” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

VAN DO Theo VOV -
Chia sẻ

​(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ 
ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត 
​​ណាម​ទទួលបានសំបុត្រជាង២០០​មក 
ពីប្រទេសចំនួន៤២​លើទូទាំង ពិភព 
លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល 
បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង 
ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក 
ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ 
ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី 
ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

​(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត​​
ណាម​ទទួលបានសំបុត្រជាង២០០​មកពីប្រទេសចំនួន៤២​លើទូទាំងពិភពលោក។
 ​​សូមអគុណមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមកកម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រ
​អប់​សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”
នៅទីក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)តាមសំណូមពររបស់មិត្តអ្នកស្តាប់
មួយចំនួន។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ថាប់។​

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង  - ảnh 1
” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

ពីមជ្ឈមណ្ឌលទីក្រុង Da Nang ចំងាយជាង៤០គីឡូម៉ែត្រ ​តាមទិស​និរតី ភ្នំ Ba Na
ឬបានហៅថាភ្នំ Chua មានកំពស់ ១៥០០ម៉ែត្រប្រៀបនឹង​នីវ៉ូទឹកសមុទ្រ ធាតុអាកាស
ត្រជាក់ស្រួលពេញ​ឆ្នាំ។ ចាប់ពី​សតវត្សរ៍​ទី២០ ជនបារាំង​បានកសាងមណ្ឌលសំរាកលំហែ
កាយ នៅលើកំពូលភ្នំ Ba Na។ នាបច្ចុប្បន្ន បណ្ដា​វីឡា​ សណ្ឋាការបានកសាងឡើងវិញ
 និងប្រមូលផ្តុំក្នុងមណ្ឌលResort ដូចជា៖Ba Na By Night, Le Nim, Hoang Lan …លៗ
 មកទស្សនា Ba Na លោកអ្នកនាងមិនគ្រាន់តែបាន​ទស្សនាទិដ្ឋភាពស្អាត​ប៉ុណ្ណោះទេ 
​ថែមទាំងបាន​ទទួលសេវាកម្មទេសចរណ៍ដ៏អស្ចារ្យទៀតផង។ នៅទីនេះ មានមណ្ឌល
លេងកំសាន្តក្នុងផ្ទះស្តង់តាអន្តរជាតិBa Na Hills Fantasy Park ដោយមានផ្តៃដី ២១
ពាន់​ម៉ែត្រ​ក្រឡា។ មណ្ឌលនេះឆ្លើយតបគ្រប់តម្រូវការអំពីការលេងកំសាន្តរបស់ជន
គ្រប់រូប។ ក្នុងសំណង់ទាំងនោះមាន រោងភាពយន្ត 4D 5D ជញ្ជាំងសិប្បនិមិត្តក្នុងផ្ទះ
ខ្ពស់បំផុត​(២១ម៉ែត្រ)។ នៅមជ្ឍមណ្ឌលលេងកំសាន្តនេះ នៅមានមណ្ឌលម្ហូបអាហារ
ចំនួន៣ ដោយមានមុខម្ហូបអឺរ៉ុបនិងអាស៊ី និងមណ្ឌលលក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រ
ភេទទៀតផង។ អ្នកនាង My Linh ភ្ញៀវទេសចរណ៍មកពីទីក្រុងហាណូយ បានអោយដឹងថា៖

“ ទោះបីជាខ្ញុំមិនទាន់បានទៅអឺរ៉ុបក្តី ប៉ុន្តែសំណង់ស្ថាប័ត្យកម្មនៅទីនេះ បានធ្វើ
អោយនាងខ្ញុំនិងភ្ញៀវទេសចរគ្រប់រូបភ្ញាក់ខ្លួន ចូលចិត្តយ៉ាងខ្លាំង។ អ្នកទាំងអស់
គ្នាមិនអាចមិនថតរូបបានទេ។” 

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង  - ảnh 2
” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

ដោយមានភាពទាក់ទាញដោយឡែករបស់ខ្លួននោះ  Ba Na Hills ​បាន​និងកំពុង
ទទួលភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ តាម​ការស្ថិតិនាឆ្នាំ
២០១៦កន្លងទៅ បានមានភ្ញៀវទេសចរជាងពីរលាននាក់មកទស្សនាទីនេះដែរ។ ស្ដីអំ
ពីការអភិវឌ្ឍន៍ Ba Na Hills នាពេលខាងមុខ អនុប្រធាន​មន្ទីរវប្បធម៌កីឡានិងទេស
ចរណ៍ទីក្រុង Da Nang លោក Tran Chi Cuong បានអោយដឹងថា៖

“ មណ្ឌលនេះត្រូវបានទស្សនាវដ្តីនិងគេហទំព័រជាច្រើនលើពិភពលោកជ្រើសតាំង
ជាទីមកដក់គួរអោយទាក់ទាញក្នុងឆ្នាំ២០១៦។​ យើងខ្ញុំបានកំណត់កា​រវិនិ​យោគបណ្ដា
ផលិតផលថ្មី ក៏ដូចជាលើកកំពស់គុណភាពផលិតផលជាតម្រូវការ​ចាំបាច់ ដើម្បីឆ្លើយ
តបនឹងគោលបំណងរបស់ភ្ញៀវទេសចរគ្រប់រូប។”

 លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងពេញចិត្តចំពោះ​ព័ត៌មាន
ពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសាបរទេសវិទ្យុសម្លេងវៀត​ណាម លេខ ៤៥ វិថី
 Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាច
ស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ
www.vovworld.vn.។ 

 

ប្រតិកម្មទៅវិញ