ច្រៀងដើម្បីបន្ធូស្រាលការឈឺចាប់

NGUEN HIEN - BUI HANG Theo VOV -
Chia sẻ
 VOV-ក្នុងអំឡុង១៦ឆ្នាំកន្លងមក បណ្ដាសមាជិកក្នុងក្លឹប  
“សំនៀងយុទ្ធជន​ពិការ​រដ្ឋធានី” ​មិនខ្លាច់ការ​លំបាកលំបិន 
នឿយហត់ដើម្បី នាំ​សំនៀង​របស់ខ្លួនទៅដល់​​​ដំបន់​​ឆ្ងាយ 
ដាច់ស្រយាល សមរភូមិមុខ មុននេះដើម្បីបំរើប្រជាជនយុទ្ធមិត្ត។
 

          VOV-ក្នុងអំឡុង១៦ឆ្នាំកន្លងមក បណ្ដាសមាជិកក្នុងក្លឹប “សំនៀងយុទ្ធជន​ពិការ​
រដ្ឋធានី” ​មិនខ្លាច់ការ​លំបាកលំបិននឿយហត់ដើម្បី នាំ​សំនៀង​របស់ខ្លួនទៅដល់​​​ដំបន់​​ឆ្ងាយដាច់ស្រយាល សមរភូមិមុខ មុននេះដើម្បីបំរើប្រជាជនយុទ្ធមិត្ត។ ​ក្នុងចំណោម​
សមាជិកក្លឹប មានសមាជិក​ជាច្រើនបានទុកផ្នែកមួយនៃសារី​រាងកាយរបស់ខ្លួននៅក្នុង
សមរភូមិ  ហើយសមាជិក​ជាច្រើនត្រូវរស់នៅរួមរស់ជាមួយកំរិត​គ្រាប់បែក​គ្រាប់រំសៀវ នៅក្នុងសារពាង្គកាយ។ ​ត្រឡប់មក​ជីវភាពរស់នៅ​ប្រចាំថ្ងៃដោយការលំបាកលំបិនគ្រប់
បែកយ៉ាង បណ្ដាយុទ្ធជន​ពិការនោះនៅនាំ​សំនៀងច្រៀងរបស់ខ្លួនដើម្បីជាការលើក
ទឹកចិត្តគ្នា។


ច្រៀងដើម្បីបន្ធូស្រាលការឈឺចាប់ - ảnh 1
ក្លឹប “សំនៀងយុទ្ធជន​ពិការ​រដ្ឋធានី”

សម្លេងដែលបណ្ដាមិត្តកំពុងបានស្ដាប់បានថត់ពីពេលហាត់ច្រៀងរបស់​សមាជិក
ក្លឹប “សំនៀងយុទ្ធជនពិការរដ្ឋធានី”។ ក្នុងថ្ងៃអង្គារនិងថ្ងៃសៅប្រចាំ​សប្ដាហ៍ បណ្ដា
សមាជិក ក្លឹបបានអញ្ជើញមកមជ្ឈមណ្ឌលវប្បធម៍ហាណូយ អាស័យដ្ឋាន​លេខ៨៨វិថី
 Hang Buom ដើម្បីរួមគ្នាប្រចាំជិវភាពសិល្បៈ។ ត្រូវបានបង្កើតតាំងពីខែ​តុលា​ឆ្នាំ១៩៩៧
មក​ដល់ឥឡូវនេះក្លឹបបានមានសមាជិកចំនួន៣០នាក់ក្នុងនោះ​មាន​​​យុទ្ធជនពិការចំ
នួន៨នាក់ ចំនួនអ្នកនៅសេសសល់គឺយុទ្ធជនជំងឺ អតីតយុទ្ធជន អតីតយុវជនស្ម័គ្រ
ចិត្ត។​ រំលឹកអំពីប៉ុន្មានថ្ងៃបង្កើតមក លោក Nguyen Viet Noi សមាជិកក្លឹបបានឲ្យដឹងថា ដើម្បីក្លឹបធ្វើសកម្មភាពបានដូចជា​សព្វ​ថ្ងៃនេះ​លោកនិងសមាជិកប៉ុន្មាននាក់ទៀត
បង្កើត ក្លឹបជួបលំបាកណាស់​ក្នុងការ​ប្រមូលផ្ដុំ​បងប្អូនដើម្បីការសូមលិខិតអនុញ្ញាត។​ ឃើញបណ្ដាសិល្បករសិល្បការិនីអង្គុយ​លើ​រទេះរុញកំពុងច្រៀងបណ្ដាបទចម្រៀង
បដិវត្ត កាន់តែបានឃើញសុដ្ឋិនិយម​មោទនភាពនិងរំលឹកអំពីដំណាក់កាលដ៏អង់ អាចក្លាហានរបស់ប្រជាជាតិ។

          “អនុស្សាវរីយ៍ចងចាំជានិច្ចគឺលើកដែលយើងខ្ញុំបានច្រៀងជូនបណ្ដាយុទ្ធមិត្ត​
យុទ្ធជនពិការនៅ Duy Tien ខេត្ត Ha Nam។ សុទ្ធតែជាយុទ្ធមិត្តយុទ្ធជនពិការ​អង្គុយ​
លើរទេះរុញ យើងខ្ញុំបានចុះពីលើវេទិកាសំដែងមកអោប​​បងៗម្នាក់ៗ បណ្ដាយុទ្ធមិត្ត​
ដែលបាន​រួមសុខរួមទុក្ខ។ ពេលនោះអ្នកណាក៏រំភើបចិត្តដែរ។”

          តាំងពីពេលបានបង្កើតមក ក្លឹបជានិច្ចកាលបានហ្វឺកហាត់និងរៀបចំការ​សម្ដែង​បំរើមហាជននៅគ្រប់ពេលគ្រប់កន្លែង។ សំនៀងរបស់គេត្រូវបាន​ផ្សាយលើ​រលក ធាតុ អាកាសនៃវិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍។ ក្លឹបក៏បានចុះទៅ​បណ្ដា​អង្គភាពកង
ទ័ព ច្រៀងជួបប្រាស្រ័យជាមួយយុទ្ធជនវ័យក្មេងសម្ដែងនៅបណ្ដាមជ្ឈមណ្ឌូលថែទាំ យុទ្ធជនពិការយុទ្ធជនជំងឺជាដើម។ លោកស្រី Ha Thi Hoa សមាជិការ​មួយនាក់នៃក្លឹប
បាន ចែករំលែកថា៖

          “ខ្ញុំបានទស្សនាកម្មវិធីសម្ដែងរបស់ក្លឹបនេះលើទូរទស្សន៍​បណ្ដាយុទ្ធជនបាន​អង្គុយលើរទេះរុញសម្ដែង។​ ខ្ញុំបានយំដោយរំភើបចិត្ត ខ្ញុំគិតថា ពេលចូលនិវត្តខ្ញុំនឹង
រក​មក​ចូលរួម។ បណ្ដាបងក្នុងក្លឹបបានទទួលភ្លាមនិងកូនៗក៏គាំទ្រដែរ។”

          ក្រៅពីការរៀបចំសកម្មភាពសិល្បៈនាំសំនៀងទៅបំរើយុទ្ធមិត្ត បណ្ដា​សមាជិក​
ក្លឹប “សំនៀងយុទ្ធជនពិការរដ្ឋធានី” បានរៀបចំត្រឡប់មកសមរភូមិចាស់ ស្វែងរក
អដ្ឋិធាតុយុទ្ធមិត្ត។​ ដល់ឥឡូវនេះបានមានអដ្ឋិធាតុយុទ្ធមតិតចំនួន៣០​នាក់​ត្រូវបានបងប្អូនក្នុងក្លឹបរកឃើញ នាំត្រឡប់មកគ្រួសារវិញ។​ បណ្ដាសមាជិក​ក្លឹបក៏បានសន្សំសំចៃប្រាក់ក្នុងប៉ុន្មានលើកទៅសម្ដែងសិល្បៈដើម្បីសាងសង់ផ្ទះ​មេត្តាធម៍ជូនគ្រួសារគោលនយោបាយនៅ Soc Son ទៅសម្ដែងសិល្បៈរៃអង្គាស​ប្រាក់​ជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាលដែលត្រូវទឹកជំនន់ជាដើម។ លោក Nguyen Ngoc
 Loan ប្រធានក្លឹបបានឲ្យដឹងថា៖

          “នាពេលខាងមុខ​ក្លឹបសំនៀងយុទ្ធជនពិការនឹងជ្រើសរើសបណ្ដាយុទ្ធមិត្ត​កងទ័ពដែលបានសំរេចភារកិច្ចនិងយុវជនស្ម័គ្រចិត្តចូលក្លឹបដើម្បីរក្សាប្រពៃណី។ ពីនោះបើកទូលាយពង្រីកបានស្មារតីធ្វើកិច្ចការអប់រំចំពោះជំនាន់ក្រោយនេះ។”

          អតីតយុទ្ធជន យុទ្ធជនពិការម្នាក់ៗក្នុងពេលត្រឡប់មកជីវភាពប្រចាំថ្ងៃ​សុទ្ធតែមានស្ថានភាពខុសពីគ្នា។​ទោះបីជាជីវភាពរស់នៅជួបការលំបាកជាច្រើនក្តី ពិសេគឺក្នុងពេលមានជំងឺ របួសបានកើតមានស្លាកស្នាមក្តី ​ប៉ុន្តែបណ្ដាសមាជិកក្លឹប​
សំនៀង​យុទ្ធជនពិការរដ្ឋធានីនៅនាំបានសំនៀងមកដំបន់ឆ្ងាយដាច់ស្រយាល
កន្លែង​សមរភូមិ​មុននេះដើម្បីបំរើយុទ្ធមិត្ត។ ក្នុងពេលនោះអ្នកណាក៏អាចឃើញ
ច្បាស់នូវ​មនោសញ្ចេតនាយុទ្ធមិត្តសមមិត្តដ៏ពិសិទ្ធិនៅដំណាក់កាលសន្តិភាព៕

ប្រតិកម្មទៅវិញ