សំដៅផ្សព្វផ្សាយ និងឧទ្ទេសនាមរូបភាព របស់ទឹកដីនិងមនុស្ស ជាមួយប្រទេស នានាក្នុងតំបន់ និងនៅលើពិភពលោក ក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋា ភិបាលឥណ្ឌូនេស៊ីបានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្ដាលអោយ និស្សិត និងកម្មាភិបាលនៅប្រទេសជាច្រើនក្នុងតំបន់និងនៅលើពិភពលោក។
|
ឱកាសស្វែងយល់អំពី ទឹកដី និងមនុស្សឥណ្ឌូនេស៊ី ជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa(http://www.daily-sun.com/) |
កម្មវិធីអាហារូបករណ៍ Darmasiswa ជាកម្មវិធីបណ្ដុះបណ្ដាល សិក្សារ ប្រចាំ ឆ្នាំ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីផ្គត់ផ្គង់។ កម្មវិធីនេះត្រូវបានចាប់ផ្តើមពីឆ្នាំ២០០១ និងចំនួនសិក្ខាកាមចូលរួមបានកើនឡើងជាបន្តបន្ទាប់ ក្នុងឆ្នាំនិមួយៗ។សិក្ខាកាម
ទាំងឡាយនឹងបានសិក្សាដោយឥតគិតថ្លៃ និងបានជួយឧបត្ថម្ភចំណាយហូបចុក និងរស់នៅទៀតផង។កម្មវិធីនេះ ជួយនិស្សិនៃបណ្ដាប្រទេសមានឱកាសមកដល់ ឥណ្ឌូនេស៊ី ដើម្បីសិក្សារ និងស្វែងយល់អំពីភាសា វប្បធម៏ និងជីវភាពរស់ នៅរបស់ ប្រជាជនឥណ្ឌូនេស៊ី។ លោក I Nyoman អនុព័ន្ធវប្បធម៏និងសារព័ត៍មាននៃស្ថានទូត ឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាមបានអោយដឹងថា៖
“ក៏ដូចជាប្រទេស ផ្សេងៗជាច្រើនទៀត ជាប្រចាំឆ្នាំ រដ្ឋាភិបាលឥណ្ឌូនេស៊ី មានកម្មវិធីអាហារូបករណ៍ សំរាប់បណ្ដានិស្សិតបរទេស។ អាហារូបករណ៍នេះ បានហៅថា Darmasiswa រួមមានកម្មវិធីចំនួន ៣ ៖ វគ្គបណ្ដុះបណ្ដាលក្នុងរយះ ពេលវែង មធ្យម និងខ្លី។ ឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្តល់អាហា រូបករណ៍ ចំនួន ៧០០ អោយប្រទេសជាច្រើន និងក្នុងនោះ សិក្ខាកាមវៀតណាមចំនួន ២៥ នាក់ទទួលបានអាហារូបករណ៍ Darmasiswa នេះ។ ”
តាមលោក I Nyoman ថា កម្មវិធីអាហារូបករណ៍ Darmasiswa នេះត្រូវបាន
អនុវត្តតាមនយោបាយជួយឧបត្ថម្ភអប់រំបណ្ដុះបណ្ដាល របស់ស្ថានទូតឥណ្ឌូនេស៊ី។ គោលដៅ របស់កម្មវិធីនេះគឺ បង្កលក្ខណះអោយបណ្ដាសិក្ខាកាមមកពី បណ្ដា
ប្រទេស ក្នុងតំបន់ និងពិភពលោក អាចមកដល់ឥណ្ឌូនេស៊ី ស្វែងយល់អំពី វប្បធម៏ និងមនុស្សឥណ្ឌូនេស៊ី។ ក្រោយរយះពេលជាច្រើនឆ្នាំកម្មវិធីនេះទទួលបានលទ្ធផល សកម្មជាច្រើន រួមចំណែកផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីរូពភាពរបស់ឥណ្ឌូនេស៊ី ទៅដល់ជនជាតិផ្សេងៗទៀត។
“រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុវត្តកម្មវិធីនេះ បានជាង១០ ឆ្នាំហើយ។ ដល់ ឥឡូវនេះ កម្មវិធីនេះបានក្លាយទៅជាកម្មវិធីប្រចាំឆ្នាំ។ គុណភាពនៃបណ្ដាវគ្គ បណ្តុះ បណ្ដាល និងបរិមាណសិក្ខាកាម បានកើនឡើងជាប្រចាំឆ្នាំ រួមដំណើរជាមួយការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ឥណ្ឌូនេស៊ី។”
|
ឱកាសស្វែងយល់អំពី ទឹកដី និងមនុស្សឥណ្ឌូនេស៊ី ជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa(http://www.daily-sun.com/) |
ជាសិក្ខាកាមមួយនាក់ ក្នុងចំណោមសិក្ខាកាមចំនួន ២៥ របស់វៀតណាម
ទទួលបានកម្មវិធីអាហារូបករណ៍នេះ បងស្រី Tran Huong Tra អ្នកនិពន្ធ កម្មវិធី
ផ្សាយ ជាភាសាឥណ្ឌូនេស៊ី កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀត ណាម បានអោយដឹងថា៖
“ខ្ញុំជាសិក្ខាកាមមួយនាក់ ក្នុងចំណោមសិក្ខាកាមចំនួន ២៥ ដែលត្រូវបាន
ទៅឥណ្ឌូនេស៊ី ចូលរួមកម្មវិធីអាហារូបករណ៍ Darmasiswa របស់ស្ថានទូតឥណ្ឌូ
នេស៊ីប្រចាំនៅវៀតណាម។ ខ្ញុំរំពឹងគិតថា នេះជាវគ្គសិក្សារ១មានផលប្រយោជន៍ជាច្រើនដើម្បីខ្ញុំបំពេញបន្ថែមចំណោះដឹងអំពីភាសាឥណ្ឌូនេស៊ីផង និងវប្បធម៏
ឥណ្ឌូនេស៊ីផង។ ”
នេះគឺជាគោលដៅដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីឆ្ពោះទៅ សំដៅផ្សព្វផ្សាយ និង
ឧទ្ទេសនាមអំពីទឹកដី និងមនុស្សឥណ្ឌូនេស៊ី ទៅដល់ប្រទេសមិត្តនានា តាមរយះបណ្ដាសិក្ខាកាមនេះ។ និងចំពោះបណ្ដាសិក្ខាកាមដែលទទួលបានអាហារូបករណ៍ Darmasiswa និងបណ្ដាកម្មវិធីអាហារូបករណ៍ផ្សេងៗទៀត នេះគឺជាឱកាស១ ដើម្បី ស្វែងយល់អំពីភាសា វប្បធម៏ សិល្បះរបស់ប្រទេសមានជនជាតិជាង ២៥០ នេះ ។ តាមនោះ ប្រជាជននៃបណ្ដាប្រទេស អាចយល់ដឹង និងខិតជិតមកគ្នាជាង៕