ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។
ទាក់ទងនឹងព័ត៌មានដែលបានផ្សាយកាលពីសប្តាហ៍មុន មិត្តអ្នកស្តាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ បានផ្ញើសំបុត្រដោយសរសេរថា៖ “ជាមួយការដែលកម្ពុជាទើបតែបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនក្នុងតម្លៃ ១,៣៥ ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់នឹងវៀតណាមនោះ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនឹងត្រូវបានរឹតបន្តឹងនិងអភិវឌ្ឍន៍កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ”។ មិត្តអ្នកស្តាប់ សុភ័ក្រ្ត នៅរាជធានីភ្នំពេញ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-វៀតណាម នៅពេលដែលវៀតណាម ជាទីផ្សារនាំចេញធំទី២ របស់កម្ពុជា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ដោយសម្រេចបានទឹកប្រាក់ជាង ១,១៨ពាន់លានដុល្លារអាមេរិក។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1ទិដ្ឋភាពនៃវេទិកាជំរុញពាណិជ្ជកម្មវៀតណាម-កម្ពុជាឆ្នាំ២០២៣។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ដូចដែលយើងខ្ញុំបានជម្រាបជូនថា នៅថ្ងៃទី៧ ខែមិថុនា កន្លងទៅ ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់រាជធានីភ្នំពេញ-ទីក្រុងបាវិត ដែលជាប់នឹងច្រកទ្វារព្រំដែន Moc Bai ខេត្ត Tay Ninh របស់វៀតណាម ត្រូវបានប្រារព្ធធ្វើឡើង។ គម្រោងនេះមានប្រវែងសរុបជាង ១៣៥ គីឡូម៉ែត្រ ចំណាយ
ទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក សំដៅបង្កើនការតភ្ជាប់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសសកម្មភាពនាំចេញ នាំចូល ពាណិជ្ជ
កម្ម ទេសចរណ៍... រវាងប្រទេសទាំងពីរកម្ពុជា - វៀតណាម និងប្រទេសផ្សេងៗក្នុងតំបន់។ នាថ្ងៃដដែល វេទិកាជំរុញពាណិជ្ជកម្មវៀតណាម-កម្ពុជាឆ្នាំ ២០២៣ ក៏ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញផងដែរ។ នៅទីនេះ សហគ្រាសវិនិយោគិននៃប្រទេសទាំងពីរបានស្ដាប់ព័ត៌មានថ្មីៗបំផុតពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីគោលនយោបាយទាក់ទាញការវិនិយោគ និងគោលជំហរអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដទៃទៀត ដែលចំណុចកណ្ដាលគឺប្រទេសវៀតណាម។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា ដោយសម្រេចបានជាង ១,១៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ២០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ខណៈដែលកម្ពុជាក៏បាននាំចូលទំនិញក្នុងតម្លៃសរុបជាង ១,២ ពាន់លានដុល្លារពីវៀតណាមផងដែរ។

ក្រៅពីកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ព្រឹត្តិការណ៍លេចធ្លោមួយចំនួនទៀតក៏បានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនផងដែរ។ មិត្តអ្នកស្តាប់ សម្បត្តិ ចែក
រំលែកថា៖ “ខ្ញុំភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពនាយករដ្ឋមន្ត្រី
អូស្ត្រាលីទទួលទាននំប៉័ង និងផឹកស្រាបៀរតាមចិញ្ចើមផ្លូវនៅទីក្រុងហាណូយ។ កាលពីច្រើនឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Obama ក៏បានទទួលទានប៊ុនចា (នំបញ្ចុកសាច់ជ្រូកអាំង) ពេលលោកមកដល់ទីក្រុងហាណូយដែរ។ អាហារនៅទីនោះពិតជាឆ្ងាញ់ពិសារមែនទែន”។ ចំណែកមិត្តអ្នកស្តាប់ លីន ចាន់តា និស្សិតកម្ពុជានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Can Tho ក៏បានផ្ញើរក្ដីអបអរសាទរនៅពេលដែលភោជនីយដ្ឋានជាច្រើននៅប្រទេសវៀតណាមទទួលបានរង្វាន់ Michelin ជាលើកដំបូង ក្នុងនោះភោជនីយដ្ឋានចំនួន ៤ ទទួលបានផ្កាយ Michelin។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ភោជនីយដ្ឋានចំនួន ៤ នៅប្រទេសវៀតណាម ដែលជាប់លំដាប់ Michelin ផ្កាយ ១។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀត
ណាមនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងសហការីបានទៅកាន់ហាងស្រាបៀរមួយនៅវិថី Duong Thanh (ទីក្រុងហាណូយ)។ ក្រៅពីស្រាបៀរ និងនំប៉័ង លោកក៏បានសាកភ្លក់សណ្តែកដីស្ងោរ ប្រហិតត្រី សាច់ជ្រូក៣ជាន់អាំង និងតៅហ៊ូចៀនជាមួយខ្ទឹមបារាំង។ ម្ហូបនីមួយៗបាននាំមកនូវបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ហើយទទួលបានការស្ងើចសរសើរពីលោកនាយករដ្ឋមន្ត្រី Anthony Albanese។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រូបភាពប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃប្រទេសនានាដែលដើរលេង និងទទួលទានអាហារពិសេសនៅតាមដងផ្លូវ លែងជារឿងចម្លែកសម្រាប់ប្រជាជន
វៀតណាមទៀតហើយ។ ម្ហូបអាហារវៀតណាមដ៏ឆ្ងាញ់ពិសារ មនុស្សវៀតណាមរួសរាយរាក់ទាក់ បានបន្តបន្សល់ទុកមកចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។ នាពេលថ្មីៗនេះ បញ្ជីម្ហូបអាហារដ៏ល្បីល្បាញលើពិភពលោក Michelin Guide ក៏បានប្រកាសជាផ្លូវការអំពីភោជនីយដ្ឋានចំនួន ៤ នៅប្រទេសវៀតណាម ដែលជាប់លំដាប់ Michelin ផ្កាយ ១ រួមមាន៖ ភោជនីយដ្ឋាន Gia, Hibana by Koki, Tam Vi (រដ្ឋធានីហាណូយ) និងភោជនីយដ្ឋាន Ănănសាយហ្គន (ទីក្រុងហូជីមិញ)។ ទន្ទឹមនឹងនោះ Michelin Guide បានដាក់បញ្ចូលភោជនីយដ្ឋានចំនួន ២៩ ក្នុងបញ្ជីភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យ ព្រមទាំងជ្រើសរើសភោជនីយដ្ឋានចំនួន ៧០ ទៀត សម្រាប់ត្រួតពិនិត្យផ្ដល់លំដាប់ផ្កាយផងដែរ ក្នុងនោះមានមុខម្ហូបជាច្រើនដែលបានក្លាយជាម៉ាកយីហោនៃម្ហូបវៀតណាមដូចជា៖ ហ្វើ បាញ់កួន បាយដំណើប ប៊ុនចា ប្រហិតត្រី... អាចនិយាយបានថា វត្តមានរបស់ Michelin Guide នៅវៀតណាមនឹងបង្កើតឡើងរបត់ថ្មីមួយ ដែលនាំម្ហូបអាហារវៀតណាមឈានទៅដល់កំពស់ថ្មីហើយក្លាយជាគោលដៅម្ហូបលំដាប់អន្តរជាតិ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ