(VOV)_ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បិរយាកាសទទួលបុណ្យសំពះព្រះខែ(ថ្ងៃទី១៥ ខែទី៨ តាមច័ន្ទគតិ) ដ៏អ៊ូអរ សប្បាយរីករាយលើគ្រប់វិថី ច្រក់ល្ហក់ និង
ជាពិសេសគឺនៅតំបន់វិថីបុរាណហាណូយ។ វិថីទាំងនេះកំពុងបញ្ចេញពណ៌ចម្រុះ
ដោយប្រដាប់លេងរបស់កុមារ ដូចជា៖ ភ្លើងគោម របាំងមុខ រួមជាមួយក្លិនក្រអូប
ពីនំព្រះខែទៀត។
![សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_09_25/20140905095520-v4.jpg) |
សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ |
Hang Ma, Luong Van Can, Hang Bong, Hang Duong, ផ្សារ Dong Xuan សុទ្ធតែ
ជាវិថីមានមនុស្សអ៊ូអរបំផុត នាពេលសរទរដូវមកដល់ម្តងៗ។នៅសងខាងវិថី មុខ
ទំនិញបំរើពិធីបុណ្យសំពះព្រះខែដូចជា៖ ប្រដាប់លេងរបស់កុមារ ក្លិនក្រអូបពីនំព្រះ
ខែ អ្នកលក់ អ្នកទិញ មកវិថីទាំងនេះយ៉ាងច្រើនកុះករ។ ហើយនៅទីនេះគេលឺសម្លេង
រាំនាគ លោតម៉ុងសាយបណ្ដាលអោយមនុស្សសប្បាយរីករាយ រងចាំដល់ថ្ងៃបុណ្យ
សំពះព្រះខែ។ក្នុងឆ្នាំនេះ ប្រដាប់លេងសំរាប់កុមារ មានច្រើនប្រភេទ រាប់ទាំងមុខ
ទំនិញប្រពៃណី ដែលបានផលិតនៅភូមិរបរនានាត្រូវបានដាក់តាំងបង្ហាញ លក់ច្រើន
ជាងប៉ុន្មានឆ្នាំមុនៗនេះ។ លោកស្រី Le Thi Hong Thuong ម្ចាស់ហារមួយនៅវិថី Hang
Ma បានអោយដឹងថា៖
“ ប្រដាប់ប្រដារលេងរបស់កុមារឆ្នាំនេះភាគច្រើនគឺទំនិញវៀតណាម។ ក្នុងនោះ
ច្រើនបំផុតគឺភ្លើងគោម ស្គ Com …ជាដើម។”
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅវិថីបុរាណ ដូចជា៖ ការតាំងពិព័រណ៌
ផ្សារណាត់ ល្បែងកំសាន្តប្រជាប្រិយ កម្មវិធីសម្ដែងសិល្បះសំរាប់កុមារ បានធ្វើអោយ
បរិយាកាសទទួលបុណ្យសំពះព្រះខែកាន់តែអ៊ូអរ សប្បាយរីករាយ។ ប្អូន Nguyen Anh
Thu នៅខ័ណ្ឌ Cau Giay ចែករំលែកថា៖
“ ឆ្នាំនេះ មានល្បែងកំសាន្ត និងសកម្មភាពជាច្រើន ដូចជា៖ល្បែងកំសាន្តប្រ
ជាប្រិយ។ ពីនោះ ប្អូនៗបានយល់ដឹងបន្ថែមអំពីប្រភពដើម ប្រពៃណី វប្បធម៏ជន
ជាតិវៀតណាមទៀតផង។”
![សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ - ảnh 2](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_09_25/thoi-tiet-tu-nay-den-ram-trung-thu-ra-sao.jpg) |
សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ |
ប្អូន Nguyen Thu Thuy នៅខ័ណ្ឌ Nam Tu Liem ក្រុងហាណូយ ក៏បានអោយដឹងថា៖
“ ប្អូនមកដល់ទីនេះ ហើយបានលែងល្បែងកំសាន្តប្រពៃណី។ ប្អូនចូលចិត្ត
ណាស់ ហើយមានគោលបំណងថា៖កម្មវិធីដូច្នេះនឹងបានរៀបចំច្រើនថែមទៀត។”
ក្នុងឱកាសបុណ្យសំពះព្រះខែនេះ ក្រុម Dinh Lang Viet និងបណ្ដាសិល្បករ
សិល្បការិនី បានធ្វើចង្កៀងគោមមានកំពស់ពីរម៉ែត្រ ដោយមានរូបភាពស្ដីពីវីរជន
ក្នុងប្រវត្តិសាស្ត្រជាតិ។ សិល្បករ Nguyen Van Quyen នៅភូមិ Dan Vien ឃុំ Cao Vien
ស្រុក Thanh Oai ជាយទីក្រុងហាណូយ បានអោយដឹងថា៖
“ យើងខ្ញុំចង់ផ្តល់របៀបធ្វើប្រដាប់លេងកំសាន្តនេះអោយជំនាន់ក្រោយៗ។
បណ្ដាល្បែងកំសាន្តប្រជាប្រិយនេះជាចំណុចវប្បធម៌ដ៏វិសេសវិសាលរបស់ជីដូនជី
តា បានជាយើងត្រូវថែរក្សាអោយជំនាន់ក្រោយៗ។”
បុណ្យសំពះព្រះខែនាបច្ចុប្បន្ន មានការផ្លាស់ប្តូរថ្មីជាច្រើនក្តី ប៉ុន្តែ បណ្ដាជំ
នាន់ជនវៀតណាមនៅរង់ចាំ ដោយមាននំសំពះព្រះខែ ប្រដាប់លេងសំរាប់កុមារ
ល្បែងកំសាន្តប្រជាប្រិយ។ ប្រការទាំងនេះដ៏សាមញ្ញ ប៉ុន្តែពោពេញទៅដោយតំ
លៃវប្បធម៌ប្រជាប្រិយដ៏ល្អប្រសើររបស់ជនជាតិវៀតណាម៕