នៅក្នុងសន្និសីទនានា គោលការណ៍និងស្តង់ដារប្រតិបត្តិរបស់អាស៊ានតែងតែត្រូវបានលើកកម្ពស់ ដោយបញ្ជាក់ពីតួនាទីនិងការរួមចំណែករបស់អាស៊ានទាំងក្នុងតំបន់និងលើពិភពលោក។ លើសពីនេះ វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៤ ត្រូវបានប្រទេសផ្សេងទៀតវាយតម្លៃខ្ពស់ មិនត្រឹមតែរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងពង្រឹងការតភ្ជាប់ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់កិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ដោយផ្សារភ្ជាប់ក្តីកង្វល់រួមក្នុងតំបន់ ជាមួយក្តីកង្វាល់រួមរបស់ពិភពលោក។
ឆ្លើយសំណួរទាំងអស់ដែលត្រូវបានលើកឡើង អំពី "ភាពធន់" ក៏ជាសមត្ថភាពរបស់អាស៊ានក្នុងការជម្នះរាល់ការប្រែប្រួលនៃសម័យកាល។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានឲ្យដឹងថា ភាពធន់គឺដើម្បីម្ចាស់ការ ឆ្លើយតបទៅនឹងបញ្ហាប្រឈម ហើយភាពធន់ដើម្បីត្រៀមខ្លួនក្តាប់យកឱកាស ហើយភាពធន់ដើម្បីមានភាពក្លាហានជានិច្ចនៅចំពោះមុខការលំបាកទាំងអស់។ ជាមួយនឹងអត្ថន័យដ៏សំខាន់នោះ "ភាពធន់" និង "ការតភ្ជាប់" នឹងត្រូវបានបង្ហាញនៅក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ លោក Do Hung Viet បាននិយាយថា៖ “ការពង្រឹងភាពធន់ មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល។ ដូច្នេះហើយ ខ្លឹមសារនេះ ក៏ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ ដើម្បីធានាថាអាស៊ានមានសមត្ថភាពនិងប្ញទ្ធានុភាពក្នុងការទប់ទល់នឹងភាពរង្គោះរង្គើនៃការផ្លាស់ប្តូរ ក៏ដូចជាការប្រែប្រួលសំខាន់ៗនៅក្នុងទំនាក់ទំនងអន្តរជាតិ នាបច្ចុប្បន្ន”។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet ប្រធាន SOM អាស៊ានវៀតណាម។ |
ទាក់ទិននឹងការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមក្នុងសន្និសីទដែលរៀបចំដោយប្រទេសឡាវ នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រី Do Hung Viet បានឲ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់បានអះអាងម្តងហើយម្តងទៀតថា វៀតណាមជានិច្ចកាលគាំទ្រនិងឧបត្ថម្ភឡាវក្នុងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤។ ដោយឈរលើស្មារតីនោះ គណៈប្រតិភូវៀតណាមចូលរួមសន្និសីទដោយមានភាពសកម្ម វិជ្ជមាន មានទំនួលខុសត្រូវ និងរួមចំណែកក្នុងការងាររួម។ មានគោលដៅធំៗចំនួន៣ដែលវៀតណាមចង់បាន។ ទី១ ពង្រឹងដំណើរការកសាងសហគមន៍អាស៊ាន សម្រេចឲ្យបានទាន់ពេលវេលានូវផែនការមេឆ្នាំ ២០២៥ និងឆ្ពោះទៅរកយុទ្ធសាស្ត្រសហប្រតិបត្តិការរហូតដល់ឆ្នាំ ២០៤៥។ ក្នុងឱកាសនេះ វៀតណាមបានប្រកាសថា នឹងរៀបចំការពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការត្រួតពិនិត្យផែនការមេឆ្នាំ ២០២៥ ដើម្បីដកបទពិសោធន៍ និងលើកកម្ពស់គុណភាពនៃការអនុវត្តនាពេលអនាគត។ ទី២ ចូលរួមជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូក្នុងការពិនិត្យនិងតម្រង់ទិសទំនាក់ទំនង។ វៀតណាមផ្តោតលើការទាញយកសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យសមស្របដែលជាការយកចិត្តទុកដាក់រួមរបស់បណ្តាប្រទេស និងនិន្នាការសំខាន់ៗនាពេលបច្ចុប្បន្ន។ ទី៣ ស្តីពីការរៀបចំទិសដៅសម្រាប់អាស៊ានក្នុងបរិបទនៃស្ថានភាពអស្ថិរភាព អសន្តិសុខ ភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ននេះ អនុរដ្ឋមន្ត្រី Do Hung Viet បានបន្ថែមថា៖ “យើងបានពិភាក្សាជាមួយបណ្តាប្រទេស ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការរបស់អាស៊ាននាពេលខាងមុខ ដោយឈរលើមូលដ្ឋានសំខាន់ៗចំនួនបួន រួមមាន៖ ចក្ខុវិស័យយុទ្ធសាស្ត្រ សាមគ្គីភាពដ៏រឹងមាំ មជ្ឈភាព និងសកម្មភាពជាក់លាក់ ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន”។
តាមរយៈសន្និសីទនានា វៀតណាមនិងបណ្តាប្រទេសអាស៊ានបានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានក្នុងបញ្ហាអន្តរជាតិ និងតំបន់ ដោយសង្កត់ធ្ងន់លើតម្រូវការអនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព; បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយគុណភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ស្នើឲ្យដៃគូនានាគាំទ្រគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើត ជាតំបន់សមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕