ក្នុងសំបុត្រដែលត្រូវបានផ្ញើរមកកម្មវិធីផ្សាយជាភាសាខ្មែរ មិត្ត Thach Som Bo
នៅខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) បានសរសេរថា៖ “សូមថ្លែងអំណរគុណកម្មវិធីផ្សាយជាភាសាខ្មែរដែលបានឧទ្ទេសនាមស្តីអំពីកម្មវិធីចញ្ចឹមគោរ
យោទឹក ដោះស្អាត។ ខ្ញុំគិតថា៖ នេះគឺជារូបសណ្ឋានល្អសំរាប់ប្រជាកសិករក្នុង
ទូទាំងប្រទេស ។ ខ្ញុំឃើញថា៖ ចលនាដាំផ្សិតកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅខេត្ត
Hau Giang (ភាគខាងត្បូងវៀតណាម) នាពេលថ្មីៗនេះ។ កម្មវិធីអាចជូនដំណឺង
លំអិតស្តីពីរូបសណ្ឋានដាំផ្សិតនេះដែរឬទេ?។ ខ្ញុំសូមអសគុណយ៉ាងច្រើន។”
|
ចលនាដាំផ្សិតកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅខេត្ត Hau Giang (ភាគខាង ត្បូងវៀតណាម)
(Image: baohaugiang.gov.vn) |
មិត្ត Thach Som Bo និងលោកអ្នកនាងជាទីមេត្រី!ចលនាដាំផ្សិតនៅតំបន់វាល
ទំនាបទន្លេ Cuu Long និយាយរួម និងនៅខេត្ត Hau Giang និយាយាដោយឡែក
ទើបនឹងអភិវឌ្ឍន៍នាពេលថ្មីៗនេះ។ ប៉ុន្តែ របៀបផលិតកម្មរបស់ប្រជាកសិករ
នៅទីនេះស្ថិតនៅទ្រង់ទ្រាយតូចតាចនិងមិនទាន់មានស្ថេរភាពនៅឡើយ។
ចំពោះមុខស្ថានភាពនេះ មជ្ឈមណ្ឌល ព័ត៌មានិងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា
ខេត្ត Hau Giang បានលាតត្រដាងអនុវត្តគំរោង ការណ៍ដាំផ្សិតពីកាកអំពៅ
ដំណាក់កាល ២០១១-២០១៥ ប្រកបដោយជោគជ័យ។ រូបសណ្ឋាននេះបាន
ដោះស្រាយបញ្ហាកាកអំពៅដែលបណ្ដារោងចក្រផលិតស្ករបញ្ចេញចោលក្នុង
ខេត្តផងនិងជំនួសរបៀបដាំផ្សិតតាមបែបប្រពៃណីលើចំបើងផង រួមចំណែក
កែលំអរ ជីរភាពរបស់នៅរបស់កសិករ។ រហូតមកដល់ពេលនេះ មជ្ឈមមណ្ឌល
បានផ្គត់ផ្គង់ពូជផ្សិតលើកាកអំពៅ ២ ម៉ីនសំរាប់កសិករ។ ក្រៅពីនោះ បណ្ដាវគ្គ
ហ្វឹកហាត់ដាំផ្សិតថ្មីសំរាប់កសិករក៏ត្រូវបានរៀបចំឡើងក្នុងខេត្តផងដែរ។ លោក
Vu Minh Nhat អនុប្រធានសាខាផ្ទេប្រគល់បច្ចេកវិទ្យានៅមជ្ឈមណ្ឌលបច្ចេកវិទ្យា
ជីវសាសស្រ្តចំណុះវិទ្យាស្ថានតំពពពូជសិកម្មមានមតិមួយចំនួនសំរាប់គ្រសួរ
កសិករដែលមានផែនការដាំផ្សិតតាមរូបសណ្ឋានថ្មី៖
“ប្រជាកសិករត្រូវប្រមូលផលផ្សិតតាមអាយុដ៏ត្រឹមត្រូវ។ ផលិតផលដែលត្រូវ
បានប្រមូលតាមស្តង់ដានឹងត្រូវបានលក់បានតំលៃច្លៃ។ ក្នុងដំណើការប្រមូល
ផលផ្សិតកសិករត្រូវប្រតិបត្តិយ៉ាងម៉ត់ចត់តាមការកំណត់រក្សារអនាម័យនៅ
ទីកន្លែងដាំផ្សិតដើម្បីជៀសវាងការដែលផ្សិត អាចឆ្លងជំងឺ។”
មិត្ត Som Bo ជាទីមេត្រី! សង្ឍឹមថា៖ មិត្តពេញចិត្តនឹងព័ត៌មានពោលខាងលើ។
រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷vov5khmer@yahoo.com.vn៕
|
ពេលវេលាសំរាក់ក្នុងបុណ្យចូលឆ្នាំថ្មី ២០១៥ (Image: dantri.com.vn) |
ក្នុង Email ផ្ញើរមកកម្មវិធីផ្សាយជាភាសាខ្មែរ មិត្ត សុវណ្ណ និស្សិតកម្ពុជមួយនាក់
ដែលកំពុងរៀនសូត្រនៅវៀតណាមបានសរសេរថា៖ “កម្មវិធីអាចជូនដំណឺងឲ្យ
ខ្ញុំបានដឹងអំពី ពេលវេលាសំរាក់ក្នុងបុណ្យចូលឆ្នាំថ្មី ២០១៥ ដែរឬទេ? ខ្ញុំសូមអរ
សគុណ។” មិត្ត សុវណ្ណជាទីមេត្រី! កម្មាភិបាលបុគ្គលិកនៅបណ្ដាស្ថាប័នរដ្ឋបាល
អង្គការនយោបាយសង្គមទៅធ្វើការថ្ងៃសៅទី ២៧ ធ្នូ ឆ្នាំ ២០១៤ ដើម្បីវានឈប់
សំរាក់នៅថ្ងៃស្រុក ទី ២ មករា ឆ្នាំ ២០១៥។ តាមនោះ ទិវាបុណ្យចូលឆ្នាំថ្មី ២០១៥ កម្មាភិបាលបុគ្គលិកសិស្សានុស្សិសនឹងឈាប់សំរាក់ចាប់ពីថ្ងៃទី ១ ដល់ទី ៤ មករា
ឆ្នាំ ២០១៥។
ជាទីបណ្ចាប់ យើងខ្ញុំសូមឆ្លើយសំណួររបស់ខែធ្នូ ៖ គណៈប្រតិភូកម្ពុជាបានចូលរួម
វិញ្ញាសារ៖ ការធ្វើម្ហូប អេឡិត្រូនិកអគ្គិសនី ផ្សារ សេវ៉ាកម្មភោជនីយដ្ឋាន វិធានការ IT សំរាប់អង្គភាពអាជីវកម្ម ឧស្សាហកម្មស្វ័យប្រតវត្តិ កសាងអិដ្ឋ គឺជាចំលើយសំរាប់
សំណួរប្រចាំខែ “ក្នុងការប្រកួតថ្វីដៃរជំនាញអាស៊ានលើកទី ១០ ឆ្នាំ ២០១៤ នៅ
វៀតណាមគណៈប្រតិភូកម្ពុជាបានចូលរួមវិញ្ញាណសារអ្វី?”។ នាទីប្រអប់សំបុត្រ
មិត្តអ្នកស្តាប់យើងខ្ញុំសូមបញ្ចប់តែត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍
ខាងមុខ៕