ការជួបសំណះសំណាលជាមួយ មិត្តអ្នកស្តាប់

Phuong Lien Theo VOV WORLD -
Chia sẻ
(VOVworld) - ខែកក្ដាជិតបានកន្លងផុតទៅ
ដោយមានសំបុត្រនិង email រាប់រយពីមិត្ត
អ្នកស្តាប់ផ្ញើរមកកម្មវិធីផ្សាយជាភាសារ
ខ្មែរនៃវិទ្យុសម្លេងវៀតណាម។ ក្នុងនារី
ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះសូម
អញ្ជើញ លោកអ្នកនាងជួបសំណះសំ
ណាលជាមួយ លោក ហិន សារ៉ាន និង
មិត្ត ច័ន្ធថាវី មកពីកម្ពុជា។ 

លោកអ្នកនាងជាទីមេត្រី!

ខែកក្ដាជិតបានកន្លងផុតទៅ ដោយមានសំបុត្រនិង email រាប់រយពីមិត្តអ្នកស្តាប់
ផ្ញើរមកកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម។ ក្នុងនារីប្រអប់សំបុត្រ
មិត្តអ្នកស្តាប់ពេលនេះ សូមអញ្ជើញ លោកអ្នកនាងជួបសំណះសំណាលជាមួយ
លោក ហិន សារ៉ាន និង មិត្ត ច័ន្ធថាវី មកពីកម្ពុជា។ សូមអញ្ជើញលោកអ្នកនាង
តាមដានស្តាប់!

ក្នុង email ផ្ញើរមកកម្មវិធីរបស់យើងខ្ញុំ លោក ហិន សារ៉ាន មកពី តំបន់​ ទូក មាស
ខេត្ត កំពត កម្ពុជា បានចែករំលែកថា៖ លោកកំពុងរៀនភាសារ វៀតណាម។ ទោះ
បីជា មានអាយុ ៧០ ឆ្នាំ ហើយក្តី ប៉ុន្តែ លោកបានរៀនមេរៀនតូចមួយជារៀលរាល់
ថ្ងៃ។ លោកសប្បាយណាស់ ក្នុងពេលដែលគេហទំព័រ  http://www.vovworld.com ចាប់ផ្តើមសកម្មភាព។ ពីព្រោះ នេះមិនត្រឹមតែជាឧបករណ៍ online ដែលជួយលោក
ងាយរៀន ភាសារវៀតណាមប៉ុណ្ណោះទេថែមទាំងជាគេហទំព័រមានព័ត៌មាននយោ
បាយវប្បធម៌និងជីវភាពរស់នៅដ៏សម្បូរបែបទៀតផង។

យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ លោក ហិន សារ៉ាន ដែលបានលៃទុកមនោ
សញ្ចេតនាជាច្រើនសំរាប់កម្មវិធីផ្សាយភាសារខ្មែរបស់យើងខ្ញុំ។ដើម្បីលើកកំពស់
ប្រសិទ្ធភាពរៀនភាសារវៀតណាមសូមអញ្ជើញលោកនិងមិត្តអ្នកស្តាប់ស្វែងយល់
បទពិសោធន៍មួយចំនួនអំពីការរៀនភាសារវៀតណាមរបស់លោក Preng Sok មក
ពីកម្ពុជា!

“ខ្ញុំឃើញថា៖ វេយ្យាករណ៍នៃភាសារវៀតណាមមានចំណុចស្រជៀងគ្នាជាមួយ វេយ្យាករណ៍ភាសារខ្មែរ។ ប៉ុន្តែ ពិបាក់បំផុត គឺរបៀបបន្លឺសូរសញ្ញា។ ដោយហេតុ
នេះ ក្រៅពីរៀនក្នុងថ្នាក់រៀន ខ្ញុំនៅជួបសំណះ សំណាលជាមួយមត្តិភ័ក្តវៀតណាម ដើម្បីហ្វឹកហាត់និងមានបម្ថែមពាក្យ។ ការអាន ការសែតលើបណ្ដាញ internet គឺជារបៀបរៀនដ៏ល្អដែរ។”

លោក ហេន សារ៉ាន ជាទីមេត្រី! សង្ឃឹមថា បណ្ដាបទពិសោធន៍ពោលខាងលើនឹងជួយ លោករៀនភាសារវៀតណាមប្រកបដោយប្រសិទ្ធភាព។ក្នុងសំបុត្រផ្ញើរមកកម្មវិធីរបស់
យើងខ្ញុំ មិត្ត ច័ន្ធថារិទ្ធ សរសេសថា៖ “ចលនាកីឡាហាត់ប្រាណនៅវៀតណាមយ៉ាង
ម៉េចដែរ?” សូមអរគុណមិត្តដែលមានសំណួរគួរឲ្យចាប់ចិត្តនេះ។

ការជួបសំណះសំណាលជាមួយ មិត្តអ្នកស្តាប់ - ảnh 1
ភាសារវៀតណាម​( (Image: Internet)


មិត្ត ច័ន្ធថារិទ្ធ ជាទីមេត្រី!

ប្រសិនបើ មានឱកាសទៅទស្សនានៅទីក្រុងហាណូយឬខេត្តក្រុងណាមួយក្នុងទូទាំង
ប្រទេសវៀតណាមនាពេលព្រឹកព្រលឹមនោះ រូបភាពស្គាល់គឺមនុស្សម្នាក់ៗ សុទ្ធតែ
ហាត់ប្រាណ។ រត់ ទាត់បាល់ aerobic ឬ yoga ជាដើមគឺជាបណ្ដាវិញ្ញាសារកីឡាដែល
ប្រជាជនវៀតណាមស្រឡាញ់។ នៅទីក្រុង ហាណូយ នៅបណ្ដាទីតាំងដូចជាឧទ្យាន
និងបឹង ជាពិសេគឺ បឹង Hoan Kiem គឺជាទីកន្លែងគួរឲ្យពេញចិត្តដើម្បីហាត់ប្រាណ។
លោក Nguyen Ba Du ជាជនចូលនិវត្តន៍ម្នាក់បានចែករំលែកថា៖

“ខ្ញុំហាត់ប្រាណនៅបឹង Hoàn Kiếm ជារៀលរាល់ ថ្ងៃ។ ខ្ញុំដើរជុំវិញបឹង ហើយសំរាក់
មួយភ្លែត។ ខ្ញុំស្រួលចិត្តណាស់។

ការជួបសំណះសំណាលជាមួយ មិត្តអ្នកស្តាប់ - ảnh 2
បឹង Hoan Kiem គឺជាទីកន្លែងគួរឲ្យពេញចិត្តដើម្បីហាត់ប្រាណ។ (Image: nld.vn)


ស្មារតីកីឡាហាត់ប្រាណរបស់ជនវៀតណាមខ្ពស់ណាស់។ មិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួល
បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើរសំបុត្រមកកម្មវិធីផ្សាយជាភា
សាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ ៤៥ Ba
Trieu ទីក្រុង ឬ email: vov5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយ
ឡើងវិញនៅទំព័រ  www.vovworld.vn៕

ប្រតិកម្មទៅវិញ