ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ចាប់ពីថ្ងៃទី៦-១២ កក្កដា

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៣៦ មកពីប្រទេសនិងតំបន់ ដែនដីចំនួន៣៥ ក្នុងនោះ យើងខ្ញុំបន្តទទួលបានអត្ថបទរបស់មិត្តអ្នកស្ដាប់ ជាច្រើនលើពិភពលោកដែលបានផ្ញើរមកចូលរួមការប្រឡង “តើលោកអ្នកយល់អ្វីខ្លះអំពី វៀតណាម” ឆ្នាំ២០២០។

មិត្តអ្នកស្ដាប់ឈ្មោះ សំ ពិសី នៅខេត្ត តាកែវ ប្រទេសកម្ពុជា បានផ្ញើរ សំបុត្រដោយសម្ដែងនូវសេចក្ដីសោមនស្សន៍រីករាយបានឲ្យដឹងថា ការ ប្រឡង “តើលោកអ្នកយល់អ្វីខ្លះអំពីវៀតណាម” បានពន្យាពេលទទួលអត្ថ បទប្រឡងរហូតដល់ថ្ងៃទី៣១ កក្កដា។ នាងបានរៀបរាប់ថា៖ “ដោយសារ ភាពច្របូកច្របល់ខ្លះៗនៅក្នុងជីវភាពដោយសារជម្ងឺ Covid- 19 ដូច្នេះបានជានាងខ្ញុំមិនមានអារម្មណ៍ដើម្បីចូលរួមការប្រឡងនេះពីគ្រាដំបូង ឡើយ។ ប៉ុន្តេ នាបច្ចុប្បន្ន សភាពការណ៍បានប្រសើរឡើងហើយ ធ្វើឲ្យខ្ញុំ សម្រេចចិត្តចំណាយពេលវេលាដើម្បីស្វែងយល់ព័ត៌មានស្ដីពីការប្រឡងឆ្នាំនេះ។ សង្ឃឹមថា សំណាងល្អនឹងមកដល់នាងខ្ញុំ”។

ក្នុងឱកាសនេះដែរ តាមគោលបំណងរបស់មិត្តអ្នកស្ដាប់ខ្លះៗ យើងខ្ញុំសូមធ្វើការ បំផុសគំនិតខ្លះៗសម្រាប់ឆ្លើយសំណួរលេខ៤ក្នុងការប្រឡង “តើលោកអ្នកដឹងអ្វីខ្លះ អំពីវៀតណាម” ឆ្នាំ២០២០។ សំណួរនេះមានខ្លឹមសារដូចតទៅ៖ “វៀតណាម មានបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាច្រើនដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។ សូមអ្នករៀបរាប់ឈ្មោះបេតិភ័ណ្ឌយ៉ាងហោចណាស់៥របស់ វៀតណាមដែលត្រូវបានទទួលស្គាល់នាពេលកន្លងទៅ ហើយបេតិកភ័ណ្ឌ ណាដែលអ្នកមានការចាប់អារម្មណ៍ខ្លាំងបំផុត”?

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ចាប់ពីថ្ងៃទី៦-១២ កក្កដា - ảnh 1ពិធីការនិងល្បែងទាញព្រ័ត្ររបស់វៀតណាមត្រូវបានទទួលស្គាល់ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍នាឆ្នាំ២០១៥។

បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍មួយចំនួនរបស់វៀតណាមដែលត្រូវបាន ទទួលស្គាល់ដោយ UNESCO នាពេលកន្លងទៅអាចនិយាយដល់ ពិធីការ Then របស់ជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំភាគខាងជើង សិល្បៈ Bai choi តំបន់ភាគកណ្ដាល ការអនុវត្តជំនឿធ្វើសក្ការៈបូជាព្រះម៉ែ Tam phu ការច្រៀងចម្រៀង vi, giam ប្រជាប្រិយ Nghe Tinh ពិធីការនិង ល្បែងទាញព្រ័ត្រ។ ល។ ជាពិសេស ពិធីការនិងល្បែងទាញព្រ័ត្ររបស់ទាំង វៀតណាមនិងកម្ពុជាសុទ្ធតែត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ អរូបីយ៍ក្នុងឆ្នាំតែមួយ។ លោកអ្នកនាងនិងប្រិយមិត្តអាចផ្អែកលើការបំផុសគំនិតរបស់យើងខ្ញុំដើម្បីបន្តសម្រេចចម្លើយរបស់ខ្លួន។

លោកអ្នកនាងជាទីមេត្រី! រហូតមកដល់សព្វថ្ងៃនេះ វៀតណាមត្រូវបាន វាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបង្ការទប់ស្កាត់ ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពបំផុត។ ជោគជ័យនេះបានទាក់ទាញ ការយកចិត្តទុកដាក់របស់មិត្តអ្នកស្ដាប់ជាច្រើន ជាពិសេសគឺអំពីសភាព ការណ៍នាបច្ចុប្បន្ននៅវៀតណាម។ ពីទីក្រុងតូក្យូ ជប៉ុន មិត្តអ្នកស្ដាប់ឈ្មោះSugai Kazuhiro បានផ្ញើរសំបុត្រដោយសួរថា វៀតណាមកំពុងចាត់វិធាន ការជាក់លាក់យ៉ាងណាដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ហើយមានគោល នយោបាយអ្វីខ្លះដើម្បីជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក?

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ចាប់ពីថ្ងៃទី៦-១២ កក្កដា - ảnh 2ទេសភាពដ៏អស្ចារ្យនៃឈូងសមុទ្រ Lan Ha របស់វៀតណាម។ (រូបថត៖ @so_vietnam_travel) 

នាបច្ចុប្បន្ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ចាប់ពីមជ្ឈឹមចុះដល់មូលដ្ឋាននៅវៀត ណាមសុទ្ធតែកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តគោលដៅ២ដើរទន្ទឹមគ្នាដោយ “ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធ ភាពផងហើយអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង”។ រដ្ឋាភិបាលវៀតណាម បានចេញផ្សាយគោលនយោបាយជាច្រើនដូចជា លើកលែង កាត់បន្ថយ ឬពន្យាពេលបង់ពន្ធ ហើយកាត់បន្ថយប្រាក់ជួលដីសម្រាប់សហគ្រាស សំណូមពរឲ្យធនាគារកាត់បន្ថយអត្រាការប្រាក់កម្ចី បើកកញ្ចប់ជំនួយ ឧបត្ថម្ភ ជំរុញខ្លាំងដំណើរការកែទម្រង់បែបបទរដ្ឋបាលក្នុងគោលដៅសន្សំ សម្ចៃពេលវេលានិងប្រាក់កាស។ ល។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានចេញ ផ្សាយគោលនយោបាយដោយលើកទឹកចិត្តសហគ្រាសផ្ដោតសំខាន់លើ ទីផ្សារក្នុងស្រុកក្នុងឆ្នាំ២០២០ តាមរយៈការជំរុញកម្មវិធីបញ្ចុះតម្លៃផលិត ផល បើកទួរទេសចរណ៍ក្នុងតម្លៃសមរម្យ ក៏ដូចជាបង្កើនការតភ្ជាប់ដោយ ផ្ទាល់រវាងសហគ្រាសនិងអ្នកប្រើប្រាស់ទៀតផង។ ស្ថានភាពជាក់ស្ដែងនា ពេលកន្លងទៅបានសរឲ្យឃើញថា រាល់ចលនាដូចជា “ជនវៀតណាមប្រើ ប្រាស់ទំនិញវៀតណាម” ឬ “ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅ វៀតណាម” ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រជាជនគ្រប់ស្រទាប់។

ខាងលើនេះគឺខ្លឹមសារសំបុត្រនិងការឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ សូមថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះរាល់មនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្ត ហើយសង្ឃឹមថា ប្រិយមិត្តនឹងបន្តរួមដំណើរជាមួយយើងខ្ញុំនាពេលខាងមុខ។ប្រសិនបើអាចទៅរួច សូមឲ្យប្រិយមិត្តចូលរួមការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ២០២០។ នោះពិតប្រាកដជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងចំពោះយើងខ្ញុំ។

រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ទាញ នៃការ ប្រឡងនេះ ត្រូវបានយើងខ្ញុំបង្កោះលើគេហទំព័រ  www.vovworld.vn។ លោកអ្នកនាងអាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំនួរមកកាន់អាស័យ ដ្ឋាន៖ កម្មវិធីផ្សាយ ជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬអ៊ីម៉ែលទៅកាន់អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ