VOV-ទៅវត្តនាដើមឆ្នាំដែលពីយូមកបានក្លាយទៅជាផ្នែកវប្បធម៍ប្រពៃណី
ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ពិសេសគឺក្នុងថ្ងៃទី១៥កើតខែទី១។
ជនគ្រប់រូបទៅវត្តក្នុងថ្ងៃទី១៥កើតដើមឆ្នាំមិនត្រឹមតែដើម្បីបួងសួងរាល់ប្រការ
សុខសាន្តត្រាណល្អប្រសើសំរាប់ខ្លួនឯងនិងគ្រួសារក្នុងឆ្នាំថ្មីប៉ុណ្ណោះទេថែមទាំង
រកសំរាប់ខ្លួននៅពេលវេលាសំរាករមងាប់អារម្មណ៍នៅកន្លែងវត្តជ្រះថ្លាឬទ្ធាតជះ
ទៀតផង។
|
ទៅវត្តនាដើមឆ្នាំដែលពីយូមកបានក្លាយទៅជាផ្នែកវប្បធម៍ប្រពៃណីក្នុងជីវភាពរស់នៅរបស់
ប្រជាជនវៀតណាម ពិសេសគឺក្នុងថ្ងៃទី១៥កើតខែទី១។ |
តាមទស្សនាទានរបស់ជនជាច្រើនថា “ទៅវត្តពេញក្នុងមួយឆ្នាំមិនស្មើនឹង
ទៅវត្តថ្ងៃទី១៥កើតខែទីមួយ” ពីព្រោះនេះជាថ្ងៃ១៥កើតសំខាន់បំផុតតាមច័ន្ទកតិ
របស់ប្រជាជនវៀតណាម។ ក្នុងបរិយាកាសជ្រះថ្លា ចរន្តមនុស្សពីគ្រប់ទិសទីបាន
ឆ្ពោះទៅថានព្រលឹងដើម្បីរំលឹកឧទ្ទិសដល់ជីដូនជីតាប្រភពដើមដើម្បីទទួល អារម្មណ៍ឃើញថាមេឃដីហាក់ដូចជាសម្របជាមួយគ្នា មនុស្សជិតស្និទ្ធជាមួយ
គ្នាជាង។ ក្នុងពន្លឺនៃចង្កៀងទានធូបក្រអូបឈ្ងុយឈ្ងុប ជនគ្រប់រូបសុទ្ធតែគោរព
ធ្វើសក្ការៈបូជា។ សេចក្តីប់ងប្រាថ្នារបស់គេខុសៗពីគ្នាប៉ុន្តែរួមមានជាបំណងតែ មួយគឺសូមបួងសួងឲ្យឆ្នាំថ្មីសុខសាន្តត្រាណមានសំណាងសំរាប់គ្រួសារ។ ព្រះ
តេជ្ជគុណ Thich Thanh Duong នៅវត្ត Quan Su មានពុទ្ធដីកាថា៖
“ថ្ងៃទី១៥កើតខែទី១ជាថ្ងៃ១៥កើតដ៏ពិសិទ្ធិដែលប្រមូលនូវជំនឿជាងបណ្ដា
ថ្ងៃ១៥កើតផ្សេងៗក្នុងឆ្នាំ ពីព្រោះនេះជាថ្ងៃ១៥កើតដើមឆ្នាំ។ គេបានហៅថាថ្ងៃ១៥កើតខែទី១ជាបុណ្យតេត Thuong Nguyen។ ក្រោយនោះនៅបណ្ដាខែក្រោយៗអាច
មានបុណ្យតេតផ្សេងៗដូចជាបុណ្យតេត Trung Nguyen។”
|
បុណ្យថ្ងៃទី១៥កើតខែទី១ទៅតាមសុទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធក៏ត្រូវមានទានធូបឈ្ងុយឈ្ងុប
ផ្កាផ្លែឈើស្រស់ៗ។ |
ថ្ងៃ១៥កើតខែទី១មានអត្ថន័យដ៏សែនសំខាន់ដូច្នេះប្រហែលជាវាចាប់ផ្ដើមពីទស្សនាទានអំពីរូបភាពព្រះច័ន្ទក្នុងព្រលឹងប្រជាជនវៀតណាម។ ថ្ងៃ១៥កើតជាប្រចាំខែជាថ្ងៃស្អាតបំផុតរបស់ព្រះច័ន្ទ។ ថ្ងៃ១៥កើតខែទី១ជាថ្ងៃព្រះច័ន្ទនិទាឃៈ
រដូវស្អាតបំផុត ព្រច័ន្ទដើមដំបូងរបស់ឆ្នាំថ្មី។ ថ្ងៃ១៥កើតខែទី១ត្រូវបានចាត់ទុកជាថ្ងៃបុណ្យតេតប្រពៃណីចុងក្រោយ។វាបានក្លាយទៅជាផ្នែកជីវភាពវប្បធម៍ជំនឿរបស់ប្រជាជនវៀតណាម។ ទៅវត្តក្នុងថ្ងៃ១៥កើតខែទី១ក្រៅពីបំពេញអារម្មណ៍
ព្រលឹងក្រោយពីប៉ុន្មានថ្ងៃធ្វើពលកម្មដ៏នឿយហត់ ជនគ្រប់រូបបានធូរស្រាលចិត្ត
គំនិតទស្សនាទេសភាពក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវ។ ព្រះតេជ្ជគុណ Thich
Thanh Duong មានពុទ្ធដីកាទៀតថា៖
“បុណ្យថ្ងៃទី១៥កើតខែទី១ទៅតាមសុទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធក៏ត្រូវមាន ទានធូបឈ្ងុយឈ្ងុបផ្កាផ្លែឈើស្រស់ៗ។ ក្រៅពីនោះអ្នកទៅបួងសួងនៅវត្តបាន
បង្ហាញនូវទឹកចិត្តល្អជាមួយគ្នាតាមរយៈការប្រសិទ្ធពរគ្នារាល់ប្រការល្អបំផុត
សំរាប់ឆ្នាំថ្មីមួយក្នុងពេលទៅវត្តធ្វើសក្ការៈបូជានៅទីកន្លែងព្រះពុទ្ធ។ នេះជា អំណោយផលបុណ្យប្រការសំណាងសំរាប់គ្នានាដើមឆ្នាំ។”
|
ជនគ្រប់រូបទៅវត្តក្នុងថ្ងៃទី១៥កើតដើមឆ្នាំដើម្បីបួងសួងរាល់ប្រការសុខសាន្តត្រាណ
ល្អប្រសើសំរាប់ខ្លួនឯងនិងគ្រួសារក្នុងឆ្នាំថ្មី |
ទៅវត្តក្នុងថ្ងៃ១៥កើតខែទី១បានក្លាយទៅជាផ្នែកជីវភាពវប្បធម៍ប្រពៃណី
ក្នុងជីវភាពរស់នៅប្រជាជនវៀតណាម។ ក្នុងពេលទៅវត្តបួងសួង ក្នុងក្លិនធូប
សម្លេងជួងបានលាន់រន្ទឺ ជនគ្រប់រូបបានឃើញសុខសាន្តត្រាណជាងក្នុងពេល
គិតដល់ឆ្នាំថ្មីមួយជាមួយប្រការល្អបំផុតប្រកបដោយសុភមង្គល។ ប្រការទាំង នោះបានក្លាយទៅជាភាពស្អាតវប្បធម៍ប្រពៃណីរបស់ប្រជាជនវៀតណាមបង្កើតឡើងផ្នែកពហុព័រក្នុងផ្ទាំងគំនូរវប្បធម៍វៀតណាម។ លោក Kevin Brian ភ្ញៀវទេសចរណ៍អូស្ត្រាលីម្នាក់បានឲ្យដឹងថា៖
“តាមខ្ញុំថាចំពោះជនវៀតណាមទៅវត្តក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីពិសេសគឺថ្ងៃ
១៥កើតខែទី១ជាប្រការល្អប្រសើរនិងសំខាន់បំផុត។ ខ្ញុំគិតថាក្នុងពេលគេទៅ
វត្តក្នុងថ្ងៃនេះ គេនឹងទទួលបានរាល់ប្រការល្អដែលបានបួងសួងសំរាប់ខ្លួន។
ប្រការនោះល្អណាស់។”
ទៅវត្តថ្ងៃ១៥កើតខែទី១បានក្លាយទៅជាទម្លាប់ ផ្នែកស្អាតរបស់ខឿន
វប្បធម៍ ជាកន្លែងដើម្បីបង្ហាញនូវបំណងប្រាថ្នារបស់ជនគ្រប់រូប ប្រសិទ្ធពរឲ្យ
ឆ្នាំថ្មីមានអំណោយផល ប្រសិទ្ធពរឲ្យជីវភាពរស់នៅប្រកបសុខសាន្តត្រាណ
សុខដុមរម្យនា។ នេះជាឱកាសដើម្បីជនគ្រប់រូបទស្សនាកំសាន្តទេសភាព
ស្អាត ភាពជ្រះថ្លានៅកន្លែងពិសិទ្ធិ រកមកប្រភពដើមប្រជាជាតិក្នុងបរិយាកាស
និទាឃៈរដូវ៕