អភិវឌ្ឍន៍ការបង្រៀនភាសានិងវប្បធម៌ថៃនៅមហាវិទ្យាល័យភាសាបរទេស នៃសកលវិទ្យាល័យជាតិហាណូយ

Chia sẻ
(VOVWORLD) - ជាមហាវិទ្យាល័យមួយ ក្នុងចំណោមមហាវិទ្យាល័យ ចំនួន ៥ ដែលមានប្រពៃណីដ៏យូរអង្វែងប្រកបដោយកិត្យានុភាពក្នុងការបង្រៀនភាសាបរទេសនៅទីក្រុងហាណូយនោះ កាលពី ១៩ ឆ្នាំមុន មហាវិទ្យាល័យភាសាបរទេស នៃសកល វិទ្យាល័យជាតិហាណូយ (ULIS) បានដាក់បញ្ជូលការបង្រៀនភាសាថៃទៅក្នុងកម្មវិធីសិក្សាភាសាបរទេសទី ២ នៅតាមសាលា។
អភិវឌ្ឍន៍ការបង្រៀនភាសានិងវប្បធម៌ថៃនៅមហាវិទ្យាល័យភាសាបរទេស នៃសកលវិទ្យាល័យជាតិហាណូយ - ảnh 1 សកម្មភាពនៃមហោស្រពភាសាថៃ - ULIS Thailand Day 2020

នាបច្ចុប្បន្ននេះ ក្រៅពីការបណ្ដុះបណ្ដាលភាសាជំនាញចំនួន ៩ នោះ  ULIS បានបង្កើតដេប៉ាតឺម៉ង់ភាសា និងវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះភាសាថៃបានដើរតួនាទីស្នូល សំដៅជំរុញការបង្រៀនភាសា និងផ្សព្វផ្សាយវប្បធម៌ថៃដល់ជនវៀតណាម។

មហោស្រពភាសាថៃ - ULIS Thailand Day 2020 ទាក់ទាញបានការចូលរួមរបស់និស្សិតវៀតណាម ដែលសិក្សាភាសាថៃនិងនិស្សិតថៃដែលកំពុងសិក្សានៅសាលាយ៉ាងច្រើនកុះករ។ ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់និស្សិតពីរនាក់ដែលបានចូលរួមក្នុងមហោស្រពភាសាថៃ- ULIS Thailand Day 2020៖

“ថ្ងៃនេះ ប្អូនមិនត្រឹមតែបានចូលរួមសកម្មភាពនិយាយភាសាថៃប៉ុណ្ណោះទេ ថែមទាំងចូលរួមសម្ដែងសិល្បៈ វប្បធម៌ថៃទៀតផង។ កាលពីមុន ប្អូនតែងតែទស្សនារឿងភាពយន្តថៃ ហើយចូលចិត្តវប្បធម៌ថៃណាស់។ ដូច្នះ ប្អូនបានជ្រើសរើសសិក្សាភាសាថៃនៅមហាវិទ្យាល័យ។ ប្អូនមានបំណងចង់ប្រកបរបរ ដែលសមស្របនឹងដេប៉ាតឺម៉ង់របស់ខ្លួន ជាពិសេសគឺភាសាអង់គ្លេស និងភាសាថៃ"។

“ថ្ងៃនេះនិស្សិតថៃនៅ ULIS សុទ្ធតែបានចូលរួមរៀបចំស្តង់ទំនិញឧទ្ទេសនាមអំពីវប្បធម៌ និងម្ហូបអាហារ ដើម្បីជួយនិស្សិតវៀតណាមស្វែងយល់អំពីវប្បធម៌ថៃ។ ស្ដង់ទំនិញនេះបានឧទ្ទេសនាមអំពីមហោស្រពគោម Loy Krathong  របៀបធ្វើ Krathong  និងនំ Kratong Thong។ និស្សិតវៀតណាមនឹងត្រូវបានណែនាំរបៀបធ្វើ Krathong ហើយបរិភោគនំ Kratong Thong ផងដែរ“។

នាឆ្នាំ ២០០១ នៅពេលដែលភាសាថៃទើបបានដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សានៅ ULIS  គឺមាននិស្សិតត្រឹមតែ ៣០ នាក់បានចុះឈ្មោះសិក្សាប៉ុណ្ណោះ។ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននិស្សិតបានកើនឡើង ៣ ដង ពោលគឺមាននិស្សិតចំនួន ១០០ នាក់/វគ្គសិក្សា។ ULIS កំពុងធ្វើការពិភាក្សា ហើយឈានដល់ការចុះហត្ថលេខាជាមួយមហាវិទ្យាល័យមួយចំនួនរបស់ថៃដូចជា៖ មហាវិទ្យាល័យ Silpakorn  មហាវិទ្យាល័យ Mahasarakham និង មហាវិទ្យាល័យ Khonkaen។ លោកស្រីអនុបណ្ឌិត Nguyen Thi Van Chi ប្រធានដេប៉ាតឺម៉ង់ភាសា និងវប្បធម៌អាស៊ីអាគ្នេយ៍ ទទួលបន្ទុកភាសាថៃបានឲ្យដឹងថា៖ ទោះបីជាសិក្សាភាសាថៃជាភាសាទី ២ ក៏ដោយ ប៉ុន្តែនិស្សិតជាច្រើននាក់អាចនិយាយភាសាថៃយ៉ាងស្ទាត់ជំនាញ។ លោកស្រីបានសំណេះសំណាលថា៖ “គណៈនាយកសាលា បានកំណត់បង្កើតដេប៉ាតឺម៉ង់អាស៊ីអាគ្នេយ៍ជាផ្លូវការ ដែលក្នុងនោះបង្រៀនទាំងភាសាថៃ និងភាសាឡាវ ដើម្បីជំរុញការអភិវឌ្ឍភាសាថៃ។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ ស្ថានទូតថៃក៏បានជួយឧបត្ថម្ភសាលាជាច្រើន ដូចជាសកម្មភាពនិយាយភាសាថៃ ឬ Thailand festival ផងដែរ"

អភិវឌ្ឍន៍ការបង្រៀនភាសានិងវប្បធម៌ថៃនៅមហាវិទ្យាល័យភាសាបរទេស នៃសកលវិទ្យាល័យជាតិហាណូយ - ảnh 2 សកម្មភាពប្រឡងនិយាយភាសាថៃ

ចំណែកលោកស្រី Morakot Janemathukorn អគ្គទីប្រឹក្សានៃស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយបានវាយតម្លៃថា៖ “ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះការបង្រៀន និងសិក្សាភាសាថៃរបស់ ULIS ក្នុងរយៈពេល ១៩ ឆ្នាំកន្លងទៅ។ ប្រការនេះបានសរឲ្យឃើញថា វៀតណាមបានផ្តោតសំខាន់លើភាសាថៃ និងទឹកដីថៃ។ ក្រោយពេលសិក្សាភាសាថៃមក និស្សិវៀតណាមនិយាយភាសាថៃល្អណាស់។ នេះគឺជាចំណុចគួរឲ្យសប្បាយរីករាយ ព្រោះថា ភាសាគឺជាមធ្យោបាយប្រាស្រ័យទាក់ទងគ្នា ជួយប្រជាជននៃប្រទេសទាំងពីរយល់ដឹងគ្នាបន្ថែម ក៏ដូចជាជួយដល់ទំនាក់ទំនងរវាងប្រទេសទាងពីរកាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ"

រីឯលោកសាស្ត្រាចរ្យរង បណ្ឌិត Lam Quang Dong នាយករង ULIS បានឲ្យដឹងថា៖ ថៃគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធិរបស់វៀតណាម ក្នុងប្លុកអាស៊ាន។ ថៃមានវប្បធម៌ដ៏វិសេសវិសាល សេដ្ឋកិច្ចអភិវឌ្ឍន៍ សម្រាប់ វៀតណាមសិក្សារៀនសូត្រ។ ដូច្នេះ សាលាបានតម្រង់ទិសដៅអភិវឌ្ឍន៍ភាសាថៃឲ្យក្លាយទៅជាកម្មវិធីបណ្ដុះបណ្ដាជំនាញ ពោលគឺជាភាសាបរទេសទីមួយសម្រាប់និស្សិត។ តាមការរំពឹងទុក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ULIS និងក្លាយទៅជាអង្គភាពមួយក្នុងចំណោមអង្គភាពបណ្ដុណបណ្ដាលដើមដំបូងអំពីភាសាថៃ និងវប្បធម៌ថៃនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ