Dak Nong ដាស់អោយភ្ញាក់សក្តានុពលនៃគម្រោងថាមពលអគ្គិសនី Cu Jut ដោយប្រើពន្លឺព្រះអាទិត្យ

Chia sẻ

(VOVWORLD) -  តំបន់ Tay Nguyen និយាយរួមនិងខេត្ត Dak Nong និយាយដោយឡែក ត្រូវបានគេចាត់ទុកថាជាតំបន់ដីដែលមានសក្តានុពលធំធេង សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ។ បណ្តាគម្រោងថាមពលពន្លឺព្រះអាទិត្យនៅ Dak Nong បាននិងកំពុងអនុវត្តហើយត្រូវបានគេរំពឹងថា នឹងនាំមកនូវសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍប្រភពថាមពលស្អាត បម្រើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

Dak Nong ដាស់អោយភ្ញាក់សក្តានុពលនៃគម្រោងថាមពលអគ្គិសនី Cu Jut ដោយប្រើពន្លឺព្រះអាទិត្យ  - ảnh 1 បន្ទះសូឡាដែលស្រូបយកកាំរស្មី នៅ Cu Jut 

ដោយមានផ្ទៃដីជិត ៦៥ ហិកតា ដែលមានបន្ទះសូឡាដើរដោយពន្លឺព្រះអាទិត្យ ជាង ១៨៧,០០០ នោះ រោងចក្រថាមពលពន្លឺព្រះអាទិត្យ Cu Jut (ស្ថិតនៅទីប្រជុំជន Ea T'Linh ស្រុក Cu Jut ខេត្ត Dak Nong) បាននាំមកនូវប្រភពថាមពលស្អាតគ្មានទីបញ្ចប់។ មុននោះ “វាលថាមពល” នេះ គឺជាតំបន់ដីគ្មានជីជាតិ ដំណាំកសិកម្មដែលផ្តល់ទិន្នផលទាប ហើយប្រសិទ្ធភាពសេដ្ឋកិច្ចក៏ទាបផងដែរ។

លោក Nguyen Van Duc  ប្រតិបត្តិកររោងចក្រថាមពលពន្លឺព្រះអាទិត្យ Cu Jut បានអោយដឹងថា ទោះបីជាប្រតិបត្តិការនិងគ្រប់គ្រងបន្ទះសូឡា ជាង ១៨៧ ម៉ឺនបន្ទះក៏ដោយ ប៉ុន្តែ ជួរកម្មាភិបាលត្រូវតែធ្វើការតែលើកុំព្យួទ័រនិងគ្រប់គ្រងការងារដោយកាម៉ែរ៉ាបញ្ជូនមកមណ្ឌលប៉ុណ្ណោះ។ ក្រុមប្រតិបតិ្តការនេះក៏តែងតែចុះត្រួតពិនិត្យបន្ទះសូឡាជាប្រចាំ រក្សាបន្ទះសូឡាអោយស្អាត ដើម្បីធានាប្រតិបត្តិការប្រកប ដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់បំផុតនៃសុវត្ថុភាពវិទ្យុសកម្ម។ លោក Nguyen Van Duc បានអោយដឹងថា៖ “ការងាររបស់អ្នកប្រតិបត្តិនៅទីនេះគឺត្រូវធ្វើការត្រួតពិនិត្យលើឧបករណ៍និងគ្រប់គ្រងស្ថានភាពទូទៅរបស់រោងចក្រក្នុងពេលប្រចាំការ ពោលគឺប្រសិនបើបន្ទះសូឡាខ្លះខូច មានន័យថា ភារកិច្ចរបស់ក្រុមការងារគឺជួសជួល វា។  សំរាប់ម៉ោងផ្សាយ គឺចាប់ពីម៉ោង ១១  ដល់ម៉ោង ១៣ រសៀល (ដែលមានរលក វិទ្យុសកម្មខ្ពស់) ប៉ុន្តែក៏ចាក់ផ្សាយចាប់ពីម៉ោង ៦ ព្រឹកដល់ ៦ ល្ងាចផងដែរ”។

ម្ចាស់វិនិយោគដែលជាក្រុមហ៊ុនភាគហ៊ុនវារីអគ្គិសនីភាគកណ្តាល បានធ្វើការស្ទាបស្ទង់លើតំបន់ជាច្រើននៅទូទាំងប្រទេស ហើយលទ្ធផលគឺតំបន់នៃស្រុក Cu Jut ខេត្ត Dak Nong ដែលមានសក្តានុពលវិទ្យុសកម្មល្អ ពោលគឺចំនួនម៉ោងមានពន្លឺព្រះអាទិត្យ ជារៀងរាល់ឆ្នាំ គឺប្រហែល ២៦០០ ម៉ោង។ ស្របពេលដែលអាកាសធាតុនៅទីនេះមានស្ថេរភាពនិងមិនសូវងាយរងគ្រោះមហន្តរាយធម្មជាតិ ហេតុដូច្នេះ អង្គភាពបានវិនិយោគជាង ១.៣០០ ពាន់លានដុង ដើម្បីសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិត ៥០ មេហ្គាវ៉ាត់។ រោងចក្រនេះបានដំណើរការដោយរំពឹងថានឹងទទួលបានថាមពលអគ្គិសនី ៩០ លានគីឡូវ៉ាត់ក្នុងមួយឆ្នាំជាមួយនឹងចំណូលប្រមាណ ២០០ ពាន់លានដុង។ គេគ្រោងថា ដំណើរការក្នុងរយៈពេល ៩ ឆ្នាំនឹងអាចប្រមូលដើមទុននិយោគទាំងអស់មកវិញ។ លោក Luu Phuc Anh នាយករងនៃរោងចក្រថាមពលពន្លឺព្រះអាទិត្យ Cu Jut បានអោងដឹងថា៖ “ទិន្នន័យកាំរស្មីរបស់ Dak Nong ជាពិសេសនៅ Cu Jut ដែលជាតំបន់ដែលមានសក្តានុពលវិទ្យុសកម្មល្អ។ ជាពិសេសនៅក្នុងទីតាំងដែលត្រូវបានជ្រើសរើសដើម្បីសាងសង់នេះ មានលក្ខណៈងាយស្រួលជាច្រើន ដូចជានៅជិតប្រព័ន្ធខ្សែ ១១០KV ហើយមានកាំរស្មីល្អដែរ។ ម្យ៉ាងវិញទៀត ទិន្នផលអគ្គិសនីប្រចាំខែឈានដល់ប្រមាណ ៧ លានគីឡូវ៉ាត់ ហើយទិន្នផលអគ្គិសនីពីប្រតិបត្តិការនៅថ្ងៃទី ២០ ខែមេសា រហូតមកដល់ពេលនេះ ត្រូវបានរួមបញ្ចូលក្នុងបណ្តាញអគ្គិសនីជាតិគឺជាង ៣១ លានគីឡូវ៉ាត់  ដែលរួមចំណែកកាត់បន្ថយកង្វះខាតអគ្គិសនីរបស់ប្រទេសជាតិក៏ដូចជាការកាត់បន្ថយការបាត់បង់ថាមពលក្នុងតំបន់តែម្តង”។

ក្រៅពីគម្រោងធំៗ ចំនួន ២ ដែលត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មមក បច្ចុប្បន្ននេះ មានគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ៦ គ្រោងនឹងសាងសង់នៅស្រុក Cu Jut និង Krong No។ គម្រោងទាំងនេះកំពុងត្រូវបានដាក់ជូនក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដើម្បីធ្វើការវាយតម្លៃនិងបំពេញបន្ថែមលើផែនការប្រព័ន្ធអគ្គិសនីជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ស្រុកភាគខាងជើងនៃខេត្ត Dak Nong រួមមាន Cu Jut, Krong No និង Dak Mil នៅតែមានសក្តានុពលជាច្រើន ក្នុងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យហើយកំពុងត្រូវបានវិនិយោគិនក្នុងស្រុកនិងបរទេស យកចិត្តទុកដាក់។ នេះគឺជាសញ្ញាល្អដែលរួមចំណែកដល់ការបង្កើនការផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មអគ្គិសនីរបស់ប្រទេសជាតិក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ