ទំនៀមទំលាប់បុណ្យតេតរបស់ជនជាតិ Thai ខ្មៅ។

LAN ANH Theo VOV -
Chia sẻ
VOV-ក្រោយរយៈពេល១ឆ្នាំធ្វើការយ៉ាងនឿយហត់
ក្នុងពេលបុណ្យតេតមកដល់ម្ដងៗ ជនជាតិ​ Thai ខ្មៅ
នៅ Dien Bien បានរវល់រៀបចំសំអាតតុបតែងផ្ទះ
ដោយមានដើមម៉ាក់ ដងទង់ស្ពូកផ្លែឈើនិងស្បៀង
អាហារសំរាប់បុណ្យតេត។ ទោះបីជីវភាពរស់នៅទំនើបប៉ុន្តែបណ្ដាភាពស្អាត ប្រពៃណីរបស់ជនជាតិនៅត្រូវបានជន Thai ខ្មៅរក្សាដ៏ដែល។ សូមអញ្ចើញ លោកអ្នកនាងចូរទទួលបុណ្យតេតជាមួយគ្រួសារលោក Ca Van Dinh ឃុំ
Sam Mun ស្រុក​ Dien Bien ខេត្ត Dien Bien ដើម្បី យល់បន្ថែមអំពីទំនៀមទំលាប់
ដ៏ល្អរបស់ជនជាតិ Thai ខ្មៅនៅទីនេះ។

        VOV-ឈរគោរពសំពះនៅពីមុខតុសក្ការៈបូជា លោក Ca Van Dinh បួងសួង សូមជីដូនជីតាជួយតាមថែរក្សាឲ្យគ្រួសារក្នុងឆ្នាំថ្មីទទួលបានគ្រប់ប្រការ បណ្ដា សមាជិកក្នុងគ្រួសារមានសុខភាពល្អបរិបូរ កូនចៅរកស៊ីធូរធារៀនសូត្រពូកែ។ ​ថ្ងៃនេះជាថ្ងៃទី៤ខែទីមួយតាមច័ន្ទកតិ គ្រួសារលោកបានធ្វើស្ពកបាយដើម្បីបញ្ចប់
ពិធីបុណ្យតេត។

ទំនៀមទំលាប់បុណ្យតេតរបស់ជនជាតិ Thai ខ្មៅ។ - ảnh 1
លោក Ca Van Dinh រួមជាមួយកូនចៅអង្គុយជុំវិញស្ពកបាយ។

        ធ្វើសក្ការៈបូជារយចរាល់ លោក Ca Van Dinh រួមជាមួយកូនចៅអង្គុយជុំវិញ
ស្ពកបាយ។ ក្នុងការសំណេះសំណាលរបស់ខ្លួន លោកបានរៀបរាប់ឲ្យកូនចៅ យល់ច្បាស់ជាងអំពីទំនៀមទំលាប់របស់ប្រជាជាតិខ្លួន។ ឥឡូវនេះនៅមាន សុខភាពលោកទទួលរ៉ាប់រងការងារសែនដូនតាទាំងអស់ ប៉ុន្តែក្រោយនេះអាយុ
ចាស់ទៅសុខភាពចុះខ្សោយការធ្វើសក្ការៈបូជាក្នុងគ្រួសារទាំងនេះត្រូវធ្លាក់ទៅ
ក្នុងដៃកូនៗទទួលរៀបចំវិញ។

        “ក៏ត្រូវរាយការណ៍ជាមួយជីដូនជីតាថា ឆ្នាំនេះគ្រួសារយើងមានប្រភេទផ្លែ
ឈើដូចជាល្ហូងក្រូច ក្រូចឆ្មាចេកនិងដើមម៉ាខៃ។ ដើមម៉ាខៃមិនមានគឺយើងទិញ រីឯកូនចៅដាំបានក្នុងព្រៃគេយកមក។ ម្ហូបអាហារគឺត្រូវមានម្ហូបមួយចំនួនត្រៀម ពីមុនគឺមានសាច់ងាត។ ត្រូវធ្វើទុកពីមុនទើបអាចហូបបាន។ ដើមអំពៅចេកត្រី
មាន់ត្រូវមាន។”

ទំនៀមទំលាប់បុណ្យតេតរបស់ជនជាតិ Thai ខ្មៅ។ - ảnh 2
ជនជាតិ Thai មិនសូវជ្រើសរើសម្ហូបអាហារទេ ប៉ុន្តែក្នុងបុណ្យតេតមិនអាចខ្វះបានបណ្ដាមុខម្ហូបប្រពៃណីដូចជាមុខម្ហូបស្លែអ៊ាំង សំឡទំពាំងសាច់អ៊ាំងឡើយ។

        លោក Dinh បានផ្ដែផ្ដាំកូនចៅថា បុណ្យតេតមិនត្រឹមតែជួបជុំគ្រួសារប៉ុណ្ណោះ
ទេ ថែមទាំងតាមទំនៀមទំលាប់របស់ជនជាតិ Thai ខ្មៅនោះ នេះក៏ជាឱកាសដើម្បី សាច់ញាត្តិអ្នកជិតខាងជួបគ្នាទៀតផង។

        “បុណ្យតេតជាធម្មតាគ្រួសារនីមួយៗមានពេលពិសារបាយជួបជុំបងប្អូននិង
សហគមន៍ជុំវិញផ្ទះ។ ពេលពិសារបាយជាមួយសហគមន៍ជុំវិញផ្ទះដើម្បីបង្ហាញ
ថា គ្រួសារនោះរស់នៅយ៉ាងល្អប្រសើជាមួយភូមិ។ ជាធម្មតាក្នុងត្រកូលត្រូវបែង
ចែកគ្នា អ្នកធ្វើពេលថ្ងៃត្រង់ អ្នកធ្វើពេលល្ងាចដើម្បីមិនជាន់គ្នា។ ពេលពិសារ បាយនោះតាមទំលាប់របស់ត្រកូលនីមួយៗ។”

ទំនៀមទំលាប់បុណ្យតេតរបស់ជនជាតិ Thai ខ្មៅ។ - ảnh 3
បុណ្យតេតមិនត្រឹមតែជួបជុំគ្រួសារប៉ុណ្ណោះទេ ថែមទាំងតាមទំនៀមទំលាប់របស់ជនជាតិ Thai ខ្មៅនោះ នេះក៏ជាឱកាសដើម្បីសាច់ញាត្តិអ្នកជិតខាងជួបគ្នាទៀតផង។

        ការធ្វើសក្ការៈបូជាគឺរបស់មនុស្សប្រុស រីឯការដាំបាយលក់ទិញសំអាតផ្ទះជា រឿងរបស់មនុស្សស្រី។ ជនជាតិ Thai មិនសូវជ្រើសរើសម្ហូបអាហារទេ ប៉ុន្តែក្នុង
បុណ្យតេតមិនអាចខ្វះបានបណ្ដាមុខម្ហូបប្រពៃណីដូចជាមុខម្ហូបស្លែអ៊ាំង សំឡ
ទំពាំង សាច់អ៊ាំងឡើយ។ លោកស្រី Lo Thi Luong ប្រពន្ធលោក Dinh បានឲ្យដឹង
ថា នារីជនជាតិ Thai តាំងពីតូចត្រូវបានបង្រៀនការថែទាំការងារផ្ទះបាយ។ បណ្ដា
មុខម្ហូបក្នុងបុណ្យតេតបានបង្ហាញនូវការប៉ិនប្រសពរបស់នារីក្នុងគ្រួសារ។

        “បុណ្យតេតមិនពិសារទាទេយងពិសារមាន់មុខម្ហូបសាច់អ៊ាំងគឺមិនអាច
ខ្វះបានឡើយ។ បុណ្យតេតគ្មានអ្នកណាឃ្លានឡើយគឺធ្វើម្ហូបទុកមុនងាយស្រួល
ជាង។ ទៅជូនពរបុណ្យតេតរួចមកវិញអាចកំដៅម្ហូបពិសារភ្លាម។”

ទំនៀមទំលាប់បុណ្យតេតរបស់ជនជាតិ Thai ខ្មៅ។ - ảnh 4
នារី Thai ខ្មៅកក់សក់នៅម៉ាត់ទន្លេ

        ក្នុងគ្រួសារមានកូនប្រសារស្រីជាជនជាតិ Thai សដូច្នេះគ្រួសារលោក Dinh ចង់ឲ្យគាត់យល់ជាងអំពីទំនៀមទំលាប់របស់ជនជាតិ Thai ខ្មៅនិងខំប្រឹងប្រែង រក្សាទំនៀមទំលាប់នេះ។ បងស្រី Phuong ជាកូនប្រសារស្រីលោក Dinh បានប្រាប់ ថាបណ្ដាប្រការដែលឪពុកម្ដាយបង្រៀនគឺគាត់យល់បានទាំងអស់និងអនុវត្តតាម
ទំនៀមទំលាប់ត្រកូលភូមិដូចជាការកក់សក់ដោយទឹកលាងអង្ករមុនថ្ងៃទី៣០ខែ
ទី១២តាមច័ន្ទកតិ។ លោកស្រី Luong រួមជាមួយកូនស្រីនិងកូនប្រសារស្រីនៅរក្សា
ប្រការនេះជាប្រចាំ៖

        “ពិសារបាយថ្ងៃត្រង់រួចហើយ ភូមិទាំងមូលបាននាំគ្នាទៅ។ ឥឡូវនេះនៅ
ទៅដែរ។ ទឹកលាងអង្ករត្រូវទុកពី២ដល់៣ថ្ងៃ ពីព្រោះមួយថ្ងៃមិនគ្រប់គ្រាន់ឡើយ។ ជាប្រចាំថ្ងៃលាងអង្ករហើយទុកទឹកនោះដើម្បីកក់សក់បានគ្រប់គ្រាន់។”

        នៅក្បែរស្ពកបាយ រឿងក្នុងគ្រួសារលោក Dinh អំពីទំនៀមទំលាប់របៀបរស់នៅ
ហាក់ដូចជាមិនចង់បញ្ចប់ឡើយ។ គ្រួសារលោក Dinh ក៏ដូចជាឪពុកម្ដាយផ្សេងៗ
ចង់ឲ្យបណ្ដាពិធីការរបស់ជីដូនជីតាត្រូវបានរក្សាអនុវត្តជាមួយទឹកចិត្តកោតគោរព៕

ប្រតិកម្មទៅវិញ