ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត

PHUONG LIEN Theo VOV WORLD -
Chia sẻ

(VOVworld) – ក្នុងដំណើរទេសចរណ៍ម្តង Pavel
ជាកំលោះមួយរូប ជនជាតិ បែឡារុសជានិច្ចកាល
តែងតែស្វែងរកទទួលទានម្ហូបអាហារពិសេសរបស់
ប្រទេសទាំងនោះ។ មកទស្សនានៅរដ្ឋធានីហាណូយ
 (វៀតណាម) ជាលើកដំបូង  Pavel រួមជាមួយ
មិត្តស្រីរបស់ខ្លួនគឺកញ្ញា Tanya  រងចាំឱកាសពិសារ
ហ្វើកាហ្វេស៊ុតផ្លែឈើចំណិត។ មុខម្ហូបទាំងបីនេះល្បី
ឈ្មោះលើរាល់គេហទំព័រទេសចរណ៍ដែល Pavel បាន
ស្វែងយល់មុនពេលមកដល់វៀតណាម។ ភ្ញៀវទេសចរ
ទាំងពីររូបនេះមានការចាប់ អារម្មណ៍អ្វីខ្លះអំពីទីក្រុង
ហាណូយតាមរយៈមុខម្ហូបនៅទីនេះ? សូមអញ្ជើញលោក
អ្នក នាងស្វែងរកចម្លើយតាមរយៈបទយកការណ៍របស់
អ្នកយកព័ត៌មាន Phuong Lien។ 

ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត - ảnh 1
មកទស្សនានៅរដ្ឋធានីហាណូយ (វៀតណាម) ជាលើកដំបូង Pavel រួមជាមួយ មិត្តស្រីរបស់ខ្លួនគឺកញ្ញា Tanya រងចាំឱកាសពិសារហ្វើកាហ្វេស៊ុតផ្លែឈើចំណិត។ (VOVworld/Phan Bach)


ពាក់អាវ t-shirt ខោ jeans និងពាក់មួកកាតឹប សំលៀកបំពាក់ Pavel
ដែល មានអាយុ ២៩ ឆ្នាំ បានធ្វើឲ្យប្រជាពលរដ្ឋនៅមណ្ឌលវិថីបុរាណភ្ញាក់ផ្អើល
ណាស់ បើប្រៀបនឹងរដូវរងានៅទីក្រុងហាណូយនោះ។ គាត់កាន់ដៃរបស់សង្សាស្រី
 Tanya ដែលមានអាយុ ២៦ ឆ្នាំ ឈរចូលក្នុងជួរអតិថិជន​ជាច្រើននាក់ចំពោះ
មុខហាងហ្វើ Thin លេខ ៦១ លើវិថី Dinh Tien Hoang នៅខាងក្បែ បឹង Hoan
 Kiem មជ្ឈមណ្ឌលរដ្ឋធានីហាណូយ។ បានពិសារហ្វើគឺជាអាទិភាព ជួរមុខក្នុងដំណើរ
ទេសចរណ៍នៅវៀតណាមនៃគូស្រករនេះ។

ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត - ảnh 2
ហ្វើ Thin លេខ ៦១ លើវិថី Dinh Tien Hoang (VOVworld/Phan Bach)


Tanya: ម្ហូបអ្វីនេះ?​

Pavel:មើលទៅ ......ហ្វើ! ចានធំណាស់! .....មីងអើយ ឲ្យយើងខ្ញុំ ២ ចាន!​

        ក្រោយរយៈពេល ៥ នាទី ហ្វើសាច់គោ ២ ចានដ៏ឈ្ងុយឆ្ងាញ់ត្រូវបានលើកដាក់
 លើតុ។​ សាច់គោឆ្អិនត្រូវបានហាន់ស្តើង សសៃហ្វើវែងស្តើងស្វិតនេះដោយធ្វើពីអង្ករ
 ទឹកស៊ុបមានរស់ជាតិឆ្ងាញ់រួមជាមួយក្លិនពិសេសពីខ្ទឹមវ៉ាន់ស៊ុយផ្កាចន្ទន៍កូចកាក
បានធ្វើឲ្យភ្ញៀវទេសចរពីរនាក់នេះចង់ទទួលទានហ្វើភ្លាមមួយរំពេច។ គេមិនបំ
ភ្លេចច្របាច់ក្រូចឆ្មារនិងដាក់បន្ថែមម្ទេសក្នុងចានហ្វើដូចអតិថិជនជុំវិញឡើយ។

        «ឆ្ងាញ់ណាស់! ខ្ញុំចូលចិត្តណាស់!​ ប្រទេសខ្ញុំគ្មានមុខម្ហូបដូច្នេះទេ។ ម្ហូបអាហារ
 របស់បែឡារុសភាគច្រើនធ្វើពីដំឡូងបារាំង ហើយមីក៏មិនជាម្ហូបពិសេសដូចហ្វើដែរ។»

        «ហ្វើធ្វើឲ្យខ្ញុំចងចាំទៅនឹងស៊ុបរដូវក្តៅនៅស្រុកកំណើតដោយសារមុខម្ហូបនេះ
ក៏មានខ្ទឹមជីនិងទឹកស៊ុបដែរ។ ហ្វើមានរស់ជាតិឈ្ងុយឆ្ងាញ់ដែលមិនអាចរៀបរាប់ឲ្យ
បាន អស់ឡើយ។ រស់ជាតិនៃហ្វើសាមញ្ញប៉ុន្តែឆ្ងាញ់មែនទែនដែលធ្វើឲ្យអតិថិជនចាប់
អារម្មណ៍ជូរស្រាលបន្ទាប់ពីពិសារ មិនធ្វើអោយធ្ងន់ពោះដូចញុំ pizza​ ឬ hamburger
ទេ។ ប្រការពិសេសមួយទៀតគឺ ពេលវេលានេះជារដូវត្រជាក់នៅវៀតណាមក្តី ប៉ុន្តែ
ខ្ញុំនៅមានឱកាសទទួលទានរស់ជាតិពោរពេញទៅដោយរដូវក្តៅដូច្នេះគឺប្រការ
អស្ចារ្យណាស់។ ជនបែឡារុសមិនប្រើប្រាស់ជីក្រអូបច្រើនក្នុងម្ហូបមួយមុខដូចជន
វៀតណាមទេ។ ខ្ញុំចូលចិត្តក្លិនក្រអូបដែលខ្ទឹមនិងជីរក្នុងហ្វើ។»

ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត - ảnh 3
Pavel និង Tanya ក្នុងហាងបាយមួយ (VOVworld/Phan Bach)


        ១០ ហ្មឺនដុង (ស្មើនឹង ៥ ដុល្លាអាមេរិក) សំរាប់ហ្វើ ២ ចានគឺថោកសំរាប់ម្ហូបល្បី
 ឈ្មោះមួយនៃទីក្រុងហាណូយ។ Pavel និង Tanya ទើបនឹងបង់លុយ មានអតិថិជន
 ចំនួន ២ នាក់ទៀតចូលអង្គុយក្នុងកៅអីភ្លាមមួយរំពេច។ នៅលើវិថីមានកង់ដឹកខ្ទឹម
ជីរនិងប៉េងប៉ោះមួយគ្រឿងជិះហួសទៅ ក្លិននៃជីរក្រអប់លាយបញ្ជូលខ្យល់ពីបឹង Hoan
 Kiem ។ ច្រមុះរបស់ Tanya បែកញើស ថ្ពាល់ក្រហមសក់ប៉ុម្មានសសៃលើថ្ងាស។ សិសរដូវ
 ហាណូយក្តៅជាងបើប្រៀបនឹងស្រុកកំណើតរបស់គាត់។

        ដើរថ្មើជើងលើវិថី Nguyen Huu Huan មិត្តវ័យក្មេងទាំងពីរនាក់នេះកំពុង ពិនិត្យ
ឡើងវិញអាស័យដ្ឋាននៃទីកន្លែងជាបន្តលើទូរស័ព្ទចល័ត។  ហាងកាហ្វេ Giang ល្បីឈ្មោះ
អំពីកាហ្វេស៊ុតស្ថិតនៅលេខ ៣៩ ផ្លូវចង្អៀតមួយក្នុងមជ្ឈមណ្ឌលវិថី បុរាណ។

ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត - ảnh 4
កាហ្វេស៊ុត (VOVworld/Phan Bach)


        តុនិងកៅអីតូចៗមួយចំនួនដាក់នៅជាន់ក្រោមនៃហាងកាហ្វេបានអស់ទំនេ
ទៅហើយ។ Pavel និង Tanya សម្រេចឡើងជាន់មួយវិញ។ Tanya មិនអាចលាក់ការភ្ញាក់
ផ្អើលរបស់ខ្លួនក្នុងពេលដែលមើលទៅម៉ឺនុយបានឡើយ។ 

        «ហេតុអ្វីកៅអីនៅទីនេះទាបដូច្នេះ? កាហ្វេស៊ុត? នៅប្រទេសខ្ញុំ គេមិនដាក់
ស៊ុតក្នុងកាហ្វេទេ។»

        ទោះបីជាត្រូវបានភ្ញាក់ផ្អើលខ្លាំងក្តី ប៉ុន្តែ Pavel និង Tanya នៅសម្រេចហៅ
ហាហ្វេ ២ កែវ។ ១០ នាទីជាបន្ត កាហ្វេស៊ុត ២ កែវដែលដាក់ក្នុងចានមានទឹកក្តៅ
ត្រូវបានលើកមមកជូន។ របៀបរក្សាកាហ្វេក្តៅនេះធ្វើឲ្យ Pavel ថតរូបជាអនុស្សាវរីយ៍
ភ្លាមមួយរំពេច។

Tanya: វិសេសវិសាលណាស់!

Pavel: បងៗអាចថតរូបឲ្យយើងខ្ញុំដែរឬទេ?

        «ប្រសិនបើមានតែស៊ុតដូច្នេះគឺមិនអាចនាំមកនូវរស់ជាតិឆ្ងាញ់ដូច្នេះទេ។
 ខ្ញុំគិតថា ការលាយរវាងស៊ុតក្រហមដែលត្រូវបានលាយជាមួយក្រែមនិងកាហ្វេ
ល្វីងបង្កើតឡើង រស់ជាតិពិសេសណាស់។»

        ខណៈពេលដែល មិត្តស្រីរបស់ខ្លួនសប្បាយរីករាយផឹកកាហ្វេ Pavel នៅគយ
 កន់ប្រកបដោយប្រុងប្រយ័ត្នពែងកាហ្វេ «វិសេសវិសាល» របស់ខ្លួន។

        «ទឹកក្តៅក្នុងចានដើម្បីធ្វើអ្វី? ប្រហែលជារក្សាស៊ុតក្រហមមិនរំលាយចូលក្នុង
កាហ្វេមើលទៅ? ខ្ញុំគប្បីក្រឡុកស៊ុតនិងកាហ្វេជាមួយគ្នាឬពិសារស៊ុតមុនដែរឬទេ?​
គួរឲ្យចាប់អារម្ម ណ៍ណាស់! ឆ្ងាញ់ណាស់!»

រស់ជាតិឆ្ងាញ់ផ្អែមល្មមនៃស៊ុតពង់ក្រហមសម្របខ្លួនជាមួយរស់ជាតិកាហ្វេល្វីង​របស់វៀតណាមដណ្តើមបានព្រលឹងរបស់ភ្ញៀវទេសចរបរទេសទាំងពីររូបនេះ។

ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត - ảnh 5
Tanya ជ្រើសរើសផ្លែឈើចំណិតមួយចាន ហើយ Pavel - ទឹកក្រឡុកពី ផ្លែស្ដបូរីស្វាយនិងទៀបបារាំង។ (VOVworld/Phan Bach)


        រដូវរងាឆ្នាំនេះនៅវៀតណាមិនត្រជាក់ខ្លាំងទេ។ ដោយហេតុនេះ ផ្លែឈើចំណិត
ដែលពោរពេញទៅដោយផ្លែឈើពិសេសគ្រប់ប្រភេទរបស់វៀតណាមគឺជាចម្រើសជា
 បន្តរបស់មិត្តវ័យក្មេងពីរនាក់នោះ។

        ស្ថិតនៅក្បែបឹង Hoan Kiem វិថី To Tich ត្រូវបានហៅថា «វិថីផ្លែឈើចំណិត»
ដោយសារ ពីដើមដល់ចុងវិថីតូចនេះមានហាងលក់ទឹកក្រឡុកនិងផ្លែឈើរាប់ចំណិត
 សិបហាង។ Tanya ជ្រើសរើសផ្លែឈើចំណិតមួយចាន ហើយ Pavel - ទឹកក្រឡុកពី
ផ្លែស្ដបូរីស្វាយនិងទៀបបារាំង។ បណ្ដាប្រភេទផ្លែឈើនេះមិនមាននៅបេឡារុសទេ។

        «ទឹកក្រឡុកខ្ញុំមកហើយ! Tanya អើយ ចាំបន្តិចៗដើម្បីខ្ញុំថតវីដេអូ។ ដាក់
ស្លាបព្រាដូច្នេះ រួចហើយ! រស់ជាតិស្តបូរីឆ្ងាញ់ណាស់! អូនមានអ្វីទេ? ស្វាយ? ឲ្យខ្ញុំ
បរិភោគភ្លាមមក! អស្ចារ្យណាស់! ស្វាយជាផ្លែទី ១!។

        ខុសពីមិត្តប្រុសរបស់ខ្លួន Tanya ហៅមុខម្ហូបដែលទើបនឹងជ្រើសរើសជាផ្លែឈើ
ចំណិតចម្រុះពណ៌។ ពណ៌ក្រហមនៃឪឡឹក ពណ៌ខៀវនៃចាហួយដូង ពណ៌លឿងនៃខ្នុរ
 បង្កើតឡើងផ្ទៃងគំនូស្អាតនិងឆ្ងាញ់ពិសារដែលធ្វើឲ្យអតិថិជនមិនអាចបំភ្លិចបាន
 ឡើយ។ កញ្ញា Tanya បានចែករំលែកថា៖               

        «ម្ហូបអាហារតាមដងវិថីនៅក្រុងហាណូយមានតំលៃថោក។ ផ្លែឈើចំណិត
 មួយចានដូច្នេះមានតំលៃជាង ៣០ ពាន់ដុង តែប៉ុណ្ណោះ។ នៅបេឡារុស សាឡាត់
ធម្មាតាមានតំលៃកើនឡើង ២ ដងក្នុងមួយចាន។ ប្រសិនបើផ្លែឈើចំណិតវិញ
នឹងថ្លៃជាងទៀត។ ប្រការដែលខ្ញុំចូលចិត្តបំផុតនៅវៀតណាមបំផុតគឺមានប្រភេទ
ផ្លែឈើពិសេសសម្បូរបែបណាស់។ ម្ចាស់ហាងរាក់ទាក់ពន្យល់ឲ្យខ្ញុំម្ហូបណាឆ្ងាញ់ឬផ្លែ
អ្វី។ ជនហាណូយស្និទ្ធស្នាលរាក់ទាក់ណាស់។»

ទីក្រុងហាណូយ - ហ្វើកាហ្វេនិងផ្លែឈើចំណិត - ảnh 6
ពេលយប់មកដល់។ Pavel កាន់ដៃ Tanya ចេញពីវិថី To Tich (VOVWorld/Phan Bach)


        ពេលយប់មកដល់។ Pavel កាន់ដៃ Tanya ចេញពីវិថី To Tich ហើយគាត់នៅ
បត់ ក្បាលមកវិញក្នុងពេលដែលដើរឆ្លងកាត់ហាងនំបាញគួន។ គូរស្រករមើលទៅ
គ្នា ហើយ Pavel​ ចែករំលែកថា៖          

        «គួរឲ្យចាប់អារម្មណ៍ណាស់ក្នុងពេលដែលរកឃើញប្រទេសមួយតាមរយៈមុខម្ហូប
 អាហារនៃប្រទេសនេះ។ នេះគឺជារបៀបទៅទេសចរណ៍ពិសេសនិងគួរឲ្យទាក់ទាញ
បំផុត។ មានឱកាសបានឃើញផ្ទាល់ក្នុងការធ្វើម្ហូបអាហារគឺពិសេសណាស់។ នាគ្រា
ដំបូង ខ្ញុំគិតថានឹងពិសារមុខម្ហូបនេះ ប៉ុន្តែ ឃើញមុខផ្សេងឆ្ងាញ់ៗ ចុងក្រោយ
ខ្ញុំបានជ្រើសរើសមុខម្ហូបទាំងពីរ។ ទីក្រុងហាណូយបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលពីប្រការ
ធម្មាតាបំផុតដូចកាហ្វេស៊ុត។ មិនដឹងនាថ្ងៃស្អែក ហាណូយជូនឲ្យយើងពិសារអ្វីទេ?»

        តាមដងវិថី ហាងបាយពោរពេញទៅដោយអតិថិជន។ មិត្តវ័យក្មេងទាំងពីរ
 រូបបានមានបញ្ជីឈ្មោះមុខម្ហូបអាហារពិសេសនៅទីក្រុងហាណូយដែលត្រូវទទួល
ទានសំរាប់ថ្ងៃស្អែកហើយ៕

ប្រតិកម្មទៅវិញ