កម្រងសៀវភៅពោពេញទៅដោយមនោសញ្ចេតនាវៀតណាម កម្ពុជា

MANH CUONG Theo VOVWORLD -
Chia sẻ
Vovworld-កម្រងសៀវភៅមួយដោយ
មានជាង២ពាន់ទំព័រស្ដីអំពីរាល់
អនុស្សាវរីយ៍របស់អតីតយុទ្ធជនស្ម័គ្រ
ចិត្តវៀតណាមបានបង្កើតឡើងវិញ
ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
ក្រោមរបបប្រល័យពូជសាសន៍ខ្មែរ
ក្រហមប៉លពតដ៏ឃោឃៅបំផុតក្នុង
ប្រវត្តិសាស្ត្រមនុស្សលោក។ 
កម្រងសៀវភៅពោពេញទៅដោយមនោសញ្ចេតនាវៀតណាម កម្ពុជា - ảnh 1
កម្រងសៀវភៅពោពេញទៅដោយមនោសញ្ចេតនាវៀតណាម-កម្ពុជា (VOV)



Vovworld-“ក្នុងនោះមានសៀវភៅជាច្រើនប្រភេទ ប៉ុន្តែចាប់អារម្មណ៍ខ្លាំង ជា អត្តសញ្ញាណរបស់គ្រឹះស្ថានបោះពុម្ភគឺមេម័ររបស់ឧត្តមសេនីយ៍នាយទាហាន
និងយុទ្ធជនកងទ័ពស្ម័គ្រចិត្តរបស់វៀតណាមដែលបានជួយឧបត្ថម្ភដល់កម្ពុជា
កាលពីឆ្នាំ១៩៧៩។ ទី២គឺប្រលោមលោកនិងជាដើម។ កម្រងសៀវភៅនេះ ក្រោយពីផ្សព្វផ្សាយទទួលបានប្រតិកម្មជាច្រើនរបស់មិត្តអ្នកអាន។”

        នោះជាការឧទ្ទេសនាមរបស់វរសេនីយ៍ទោ Nguyen Duy Tuong នាយករង រោងបោះពុម្ភផ្សាយកងទ័ពប្រជាជនវៀតណាម។ សៀវភៅចំនួន៨ក្បាលបាន លើកឡើងការលំបាករបស់ប្រជាជនកម្ពុជាក្នុងសម័យសង្គ្រាមនិងសកម្មភាព របស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប្រទេសកម្ពុជា។ ក្រៅពីនោះមិត្តអ្នកអាន អាចរកបានប្រលោមលោកចំនួន២ក្បាលក្នុងកម្រងសៀវភៅនោះគឺ “នឹក
អនុស្សាវរីយ៍” (Nguyen Ngoc Moc) និង “ទឹកដីមានការរស់រានមានជីវិតឡើង
វិញ”(Hoang Minh Nhan)។ ក្នុងសៀវភៅប្រលោមលោក ទឹកដីមានការរស់រាន
មានជីវិតឡើងវិញនិយាយពីកុមារាសុនវែដែលរស់នៅក្នុងគ្រួសារសុភមង្គល
ជាមួយឪពុកម្ដាយ។ ហើយត្រូវរស់នៅកនុងជំរុំប្រមូលផ្ដុំរបស់ប៉ុលពត។ ប៉ុន្តែ
សុនវែមានសំណាងជាងដោយសាររួមជាមួយឪពុករត់កេចចេញពីជំរុំនិងចូល
រួមកំលាំងបដិវត្តន៍កម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមរំដោះប្រទេស
ជាតិ។ វត្តមានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបានធ្វើឲ្យជីវភាពរស់នៅរបស់
ប្រជាជនកម្ពុជាបានរំដោះ ទឹកដីបានមានការរស់រានមានជីវិតឡើងវិញ។ ប្រសិនបើសៀវភៅទឹកដីបានមានការរស់រានមានជីវិតឡើងវិញបាននិយាយ
អំពីប៉ុន្មានថ្ងៃ ខែលំបាករបស់ប្រជាជនកម្ពុជានោះ សៀវភៅ នឹកពីអនុស្សាវរីយ៍
របស់អ្នកនិពន្ធ Nguyen Ngoc Moc និយាយអំពីក្តីស្រឡាញ់របស់គូរសង្សាវ័យ
ក្មេង។ វរសេនីយ៍ទោ Nguyen Duy Tuong ពេញចិត្តជាមួយសៀវភៅនេះណាស់។

        “នេះជារឿងស្ដីអំពីនិស្សិតនារីកម្ពុជាមួយនាក់រៀននៅមហាវិទ្យាល័យកសិ
រក្ខាកម្មទីក្រុងហូជីមិញ ដែលត្រូវបានម្ដាយបញ្ជូនទៅរៀនសូត្រនិងក៏ជាឪកាស
ដើម្បីរកអ្នកកដែលមានគុណជួយសង្គ្រោះអ្នកម្ដាយខ្លួន។ រឿងចៃដណ្យមួយគឺ
នារីនោះបានស្នាក់នៅផ្ទះរបស់អ្នកមានគុណនោះថែមទាំងស្រឡាញ់កូនប្រុស
របស់អ្នកមានគុណនោះ។ ខ្ញុំគិតថា នោះជារឿងដ៏ល្អមួយ។”

កម្រងសៀវភៅពោពេញទៅដោយមនោសញ្ចេតនាវៀតណាម កម្ពុជា - ảnh 2
វរសេនីយ៍ឯក Le Hai Trieu បាននិពន្ធសៀវភៅ កងទ័ពព្រះពុទ្ធលើប្រទេសកម្ពុជា។ (VOV)


        ចាប់ផ្ដើមពីអនុស្សាវរីយ៍ក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសមិត្ត
និងផ្ដើមពីមនោសញ្ចេតនាដ៏ពិសេសចំពោះប្រទេសជាតិនិងប្រជាជនកម្ពុជា។
វរសេនីយ៍ឯក Le Hai Trieu បាននិពន្ធសៀវភៅ កងទ័ពព្រះពុទ្ធលើប្រទេសកម្ពុជា។ កំលាំងទាក់ទាញពិសេសនៃសៀវភៅនេះគឺអ្នកនិពន្ធជាយុទ្ធជនស្ម័គ្រចិត្តវៀត
ណាមមួយរូបនៅកម្ពុជា ដោយហេតុនេះរាល់ឯកសារ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
ដែលបានសសេរឡើងវិញពិតជារស់រវើស។ វរសេនីយ៍ឯក Le Hai Trieu បានថ្លែង
ថា៖

        “ខ្ញុំបានយកចំណងជើងគឺ កងទ័ពព្រះពុទ្ធនៅប្រទេសកម្ពុជាគឺយកន័យមួយ
របស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន។ លោកបានថ្លែងថា ប្រជាជនកម្ពុជាជឿ
ជាក់ថា មានតែទេវតានិងព្រះពុទ្ធទើបជួយសង្គ្រោះរាល់វាសនាមនុស្សក្នុងពេល
ជួបការលំបាកវេទនា។ ក្នុងពេលដែលប្រជាជនកម្ពុជាវេទនាបំផុតបានលើក
ដៃបួងសួងសូមឲ្យព្រះពុទ្ធជួយសង្គ្រោះពេលនោះស្រាប់តែកងទ័ពវៀតណាម
មានវត្តមាន។ កងទ័ពវៀតណាមគឺជាកងទ័ពព្រះពុទ្ធដែលបានជួយឧបត្ថម្ភ
សង្គ្រោះប្រជាជាតិកម្ពុជា។”

        “កងទ័ពវៀតណាមគឺជាកងទ័ពព្រះពុទ្ធដែលបានជួយសង្គ្រោះប្រជាជាតិ
កម្ពុជា”។ នេះជាសម្ដីបានព័រនាដ៏ជាក់ស្ដែងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
ក្រោមរបបប៉ុលពតនិងក៏ជាការរំលឹកគុណចំពោះបណ្ដាយុទ្ធជនពលីស្ម័គ្រចិត្ត
វៀតណាមដែលបានពលីជីវិតរបស់ប្រជាជនកម្ពុជាក្នុងឪកាសរំលឹកខួប
អនុស្សាវរីយ៍លើកនេះដែរ៕

ប្រតិកម្មទៅវិញ