រឿងនិទានស្តីពីកូនស្រីធម៌របស់លោកប្រធានហូជីមិញ

THUY VAN/NGOC ANH Theo VOV WORLD -
Chia sẻ

(VOVworld) – «លោកប្រធានហូជីមិញដ៏មហិមារដោយ
ប្រការសាមញ្ញបំផុតពោពេញ ទៅដោយលក្ខណៈមនុស្សសាស្ត្រ។
 ហើយខ្ញុំនឹករំលឹកទៅដល់លោកជារៀលរាល់ថ្ងៃក្នុងជីវិត ខ្ញុំ។
 នេះគឺជាការចែករំលែកគួរឲ្យរំភើបចិត្តរបស់លោកស្រី
 Elisabeth Helfer Aubrac កូនស្រីធម៌ជាជនជាតិបារាំង
របស់លោកប្រធានហូជីមិញ។ 

រឿងនិទានស្តីពីកូនស្រីធម៌របស់លោកប្រធានហូជីមិញ - ảnh 1
លោកស្រី Elisabeth Helfer Aubrac កូនស្រីធម៌ជាជនជាតិបារាំងរបស់លោកប្រធានហូជីមិញ។  (Image: VOVworld)

(VOVworld) – «លោកប្រធានហូជីមិញដ៏មហិមារដោយប្រការសាមញ្ញបំផុតពោពេញ
ទៅដោយលក្ខណៈមនុស្សសាស្ត្រ។ ហើយខ្ញុំនឹករំលឹកទៅដល់លោកជារៀលរាល់ថ្ងៃក្នុងជីវិត
 ខ្ញុំ។ នេះគឺជាការចែករំលែកគួរឲ្យរំភើបចិត្តរបស់លោកស្រី Elisabeth Helfer Aubrac
កូនស្រីធម៌ជាជនជាតិបារាំងរបស់លោកប្រធានហូជីមិញ។

ផ្ទះតូចស្ថិតនៅខ័ណ្ឌទី ៩ ទីក្រុងប៉ារីស (បារាំង) របស់ប្តីប្រពន្ធលោកស្រី Elisabeth Helfer
Aubrac ពោពេញទៅដោយវត្ថុអនុស្សារវរីយ៍របស់វៀតណាម។ ស្រីជាជនជាតិជនបារាំង
ស្លូតបូត​រូបនេះបានប្រសូត្រនាឆ្នាំ ១៩៤៦ ឆ្នាំដែលលោកប្រធានហូជីមិញបានអញ្ជើញ
ចូលរួមសន្និសីទ Fontainnebleau ក្នុងឋានៈជាភ្ញៀវគិត្តិយសរបស់រដ្ឋាភិបាលបារាំង។
ចំណងមិត្តភាពជិតស្និតរវាងឪពុកលោកស្រី​ លោក Raymond Aubrac អ្នកបដិវត្តបារាំង
ដែលបានរួមវិភាគទានជាច្រើនក្នុងការតស៊ូសំរាប់សន្តិភាពនៅវៀតណាមរួមជាមួយលោក
ប្រធានហូជីមិញ​បានបង្កើតឡើងទំនាក់ទំនងមួយដែលផ្សាភ្ជាប់វាសនានៃកុមារី Elisabeth
 Helfer Aubrac ជាមួយឪពុកធម៌ហូជីមិញផងនិងប្រទេសវៀតណាមផង។ លោកស្រី
​ Elisabeth Helfer Aubrac បានរៀបរាប់ថា៖

«ខ្ញុំអានសៀវភៅឡើងវិញដែលប៉ាខ្ញុំនិពន្ធហើយផ្ទៀងស្តាប់ការរៀបរាប់របស់លោក ដោយ
សារ ពេលនោះខ្ញុំទើបតែកើត។ នាឆ្នាំ ១៩៤៦ ក្នុងពេលចូលរួមសន្និសីទ Fontainnebleau
នៅបារាំង លោកប្រធានហូជីមិញបានជួបជាមួយឪពុកខ្ញុំដែលជាអតីតព្រឹទ្ធ សមាជិក
បារាំង។ ឪពុកខ្ញុំបានអញ្ជើញលោកប្រធានហូជីមិញទៅមកលេងគ្រួសាខ្ញុំហើយ លោក
ទទួលសេចក្តីអញ្ជើញនេះភ្លាម។ លោកប្រធានហូជីមិញបានស្នាក់នៅផ្ទះគ្រួសារខ្ញុំ​ ចាប់
ពីដើមខែ សីហា ដល់ពាក់កណ្ដាលខែ កញ្ញា ឆ្នាំ ១៩៤៦។ ថ្ងៃទី ១៥ សីហា ឆ្នាំនោះ ម្តាយ
ខ្ញុំសំរាលខ្ញុំហើយដាក់ឈ្មោះគឺ Elisabeth។ លោកប្រធានហូជីមិញបានចុះទៅសាកសួរសុខ
ទុកយើងខ្ញុំនៅអាគារសម្ភព Port Royal ទីក្រុងប៉ារីស។ លោកបានជូនអំណោយ ហើយ
យល់ព្រមធ្វើជាឪពុកធម៌របស់ខ្ញុំ។ លោកហៅខ្ញុំគឺ Babette។»

ជារៀលរាល់ឆ្នាំនៃថ្ងៃកំណើតរបស់កុមារី Babette លោកប្រធាន ហូជីមិញតែងតែផ្ញើរ
សំបុត្រនិងអំណោយទៅដល់ លោក Raymond Aubrac និងកូនធម៌របស់ខ្លួន។ ដល់
សព្វថ្ងៃនេះ លោក Raymond Aubrac ថែរក្សាបណ្ដាអំណោយរបស់លោកប្រធានហូជីមិញ
ប្រដូចជាវត្ថុអនុស្សារវរីយ៍ដ៏ពិសិទ្ធ។ ពីកាលកុមារភាពកុមារី Babette បានតែងតែគូរ
គំនូនិងផ្ញើរសំបូត្រទៅឪពុកធម៌។ ទោះបីជារវល់ឬក្នុងសង្គ្រាមដ៏សាហាវក្តី ប៉ុន្តែ
លោកប្រធានហូជីមិញជានិច្ចកាលឆ្លើយតបសំបុត្ររបស់ Babette។ លោកស្រី Elisabeth
Helfer Aubrac បើកកញ្ចប់អំណោយពិសេសដោយការរំចូលចិត្តយ៉ាងខ្លាំងដែលលោក
អ៊ុំហូបានផ្ញើរដល់លោកស្រីក្នុងជំនួបចុងក្រោយរវាងឪពុករបស់លោកស្រីជាមួយលោក
ប្រធានហូជីមិញ នាឆ្នាំ ១៩៦៧។ អំណោយពិសេសនេះជាក្រណាត់សូត្រពណ៌លឿងទន់
ភ្លន់មួយផ្ទាំងដែលត្រូវបានផលិតនៅភូមិ Van Phuc Ha Dong ក្រុងហាណូយ។ លោកស្រី​
Elisabeth Helfer Aubrac បានឲ្យដឹងថា៖

        «លោកប្រធានហូជីមិញដ៏មហិមារមានរចនាបទរស់នៅពោរពេញទៅដោយមនុស្ស
 សាស្ត្រដ៏សាមញ្ញ។​ មិនដូចជាអ្នកការទូត ឬ អ្នកនយោបាយមួយនាក់ទេ លោកប្រធាន
 ហូជីមិញស្និតស្នាលជាមួយប្រជាជនគ្រប់ស្រទាប់ពីកម្មករដល់កសិករ។ ខ្ញុំនឹករំលឹកអំពី
លោក ប្រធានហូជីមិញជារៀលរាល់ថ្ងៃ។ ខ្ញុំចាប់អារម្ភណ៍ថា៖ មានខ្សែទាក់ទងយ៉ាងស្និទ
ស្នាល ជាមួយប្រជាពលរដ្ឋនិងប្រទេសជាតិរបស់ឪពុកធម៌ខ្ញុំ។​ ខ្ញុំនិងឪពុក Raymond
Aubrac បានទៅទស្សនានៅវៀតណាមប៉ុន្មានដងហើយ។ ប្តីខ្ញុំក៏បានទៅបង្រៀននៅ
មជ្ឈមណ្ឌល បណ្តុះបណ្ដាលការគ្រប់គ្រងបារាំង-វៀតណាមនៅទីក្រុងហាណូយ ២ ដង
ក្នុងមួយឆ្នាំ ផងដែរ។ យើងខ្ញុំសប្បាយរីករាយនិងសុភមង្គលណាស់ក្នុងពេលដែលមាន
សិស្សានុសិស្ស វៀតណាមជាច្រើនមកសាកសួរសុខទុកគ្រួសារខ្ញុំ។»

        លោកស្រី Elisabeth Helfer Aubrac ក៏មានមោទនភាពក្នុងពេលរៀបរាប់អំពី
 ឪពុកលោកស្រី អ្នកបដិវត្តន៍បារាំង Raymond Aubrac ដែលបានរួមដំណើរជានិច្ច
ជាមួយ ប្រជាពលរដ្ឋវៀតណាមក្នុងការតស៊ូអាណានិគមនិយមបារាំងនិងចក្រពិត្ត
អាមេរិក។ លោក  Raymond Aubrac បានមានការួមចំណែកយ៉ាងសកម្មចំពោះបុព្វ
ហេតុផ្លាស់ប្តូរថ្មីរបស់ វៀតណាមនិងការពូនជ្រុំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិ
ការរវាងបារាំងនិងវៀតណាម។ លោកទទួលមរណៈភាពនាឆ្នាំ ២០១២​ ក្នុងជន្មាយុ ៩៧
ឆ្នាំ។   ដើម្បីកត់ត្រានូវគុណូបការៈរបស់លោកអតីតប្រធានរដ្ឋវៀតណាម លោក Truong
 Tan Sang  បានប្រគល់ជូនលោក Raymond Aubrac គ្រឿងឥស្សរិយយសហូជីមិញនាឆ្នាំ
នោះផងដែរ។ តាងនាមគ្រួសារ លោកស្រី Elisabeth Helfer Aubrac បានមកដល់
វៀតណាមទទួលកិត្តិនាមដ៏ថ្លៃថ្លានេះ។

        គ្រាដែលនៅរស់ លោកប្រធានហូជីមិញជានិច្ចកាលយកចិត្តទុកដាក់និងលែទុក
សេចក្តីស្រឡាញ់បំផុតសំរាប់កុមារាកុមារីនៅក្នុងនិងក្រៅប្រទេស។ ដោយសារ គេជា
អ្នក ម្ចាស់នាអនាគតរបស់ប្រទេសជាតិនិងមនុស្សលោក។

រហូតមកដល់ពេលនេះ ទោះបីជាមានអាយុ ៧០ ឆ្នាំ ក្តី ប៉ុន្តែ លោកស្រី Elisabeth Helfer
 Aubrac នៅនឹករំលឹកនិងមានមោទនភាពអំពីទំនាក់ទំនងរវាងលោកស្រីនិងអគ្គមគ្គទេសន៍ដ៏មហិមារបស់ប្រជាពលរដ្ឋវៀតណាមដែលលោកស្រីតែងតែហៅថា៖ លោកអ៊ុំហូ៕

ប្រតិកម្មទៅវិញ