាល់ជាតិផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៣៥របស់មិត្តអ្នកស្ដាប់មកពី
គ្រប់ទិសទីលើពិភពលោក។ពីជប៉ុន លោក Oikawa Kazuaki បានលើកសំណួរថា៖
“នៅវៀតណាម ប្រសិនបើសិស្សានុសិស្សប្រឡងមិនជាប់ទៅក្នុងមហាវិទ្យាល័យ
ដែលគេជ្រើសរើស តើពួកគេមានជម្រើសផ្សេងៗទៀតដែរឬទេ”។ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយតបសំណួរនេះរបស់លោក Oikawa
Kazuaki។
|
ទិដ្ឋភាពក្នុងបន្ទប់រៀនវិជ្ជាជីវៈរចនាមួយនៅវៀតណាម |
ចាប់តាំងពីឆ្នាំ២០១៥មក វៀតណាមបានលុបចោលការប្រឡងមហាវិទ្យា
ល័យតាមវិធីសាស្ត្រចាស់ ហើយរៀបចំការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ
ជាតិជំនួសវិញ។ការប្រឡងនេះ ត្រូវបានរួមផ្សំដោយការប្រឡងសញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិនិងការប្រឡងមហាវិទ្យាល័យនិងសាលាជាន់ខ្ពស់។ការប្រឡង
នេះសំដៅកាត់បន្ថយសម្ពាធ ពេលវេលានិងការចំណាយចំពោះសិស្សានុសិស្ស
និងក្រុមគ្រួសារ បើប្រៀបនឹងការចូលរួមការប្រឡងចំនួន២ដោយឡែកពីគ្នាមុន
នោះ។ចូលរួមការប្រឡងនេះ សិស្សានុសិស្សត្រូវប្រឡងវិញ្ញាសារចាប់បង្ខំទាំងបី
រួមមាន៖គណិតវិទ្យា អក្សរសាស្ត្រ ភាសាបរទេស និងវិញ្ញាសារស្វ័យជ្រើសរើស
យ៉ាងហោចណាស់មួយទៀតក្នុងចំណោមវិញ្ញាសារគឺ រូបវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា
និងភូមិសាស្ត្រវិទ្យា។
ក្នុងឆ្នាំ២០១៦ សិស្សានុសិស្សប្រមាណ៩សែននាក់បានចុះឈ្មោះចូលរួមការ
ប្រឡងមធ្យមសិក្សាទុតិយភូមិជាតិ។ក្នុងនោះ មានសិស្សានុសិស្សមិនតិចតួចទេ
ដែលទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែ
មិនគ្រប់គ្រាន់ដើម្បីជាប់មហាវិទ្យាល័យដែលគេចូលចិត្តឡើយ។ក្នុងចំណោម
សិស្សានុសិស្សនេះ មានអ្នកខ្លះជ្រើសជ្រើសមហាវិទ្យាល័យឬសាលាជាន់ខ្ពស់
ផ្សេងៗ ដែលទាមទារពិន្ទុស្ដង់ដារទាបជាងដើម្បីចូលរៀន។មានអ្នកខ្លះរង់ចាំដល់
ឆ្នាំក្រោយដើម្បីចូលរួមប្រឡងម្ដងទៀត។មានអ្នកខ្លះទៀតជ្រើសរើសការសិក្សា
រៀនសូត្រវិជ្ជាជីវៈ។នេះជាជម្រើសជាក់ស្ដែងណាស់។គេយល់ថា ខ្លួនគេមិនសម
ស្របជាមួយនឹងការស្រាវជ្រាវ ដូច្នេះហើយសំរេចជ្រើសរើសទិសដៅផ្សេងមួយ។
“ខ្ញុំប្រាប់ឪពុកម្ដាយថា ចូលរៀនក្នុងមហាវិទ្យាល័យមិនមានន័យថា នឹងស្វែង
រក បាននូវការងារស្ថិរភាពនោះទេ ដោយហេតុនេះខ្ញុំសំរេចទៅរៀនវិជ្ជាជីវៈ។”
“ខ្ញុំប្រឡងមិនជាប់ទេ។ហើយ មិត្តភក្តិនិងសាច់ញ្ញាតិលើកទឹកចិត្តខ្ញុំទៅរៀន
វិជ្ជាជីវៈ។ដោយសារឥឡូវនេះ មានក្រុមហ៊ុនជាច្រើនត្រូវការអ្នកមានវិជ្ជាជីវៈ។”
ស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា មិនមែនជាអ្នកជោគជ័យទាំងអស់
សុទ្ធ តែឆ្លងកាត់សិក្សារៀនសូត្រក្នុងមហាវិទ្យាល័យនោះឡើយ។ជារៀងរាល់ឆ្នាំ
អ្នកមាន បរិញ្ញាបត្រជាច្រើនមិនមានការងារធ្វើឬមិនស្វែងរកបានការងារស្ថិរភាព
ឡើយ។ ក្នុងពេលនោះ អ្នករៀនវិជ្ជាជីវៈអាចស្វែងរកបាននូវការងារដ៏សមស្រប
ជាមួយ ជំនាញរបស់ខ្លួនហើយទទួលបានចំណូលមិនទាបជាងបើប្រៀបនឹងអ្នក
មានបរិញ្ញាបត្រ។អ្នកស្រី Pham Bich Lien ជាប្រធានក្រុមក្នុងក្រុមហ៊ុនរចនាមួយនៅ
រដ្ឋធានីហាណូយបានឲ្យដឹងថា បើទោះបីជាគ្មានបរិញ្ញាបត្រ ប៉ុន្តែក្រោយរយៈពេល
២ឆ្នាំសិក្សារៀនសូត្រនៅសាលាបណ្ដុះបណ្ដាលជំនាញរចនា អ្នកស្រីនៅអាច
ស្វែងរកបាននូវការងារស្ថិរភាពមួយ។
“ប្រការសំខាន់ដែលអ្នកជ្រើសរើសបុគ្គលិកសំណូមពរគឺអ្វីៗដែលមិត្តធ្វើបាន
មិនមែនមានតែសញ្ញាបត្រដែលមិត្តទទួលបានការងារនោះឡើយ។ជាពិសេស
ក្នុងផ្នែករចនានេះ ផលិតផលដែលមិត្តធ្វើបាននិង បទពិសោធន៍របស់មិត្តគឺជា
កត្តាសំខាន់បំផុតដើម្បី អ្នកជ្រើសរើសបុគ្គលិកវាយតំលៃ”។
|
និស្សិតរៀនវិជ្ជាជីវៈខាងសណ្ឋាគារ-ភោជនីយដ្ឋាន |
នាបច្ចុប្បន្ន នៅវៀតណាមមានមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រមាណ
១ពាន់ ៥រយកន្លែង កើនឡើង៤%បើប្រៀបនឹងឆ្នាំ២០១០។ទស្សនៈដែលថា រៀន
វិជ្ជាជីវៈ មានតម្លៃតិចជាងរៀននៅមហាវិទ្យាល័យគឺហួសសម័យហើយ។វិជ្ជាជីវៈ
មួយចំនួនត្រូវបានមិត្តវ័យក្មេងយ៉ាងច្រើនកុះករនិយមចូលរួមដូចជា មគ្គុទ្ទេស
សណ្ឋាគារ-ភោជនីយដ្ឋាន បច្ចេកវិទ្យាព័ត៌មាន និងគណនេយ្យជាដើម។ក្នុងឆ្នាំ
២០១៥ សិស្សានុសិស្សរៀនវិជ្ជាជីវៈចំនួន៧០% មានការងារធ្វើក្រោយពីបញ្ចប់
ការសិក្សា។
សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។លោក
អ្នកនាងក៏អាចផ្ញើរយោបល់ឬស្ដាប់នាទីនេះឡើងវិញនៅលើគេហទំព័រ
vovworld.vn ផងដែរ។