ពិភពកុមារវ័យ បរិយាកាសរបស់កុមារក្នុងឱកាសទិវាកុមារអន្តរជាតិ។

BUI HANG Theo VOV -
Chia sẻ

VOV-ពិព័ណ៍ ផ្សារណាត់ ពិភពកុមារវ័យលើកទី១៦
និងពិព័ណ៍គំនូកុមារ ទូទាំងប្រទេសឆ្នាំ២០១៣ កំពុង
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ឧសភាដល់​ថ្ងៃ​ទី
១មិថុនានៅមជ្ឈមណ្ឌលពិព័ណ៍វប្បធម៍សិល្បៈវៀត
ណាមទីក្រុងហាណូយ។ នេះជាសកម្មភាពត្រូវបានរៀបចំជាប្រចាំឆ្នាំសំដៅ បង្កើតឡើងកន្លែងវប្បធម៍លេងកំសាន្តមានចរិតលក្ខណអប់រំខ្ពស់ចំពោះកុមារ
ក្នុងឪកាសទិវាកុមារ​អន្តរជាតិ។

ពិភពកុមារវ័យ បរិយាកាសរបស់កុមារក្នុងឱកាសទិវាកុមារអន្តរជាតិ។ - ảnh 1
ពិព័ណ៍ ផ្សារណាត់ ពិភពកុមារវ័យលើកទី១៦និងពិព័ណ៍គំនូកុមារ ទូទាំងប្រទេសឆ្នាំ២០១៣ (vov.vn)



        VOV-ពិព័ណ៍ ផ្សារណាត់ ពិភពកុមារវ័យលើកទី១៦និងពិព័ណ៍គំនូកុមារ ទូទាំងប្រទេសឆ្នាំ២០១៣ កំពុងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ឧសភាដល់​ថ្ងៃ​ទី១មិថុនានៅមជ្ឈមណ្ឌលពិព័ណ៍វប្បធម៍សិល្បៈវៀតណាមទីក្រុងហាណូយ។ នេះជាសកម្មភាពត្រូវបានរៀបចំជាប្រចាំឆ្នាំសំដៅបង្កើតឡើងកន្លែងវប្បធម៍លេង កំសាន្តមានចរិតលក្ខណអប់រំខ្ពស់ចំពោះកុមារក្នុងឪកាសទិវាកុមារ​អន្តរជាតិ។

        សម្លេងដ៏សប្បាយដែលបណ្ដាមិត្តកំពុងបានស្ដាប់គឺជាការសម្ដែងរបស់​បណ្ដាកុមារសាលាបថមសិក្សា Nghia Do ក្រុងហាណូយក្នុងការប្រឡងរាំ Aerobic សំរាប់សិស្សានុស្សិសសាលាបថមសិក្សា Hanoi Kids Aerobic Championship 2013។ នេះជាសកម្មភាពថ្មីមួយក្នុងក្របខ័ណ្ឌពិព័ណ៍ផ្សារ​ណាត់ ទាក់ទាញការចូលរួម របស់កុមារមកពីសាលាក្លឹបចំនួន២០នៅទីក្រុង​ហា​ណូយ។ ការប្រឡងបានបង្កើត ឪកាសលេងកំសាន្តជួបប្រាស្រ័យបំប៉ុន​សុខភាព។ លោកស្រី Nguyen Thuy Tien មានកូនចូលរួមការប្រឡងបានឲ្យ​ដឹង​ថា៖

        “ខ្ញុំគិតថានេះជាកន្លែងលេងកំសាន្តដើម្បីឲ្យប្អូនៗកុមារបានហាត់ពត់លត់ដុំ​ភាពក្លៀវក្លាជឿជាក់លើខ្លួនឯង។ នេះជា​រយៈ​ពេលចាប់ផ្ដើមឲ្យវិសមកាល បណ្ដា កុមារបានមានទីលានលេងថ្មីមួយ​មាន​​សកម្មភាព​ជាច្រើនជាង។”

        ទន្ទឹមនឹងការប្រឡង Aerobic ក្នុងក្របខ័ណ្ឌពិព័ណ៍នៅមានសកម្មភាពដ៏​សម្បូរ បែបទាក់ទាញផ្សេងៗទៀតសំរាប់កុមារ។ លោក Nguyen Thanh Doan ដំណាង​គណៈចាត់តាំងបានឲ្យដឹងថា៖

       “ក្នុងក្របខ័ណ្ឌកម្មវិធីនៅមានពិព័ណ៍គំនូ បណ្ដាសកម្មភាពជួបប្រាស្រ័យ​
សិល្បៈ។ ក្រៅពីនោះបណ្ដាក្រុមហ៊ុនល្បែងលេងកំសាន្តបាននាំមកល្បែងមក​ដើម្បីកុមារបានលេងកំសាន្តមិនត្រូវបង់ប្រាក់។ នេះជាទីលានលេងនិងក៏​ជា​កាដូរ​មានអត្ថន័យសំរាប់ប្អូនៗកនុងឪកាសទិវាកុមារអន្តរជាតិ។”

         ពិព័ណ៍គំនូកុមារអន្តរជាតិទូទាំងប្រទេសឆ្នាំ២០១៣បានតាំងបង្ហាញ​បណ្ដា គំនូដែលទទួលបានរង្វាន់និងគំនូស្អាតដែលត្រូវបានជ្រើសរើសពីការ​ប្រឡងគូរ គំនូកុមារទូទាំងប្រទេស។ គំនូរចំនួន៤១៧ផ្ទាំងនៅពិព័ណ៍បានឆ្លុះ​បញ្ចាំងដ៏ រស់រវើសនូវពិភពកុមារវ័យមនោសញ្ចេតនារបស់កុមារជំទង់ចំពោះលោកប្រធាន
ហូជីមិញ ស្រុកកំណើត។ លោក Doan បានឲ្យដឹងថែមទៀត​ថា៖

        “លើមូលដ្ឋាននោះនាយកដ្ឋានសោភ័ណ្ឌថតរូបនិងពិភពបានបំផុសការ
ប្រឡងគូគំនូកុមារលើទូទាំងប្រទេសនិងគំនូបានផ្ញើមកពីបណ្ដាខេត្តទីក្រុងក្នុង
ទូទាំងប្រទេស។ បរិមាណចូលរួមគឺជាង៩ម៉ឺនវណ្ណកម្មកនុងនោះបណ្ដា​វណ្ណកម្ម​លេចធ្លោត្រូវបានជ្រើសរើសតាំងពិព័ណ៍ក្នុងលើកនេះ។”

        មកទស្សនាពិព័ណ៍គំនូរួមជាមួយម្ដាយ​ប្អូន Nguyen Minh Ngoc សិស្ស​ថ្នាក់​ទី២សាលាបថមសិក្សា Tran Quoc Toan បានយកចិត្តទុកដាក់កំសាន្ត​បណ្ដាគំនូ ដែលបណ្ដាមិត្តដែលបានគូរនិងចង់ឲ្យគំនូរបស់ខ្លួននឹងត្រូវបានតាំងបង្ហាញក្នុង
លើកក្រោយ។

         “គំនូនេះព័ដ៏ស្អាត។ ​មានគំនូបណ្ដាមិត្តបានគូរអំពីប្រធានបទកងទ័ពមាន​​​
គំនូ​អំពីឪពុកម្ដាយ មានគំនូអំពីរូបភាពបណ្ដាមិត្តអង្គុយលេងជាមួយ​លោក​អ៊ំ​ហូ។​ខ្ញុំចូលចិត្តពិព័ណ៍នេះណាស់​ និងសង្ឃឹមថាឆ្នាំក្រោយនឹងបានចូលរួម​ពិព័ណ៍​នេះ។”

         ពិព័ណ៍ផ្សារណាត់ពិភពកុមារវ័យលើកទី១៦និងពិព័ណ៍គំនូកុមារទូទាំង
ប្រទេសឆ្នាំ២០១៣ជាបរិយាកាសលេងកំសាន្តព័ណ៍ចម្រុះក្នុងឪកាសទិវាកុមារ
អន្តរជាតិទី១មិថុនាឆ្នាំនេះ។​នេះក៏ជាឪកាសដើម្បីប្អូនៗជួបប្រាស្រ័យរៀន​សូត្រ​បណ្ដាប្រការថ្មីថ្មោងមានប្រយោជន៍ទៀតផង៕

ប្រតិកម្មទៅវិញ