អាស៊ាន-តំបន់មានឧត្តមភាពជាច្រើនក្នុងឆ្នាំ២០១៣

Theo VOV -
Chia sẻ

(VOV)_ក្នុងឆ្នាំ២០១៣នេះ វិនិយោគិនជាច្រើននាក់បាន 
និងកំពុងចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ជាតំបន់ពោពេញទៅ 
ដោយយថាទស្សន៍ ប្រៀបដូចជាផ្កាយកំពុងរះចេញលើផ្ទៃ 
មេឃ ដូចជា​÷​ឥណ្ឌូណែស៊ី ម៉ាឡេស៊ី ហ្វីលីពិន មីយ៉ាន់ម៉ា… 
ជាដើម។ តាមការព្យាករណ៍​របស់អង្គការសហប្រជាជាតិ  
ថា÷​កំណើនសេដ្ឋកិច្ច របស់អាស៊ាននឹងទទួលបាន ៥,៧% ​ក្នុងឆ្នាំ​២០១៣​ និង៥,៨%  ក្នុងឆ្នាំ ២០១៤។

(VOV)_ក្នុងឆ្នាំ២០១៣នេះ វិនិយោគិនជាច្រើននាក់បាននិងកំពុងចាត់ទុកតំបន់
អាស៊ីអាគ្នេយ៍ ជាតំបន់ពោពេញទៅដោយយថាទស្សន៍ ប្រៀបដូចជាផ្កាយកំពុងរះ
ចេញលើផ្ទៃមេឃ ដូចជា​÷​ឥណ្ឌូណែស៊ី ម៉ាឡេស៊ី ហ្វីលីពិន មីយ៉ាន់ម៉ា…ជាដើម។ ​

អាស៊ាន-តំបន់មានឧត្តមភាពជាច្រើនក្នុងឆ្នាំ២០១៣	 - ảnh 1
អាស៊ាន-តំបន់មានឧត្តមភាពជាច្រើនក្នុងឆ្នាំ២០១៣​​​​​ (internet)


          តាមការព្យាករណ៍​របស់អង្គការសហប្រជាជាតិ ថា÷​កំណើនសេដ្ឋកិច្ច របស់អា
ស៊ាននឹង ទទួលបាន ៥,៧% ​ក្នុងឆ្នាំ​២០១៣​ និង​៥,៨% ក្នុងឆ្នាំ ២០១៤។អាស៊ានកំពុង ប្រកួតប្រជែង ជាមួយ​ខឿន​សេដ្ឋកិច្ចធំៗក្នុងតំបន់អំពីការទាក់ទាញទុនវិនិយោគពីបរ
ទេស។ ​បណ្ដា​សម្ព័ន្ធ​ក្រុមហ៊ុនបរទេសបានចាប់ផ្តើមឆ្ពោះទៅបណ្ដាប្រទេសអាស៊ាន
 ​ដើម្បី​ឆ្លៀតយកប្រភពធនធានមនុស្សមានតំលៃពលកម្ម​ថោក​ ឧត្តមភាពអំពី ចំនួន
ប្រជាជន ​និងសក្ដានុភាពអំពីកំណើនសេដ្ឋកិច្ច។  លោក Mark Geary នៅវិទ្យាស្ថាន
ស្រាវជ្រាវ​រដ្ឋ​អាមេរិក បានអោយដឹងថា÷

“ បណ្ដាក្រុមហ៊ុនធំៗ កំពុងស្វែងរកកំណើននៅទ្វីបអាស៊ី និងគេក៏បង្វែ​គំនិតនិងការ
ចាប់អារម្មណ៍ ទៅ​ទីផ្សារនេះ។ ប្រការនេះអាចមើលឃើញ ក្នុងយុទ្ធសាស្ត្រកំ ណើន  ក្នុងរយះពេលជិតៗនេះ ​របស់ធនាគារ HSBCជាដើម។ គេបាន​កាត់​បន្ថយ​ពលករ នៅទ្វីបអឺរ៉ូប និងបង្កើនចំនួនបុគ្គលិកនៅទ្វីបអាស៊ីឡើង ៥ ០០០នាក់។”

ក្នុងប៉ុន្មានខែដើមឆ្នាំ ២០១៣ ស្ថានភាពសេដ្ឋកិច្ចរួមរបស់ពិភពលោក និងតំបន់
បានមានការផ្លាស់ប្តូរជាច្រើន បើប្រៀងនឹងឆ្នាំ២០១២។ និងមានមូលដ្ឋានជាច្រើន 
ដើម្បី ជឿជាក់ថា÷ ​ ក្នុងឆ្នាំនេះមានវិនិយោគិនជាច្រើន​ នៅតែ​ចាត់​ទុកថា÷​អាស៊ីអា
គ្នេយ៍  ជាតំបន់ដីពោពេញទៅដោយយថាទស្សន៍​មានសេចក្ដីសង្ឃឹមជាច្រើន។ ​លោក
 Bert Hofman អ្នកជំនាញការសេដ្ឋកិច្ចអាស៊ីបូពា៍ និងអាស៊ីប់ាស៊ីហ្វីក នៃ​ធនាគារ​ពិភព លោក បានអះអាងថា÷

“ ក្នុងឆ្នាំ ២០១៣ ស្ថានភាពខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ នឹងមិនជួបការលំ​បាក
ដូច មុននេះទៀតទេ។ អតិផរណានឹង​​ថយចុះ​ជាបណ្ដើរៗ។ កត្តាស្នូលដែលជះឥទ្ធិ
ពលដល់​អតិផរណា ​តំលៃស្បៀងអាហារ កំពុងកើនឡើងលើទូទាំងពិភពលោក។ ​ប៉ុន្តែ កត្តាសំខាន់ដែលទាក់ទិនដល់ទ្វីបអាស៊ី គឺអង្ករ គឺតំលៃមិនកើនឡើង ​ស្ថិរភាព។”

សញ្ញាសកម្មមួយទៀត​សំរាប់ខឿនសេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ​ ២០១៣​នេះ​កឺលទ្ធ ផលនៃរបាយការណ៍ របស់ធនាគារ HSBC បានសរអោយឃើញ​ថា÷ប្រភពទុនវិនិ យោគពីបរទេស FDI មិនប្រមូលផ្តុំចូលចៅប្រទេសចិនទៀតទេ វាបានបង្វែទិស 
ឆ្ពោះទៅប្រទេស​ដូចជា÷ ឥណ្ឌា និងបណ្ដាប្រទេសក្នុងអាស៊ាន​​ឥណ្ឌូនេស៊ី វៀតណាម
 ,ជាដើម។ លោក Vo Tri Thanh អនុប្រធាន​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវការគ្រប់គ្រងសេដ្ឋកិច្ច
មជ្ឈឹម វៀតណាម ​បានអះអាងថា÷​ដំណាក់​កាល ២០១៣-២០១៥ ជារយះពេលប្រ
ព្រឹត្ត ទៅរបតសំខាន់ជា​ច្រើន ​នៃ​ការ​កែទម្រងខឿនសេដ្ឋកិច្ចអាស៊ាន ក៏ដូចជា​ពិភព
លោក÷

“ លក្ខណះដោយឡែកក្នុងឆ្នាំ ២០១៣នេះមានចំណុចសំខាន់២។ ​ទី​មួយគឺ បណ្ដា
ប្រទេស អាស៊ាន បន្តបង្កើតម៉ាក្រូសេដ្ឋកិច្ច។ ទីពីរគឺ ទន្ទឹមនឹង​ការគ្រប់គ្រងចរន្តទុន គឺ
គេបានខំ ព្រឹងប្រែងរក្សារ គោលនយោបាយអត្រាតំលៃប្រាក់មួយ សំរាប់ខឿនសេដ្ឋ
កិច្ចរបស់ គេមានសមត្ថភាពក្រកួតប្រជែង។”

ឆ្នាំ ២០១៣ នៅមានការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ អាស៊ានក៏​កំពុងប្រឈម មុខនឹងឱកាសជាច្រើន ដើម្បីបង្ហាញកំលាំងទាក់ទាញរបស់​តំបន់មានល្បឿនកំណើន
ខ្ពស់ លើផែនទីសេដ្ឋកិច្ចពិភពលោកនេះដែរ៕

ប្រតិកម្មទៅវិញ