(VOV)_ប្រទេសនីមួយៗសុទ្ធតែមានប្រភេទសិល្បះច្រៀងរបាំពិសេសដោយឡែក
របស់ខ្លួន និងបានផ្សព្វផ្សាយវប្បធម៌របស់ខ្លួនដល់ភ្ញៀវទេសចរគ្រប់ទិសទី។ ប្រសិន
បើវៀតណាមមានរបាំតុក្កតាទឹក តូរ្យតន្ត្រីព្រះរាជទ្រព្យ ថៃមានល្ខោនស្បែក ឥណ្ឌូនេ
ស៊ីមានរបាំ Saman នេះ គឺកម្ពុជាមានរបាំ អប្សរា។
|
អប្សរា-របាំទេវតានៅកម្ពុជា |
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរបាំអប្សរា។ បណ្ដានាដកាសម្ដែងដូចជា បណ្ដា
ទេពធិតាកំពុងលេងកំសាន្ត ក្នុងឋានសួរ។ កាយវិកាទាំងឡាយល្វិតល្វន់ល្អតខ្ចោះ
បង្ហាញនូវចំណុចវិសេសវិសាលរបស់សិល្បះអប្សរា ដែលមិនដូចនឹងរបាំណាមួយលើពិ
ភពលោកឡើយ។”
“ បណ្ដានាដកាមានចង្វាក់រាំទន់ភ្លន់សមសូនរស់រវើកបង្ហាញនៅលើផ្ទៃមុខ ស្ងប់
ស្ងាត់ គ្មានទុក្ខកង្វល់ ញញឹមរាក់ទាក់ មាំមួននិងមានចារិកជាតិ។ ពិសេស សំលៀក
បំពាក់របស់គេស្អាតអស្ចារ្យណាស់។”
នៅរោងល្ខោនចតុមុខ រាជធានីភ្នំពេញ តាមចង្វាក់នៃវង់ភ្លេងពិណពាទ្យ បណ្ដា
នាដកាអប្សរាមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺ
ផ្លេកៗ។ គ្រប់ការតុបតែងកាយ មកុដអប្សរា និងក្បាច់រាំ គឺសុទ្ធតែចំលងតាមគំរូ
អប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។មកុដពាក់ខាងលើក្បាលត្រូវមាន
កំពូលប្រាំពីរ ដែលកំពូលនីមួយៗ មានក្បាច់ថ្នាំងអំពៅ សមសួនឥតខ្ចោះ និងសក់
វែងប្រះស្មា។ ត្រចៀកទាំងសងខាងគេ រចនា ជាសក់ក្រងម្ខាងៗបីសរសៃ ។ កមាន
សុរង ព្រមទាំងរំលេចដោយរំយោលក្បាច់រចនា តាមម៉ូតផ្សេងៗ ។ ចំណែកដើមដៃ
ទាំងសង ខាងពាក់ស្នប់ដៃ និង កដៃពាក់កង។ បើពិនិត្យលើទ្រូងវិញ ឃើញមាន
សង្វារខ្វែងពីរលើអាវ និងស្នាប់ចង្កេះ រឹតយ៉ាងតឹងដែលមាន រំយោល ភ្ជាប់ទៅនិង
សំពត់ផង ។ ភាគច្រើនេះសំពត់មានរចនាជារាងកន្ទុយត្រី ឯសំពត់ មួយ ផ្ទាំងទៀត
ឃើញមានសៀតត្រងើចង្កេះខាងស្ដាំទម្លាក់ជាយចុះក្រោម។ នៅ លើ ជើងមានពាក់
កង ឯជាយសំពត់ត្រង់ចង្កេះខាងឆ្វេង រចនាជាផ្នត់អង្កាញ់ៗ ទំលាក់ពីចង្កេះដល់ដី។
|
អប្សរា-របាំទេវតានៅកម្ពុជា |
តាមដំណាលរបស់ហិណ្ឌូសាសនាថា÷ របាំនេះត្រូវបានបណ្ដាទេពធិតា អប្សរារាំបំរើ
ទេវតាផ្សេងៗ។តាមដំណាលផ្សេងៗ៖ អប្សរាជាទេពធិតាពពក និងទឹក។ ពេលដែល
ពួកព្រះនាងច្រៀងរាំកំសាន្តនោះ ព្រៃព្រឹក្សា ពួកសត្វព្រៃ កកើតលូតលាស់ ដូច្នេះប្រ
ជាជនកម្ពុជា បានលើកសរសើរអប្សរាជាទេវធីកាសម្បូររុងរឿង និងបង្កើតឡើងរបាំ
ទេពធីតាអប្សរាដែលបានសម្ដែងនៅក្នុង បណ្ដាទិវាបុណ្យធំៗ ដើម្បីស្ងើចសរសើរគុណ
បំណាច់របស់ទេវតានិងព្រះ រាជវង្សានុវង្ស។ កំពុងមើលទស្សនារបាំអប្សរាផង និងនិយាយផង លោក គឹមសឿនគ្រូបង្រៀនរបាំនៅសាលាមធ្យមសិក្សាវិចិត្រសិល្បះបាន
អោយដឹងថា៖
“ ខុសពីរបាំប្រពៃណីរបស់ប្រទេសផ្សេងៗលើពិភពលោក របាំអប្សរាបានទាមទារ
អោយតួរាំត្រូវចលនាមួយៗ យឹតៗ តែមិនរឹងឆ្កើទេ។ ផ្ទុយទៅវិញត្រូវមានកាយវិការ
ទន់ភ្លន់ បង្ហាញនូវភាពស្រស់ស្អាតរបស់របាំនេះ។ រាំមានកាយវិការរហ័សរហួនគឺងាយស្រួល តែរាំយឹត២មួយៗអញ្ចឹងគឺពិបាកជាទីបំផុត។”
|
អប្សរា-របាំទេវតានៅកម្ពុជា |
រហូតមកដល់ពេលនេះ អប្សរាបានចាត់ទុកជាទ្រព្យសម្បត្តិ ប្រលឹងជាតិរបស់កម្ពុ
ជា ហើយបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ពិភព
លោក។ ដោយមានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល បណ្ដានាដកាអប្សរាបានទៅ
សម្ដែងនៅច្រើនកន្លែង និងជ្រើសរើសកុមារ ជាពិសេសគឺកុមារគាំពារឬកុមារមាន
ជីវភាពរស់នៅលំបាកចូលរៀនរាំ។ នាបច្ចុប្បន្ន ក្រៅពីការសម្ដែងបំរើនៅរាជវាំងនេះ
បណ្ដានាដកាអប្សរាជាង៣០០នាក់បានទៅសម្ដែងនៅរោងល្ខោនចតុមុខ និងមជ្ឈ
មណ្ឌលវប្បធម៏ផ្សេងៗទៀត។ លោកស្រី វីរតនា មន្ត្រីនាយកដ្ឋានសិល្បះកម្ពុជា បាន
អោយដឹងថា៖
“នៅសម័យកាលខ្មែរក្រហម តំលៃវប្បធម៌ខ្មែរជាច្រើនត្រូវបានលុបបំបាត់ ហើយ
ក្នុងនោះមានរបាំអប្សរា។ នាបច្ចុប្បន្ន យើងខ្ញុំចង់បង្កើតឡើងវិញរបាំនេះដើម្បីទៅ
សម្ដែងនៅគ្រប់ទិសទី រួមទាំងបារាំង អាល្លឺម៉ង់ ឬទីកន្លែងណាដែលមានជនខ្មែរ។
ដើម្បីជនខ្មែរគ្រប់រូបស្គាល់ដល់របាំប្រពៃណីនេះ។”
ចំពោះកម្ពុជា អប្សរាជាព្រលឹង ជាទ្រព្យសម្បត្តិធំមួយរបស់ប្រទេសជាតិ រួមជាមួយ
មណ្ឌលប្រាសាទអង្គ។ ប្រសិនបើមុននេះ របាំអប្សរាសំរាប់រាជវង្សានុវង្ស ឬមន្ត្រីរាជ
ការធំៗតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន ដោយសារផ្នែកទេសចរណ៍កម្ពុជាអភិវឌ្ឍន៍
អប្សរាត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយ។ អប្សរាបានក្លាយទៅជាចំណុចវប្បធម៌
មួយដ៏វិសេសវិសាល ដែលភ្ញៀវទេសចរមិនអាចរំលងបាន ពេលមកដល់កម្ពុជាម្តងៗ៕