អាស៊ានឈានមុខគេអំពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី

Chia sẻ
(VOVWORLD) - ដោយប្រធានបទ“ តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួត រស់រវើក ចីរភាព និងបរិយាប័ន្នក្នុងពិភពលោកក្រោយពីជំងឺកូវីដ ១៩ ” នោះ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានលើកទី ៣៧ បាននាំចេញដំណោះស្រាយ និងកំណត់ទិសដៅការពារអំណាចរបស់ស្ត្រី ជួយឧបត្ថម្ភដល់ស្ត្រីក្នុងការពង្រីកតួនាទី និងរួមចំណែក ក្នុងការកសាងសហគមន៍អាស៊ាន ស្ដារឡើងវិញលើគ្រប់ជ្រុងជ្រោយក្រោយពីជំងឺរាតត្បាត។ 
អាស៊ានឈានមុខគេអំពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី - ảnh 1 លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ទីប្រឹក្សាជាន់ខ្ពស់ នៃលេខាធិការដ្ឋានអាស៊ាន

កិច្ចប្រជុំនេះសំដៅអះអាងនូវគោលនយោបាយឥតងាករេរបស់អាស៊ាន ក្នុងការ ជំរុញសមភាពយេនឌ័រ ផ្តល់អំណាចដល់ស្ត្រី ក៏ដូចជាគាំទ្រពិធីរំលឹកខួប ២៥ ឆ្នាំ ដែលអង្គការសហប្រជាជាតិបានអនុម័តលើកម្មវិធីនយោបាយស្ដីពី សមភាពយេនឌ័រ។ យោងតាមការស្ទង់មតិដែលត្រូវបានធនាគារពិភពលោកប្រកាសនាពេលថ្មីៗនេះថា ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ មានបុគ្គលិកសុខាភិបាល នៅតំបន់អាស៊ីបូព៌ាជាង ៧០% ជាស្ត្រី ហើយពួកគេមានហានិភ័យឆ្លងជំងឺខ្ពស់ណាស់។ ក្រៅពីនេះ ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគ្រាសរបស់ស្ត្រីចំនួនមួយភាគបីនៅតំបន់នេះ។ ដូច្នេះ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីអាស៊ានគឺជាសកម្មភាពដ៏មានអត្ថន័យរបស់អាស៊ានក្នុងឆ្នាំ ២០២០។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ទីប្រឹក្សាជាន់ខ្ពស់ នៃលេខាធិការដ្ឋានអាស៊ានបានមានប្រសាសន៍ថា៖ "អាចនិយាយបានថា នេះគឺជាគំនិតផ្តួចផ្តើមលេចធ្លោរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ដែលមានអត្ថន័យពិសេស ព្រោះ វាបានប្រព្រឹត្តិទៅក្នុងបរិបទដែលមានបញ្ហាប្រឈមជាច្រើន ក្នុងយុគសម័យ នៃជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ន។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅស្របនឹងការយកចិត្តទុកដាក់របស់តំបន់និងស្ត្រីពិភពលោក ជាពិសេសគឺអាស៊ាន។ ព្រោះថា ឆ្នាំនេះបានប្រព្រឹត្តិទៅពិធីរំលឹកខួប ២០ ឆ្នាំ ដែលពិភពលោកបានវាយតម្លៃឡើងវិញលើការអនុវត្តន៍ការសន្យាសង្គម ជាពិសេសគឺសមភាពយេនឌ័រ។ ចំពោះអាស៊ានវិញ នេះគឺជាពេលវេលាសម្រាប់ប្រទេសជាសមាជិក ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានធ្វើការពិភាក្សាឲ្យបានច្រើនអំពីវិធានការនានាដើម្បីអនុវត្តចក្ខុវិស័យអាស៊ាន ២០២៥" ។

ក្នុងប្លុកអាស៊ាន អត្រាស្ត្រីជាថ្នាក់ដឹកនាំបានស្រូបយក ៣៥% ។ បណ្ដាយន្តការសហប្រតិបត្តិការរបស់អាស៊ាន ស្តីពីសមភាពយេនឌ័រ និងការជំរុញអំណាចរបស់ស្ត្រីដូចជា៖ គណៈកម្មការស្ត្រីអាស៊ាន (ACW) គណៈកម្មការជំរុញ និងការពារសិទ្ធិរបស់ស្ត្រី និងកុមារអាស៊ាន (ACWC) គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) និងបណ្តាញសហគ្រិនស្ត្រីអាស៊ានកំពុងពង្រីកប្រសិទ្ធភាពក្នុងខ្លឹមសារនេះ។ ក្របខ័ណ្ឌនៃការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការស្ដីពីការអនុវត្ត ដែលបានថ្នាក់ដឹកនាំអាស៊ានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអស៊ានលើកទី ៣៧។

អាស៊ានឈានមុខគេអំពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី - ảnh 2 លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga
ទីប្រឹក្សាជាន់ខ្ពស់ នៃលេខាធិការដ្ឋានអាស៊ាន

យោងតាម លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ថា អាស៊ានបាន និងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីសមិទ្ធិផលទាំងនេះ។ តួនាទី និងឋានៈរបស់ស្ត្រីនៅក្នុងការកសាងសហគមន៍អាស៊ានត្រូវបានទទួលស្គាល់ ហើយជាកម្លាំងចលករដើម្បីអនុវត្តន៍ជាក់ស្ដែងគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និងភាពស្អិតរមួត។ អាស៊ានកំពុងផ្តោតសំខាន់លើសកម្មភាពដូចជា៖ បង្កើនអំណាច និងសមត្ថភាពដល់ស្ត្រី ជួយសម្រួលដល់ស្ត្រីក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្តិឌីជីថល ការពារសុខភាពស្ត្រី ជាដើម។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បានឲ្យដឹងថែមទៀតថា៖ "យើងខ្ញុំបានមើលឃើញពីវិស័យគោលនយោបាយ។ នេះគឺជាសារដ៏ច្បាស់លាស់អំពីការប្តេជ្ញាចិត្ត និងការគាំទ្រឈានមុខគេរបស់អាស៊ានក្នុងបញ្ហាជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងពហុភាគីនិយម ក្នុងសមភាពយេនឌ័រ។ វានឹងចូលរួមចំណែកគូសញ្ញានៃការផ្លាស់ប្ដូរមួយរបស់អាស៊ានក្នុងចំណោមសកម្មភាពសម្រាប់ដំណាក់កាលថ្មីយ៉ាងជាក់ស្ដែងផងដែរ"។

ស្ត្រីអាស៊ានមានចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនក្នុងអាយុធ្វើពលកម្ម ដែលកំពុងរួមចំណែកយ៉ាងសំខាន់ដល់ភាពរុងរឿងក្នុងតំបន់ ហើយបានខិតខំប្រឹងប្រែងកសាងសហគមអាស៊ាន។ ដើម្បីបន្តពង្រីកតួនាទី និងការរួមចំណែកយ៉ាងជាក់ស្ដែងរបស់ស្ត្រីដល់បុព្វហេតុស្ដារឡើងវិញលើគ្រប់ជ្រុងជ្រោយពង្រឹងតូនាទីភាពជាអ្នកដឹកនាំ និងសំលេងរបស់ស្ត្រី ក្នុងការសម្រេចកំណត់ បង្កើនអំណាច សេដ្ឋកិច្ចសម្រាប់ស្ត្រីក៏ដូចជាដាក់បញ្ជូលសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីជាអាទិភាពដ៏សំខាន់ក្នុងដំណើការកសាងសហគម៍អាស៊ានក្រោយឆ្នាំ ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ